kalib9

ប្រសិនបើអ្នកមានអាការៈឈឺនោមច្រើនដងនោះវិធីទាំង៥នេះអាចជួយលោកអ្នកបាន

ជាទូទៅមនុស្សភាគច្រើននោមប្រហែល 6 ទៅ 7 ដងក្នុងមួយថ្ងៃ។ ប្រសិនបើអ្នកមានអារម្មណ៍ថាឈឺនោមជាញឹកញាប់ឬអ្នកមានការពិបាកក្នុងការទប់ទឹកនោមពេលកំពុងគេងនិងក្រោកពីដេកច្រើនជាងពីរដងក្នុងមួយយប់នោះប្លោកនោមរបស់អ្នកអាចនឹងមានបញ្ហា។ ស្ថានភាពនេះអាចបណ្តាលឱ្យមានរោគសញ្ញាមិនទៀងទាត់និងផលប៉ះពាល់អវិជ្ជមានដទៃទៀតហើយអ្នកគួរតែព្យាបាលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

១. យកចិត្តទុកដាក់លើអ្វីដែលអ្នកផឹករាល់ថ្ងៃ

វាជារឿងសារៈសំខាន់ណាស់ក្នុងការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃដើម្បីរក្សាជាតិទឹកក្នុងខ្លួនរបស់អ្នក ប៉ុន្តែការផឹកច្រើនពេកមិនល្អសម្រាប់សុខភាពរបស់អ្នកទេព្រោះវាអាចធ្វើឱ្យអ្នកទៅបន្ទប់ទឹកកាន់តែញឹកញាប់។ ដើម្បីជៀសវាងការនៃការខូចប្លោកនោមអ្នកគួរតែកាត់បន្ថយការទទួលជាតិទឹកឱ្យបាន២៥% ដូច្នេះប្លោកនោមរបស់អ្នកមិនផ្ទុកទឹកនោមរហូតដល់ពេញនោះទេ។ អ្នកក៏គួរជៀសវាងផឹកកាហ្វេ តែខ្មៅ គ្រឿងស្រវឹងនិងភេសជ្ជៈដែលមានជាតិកាបូណាត(កូកាកូឡា Pessi ….)ព្រោះពួកគេអាចធ្វើឱ្យប្លោកនោមរបស់អ្នកពិបាកចម្រុះ។

២. ការរក្សាប្លោកនោម

  • កំណត់ពេលសម្រាប់ចូលបន្ទប់ទឹក។ ដើម្បីបងា្ករការនោមញឹកញាប់ ចូរព្យាយាមកំណត់ថាតើអ្នកទៅបន្ទប់ទឹកញឹកញាប់ប៉ុណ្ណាដោយរក្សាទុកកំណត់ហេតុរបស់អ្នក។ បនាប់មកបន្ថែពេលប្រហែល 15 នាទី (ឧទាហរណ៍, បើអ្នកទៅបង្គន់រៀងរាល់មួយម៉ោងម្ដង់ បន្ទាប់មកកំណត់កាលវិភាគដែលអ្នកត្រូវទៅបន្ទប់ទឹករៀងរាល់  មួយម៉ោងនិង១៥នាទី) ។ ទៅបន្ទប់ទឹកនៅតាមកាលវិភាគដែលបានកំណត់ទុកបើទោះបីជាអ្នកមិនឈឺនោមក៏ដោយ។
  • ពន្យារពេលនោម។ អ្នកអាចដោះស្រាយបញ្ហាប្លោកនោមរបស់អ្នកដោយពន្យារពេលក្នុងការទៅបន្ទប់ទឹក។ ចាប់ផ្តើមជាមួយនឹងការពន្យារពេលតិចតួច (ប្រហែល ៣០ នាទី) ហើយធ្វើការនោមក្នុងពេល ៣ទៅ៤ម៉ោងម្ដង។

៣. គ្រប់គ្រងទម្ងន់របស់អ្នក

ការឡើងទម្ងន់អាចធ្វើឱ្យបញ្ហាប្លោកនោមកាន់តែធ្ងន់ធ្ងរនិងបណ្តាលអោយមានបញ្ហាស្ទះប្លោកនោម។ ប្រសិនបើអ្នកមានបញ្ហាស្ទះប្លោកនោមនោះអ្នកនឹងបញ្ចេញទឹកនោមតិចតួចនៅពេលរាងកាយរបស់អ្នកមានចលនាឬនៅពេលអ្នកក្អកឬកណ្តាស់។ ការសម្រកទម្ងន់អាចជួយអ្នកក្នងការកាត់បន្ថយសម្ពាធលើប្លោកនោមនិងសាច់ដុំរបស់វា។

៤. ការចាក់ម្ជុលវិទ្យាសាស្ត្រ

ការសិក្សាមួយចំនួនបានបង្ហាញថាការចាក់ម្ជុលវិទ្យាសាស្ត្របានជួយអោយប្លោកនោមរបស់អ្នកមានសុខភាពល្អនិងធ្វើឱ្យអ្នកនោមទៀងទាត់ដោយបញ្ចេញភាពតានតឹងរបស់អ្នក។

៥. ពង្រឹងសាច់ដុំរបស់អ្នក

ដើម្បីគ្រប់គ្រងការបត់ជើងតូចអ្នកអាចពង្រឹងសាច់ដុំរបស់ប្លោកនោមរបស់អ្នក។ ដំបូងអ្នកត្រូវកំណត់សាច់ដុំទាំងនោះដោយបញ្ឈប់លំហូរនៃទឹកនោមនៅក្នុងប្លោកនោរបស់អ្នក។ នៅពេលអ្នកមានដឹងពីសាច់ដុំអាងត្រគាករបស់អ្នក អ្នកអាចចាប់ផ្តើមធ្វើការហ្វឹកហាត់ពួកគេដោយធ្វើលំហាត់ប្រាណខាងក្រោមជាមួយប្លោកនោមទទេយ៉ាងហោចណាស់ 6 ទៅ 8 សប្តាហ៍។

នេះជាលំហាត់ប្រាណដែលអ្នកគួរធ្វើ

១. Dead bug crunches(ដូចក្នុងរូបខាងក្រោម)

ទីតាំងដំបូង៖  ទំរេតខ្លួននៅលើខ្នងរបស់អ្នកហើយលើកដៃឡើងលើនិងជង្គង់របស់លើក ៩០ ដឺក្រេ។

  • ដកដង្ហើមចូល បន្ទាប់មកដាក់ត្រគាករបស់អ្នកលើកម្រាលហើយ ធ្វើចលនាដៃរបស់អ្នកដោយដាក់ដៃស្ដាំឱ្យផុតក្បាលរបស់អ្នកបន្ទាប់មកដាក់ជើងស្ដាំរបស់អ្នកឱ្យត្រង់។
  • ដាក់ដៃនិងជើងរបស់អ្នកចុះរួចហើយផ្លាស់ប្ដូរចលនាដូចគ្នាទៅដៃនិងជើងរបស់អ្នកម្ខាងទៀតដូចគ្នា។
    ក្នុងម្ខាងអ្នកត្រូវធ្វើចលនាចំនួន១០ដង ។

២.​ ចលនាជាមួយជញ្ជាំង

ទីតាំងដំបូង: ឈរទល់ខ្នងរបស់អ្នកជាមួយជញ្ជាំង។

  • ដកដង្ហើមចូល, យកត្រគាករបស់អ្នកទល់និងជញ្ជាំងហើយបន្ទាបខ្លួនរបស់អ្នកឱ្យដូចជាកំពុងអង្គុយលើកៅអីដោយខ្នងរបស់អ្នកទល់និិងជញ្ជាំង។ ទប់ខ្លួនរបស់អ្នកចំនួន១០វិនាទី។
  • ដកដង្លើមចូល​ដោយលើកខ្លួនរបស់អ្នកឡើងយឺតៗ។
    ធ្វើចលនាបែបនេះដដែលចំនួន ១០ ដង។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide