kalib9

ការសំគាល់សញ្ញាទាំង ៧ នៅពេលដែលសត្វល្អិតខាំ

មនុស្សតិចតួចណាស់ដែលគេចផុតពីការខាំដោយសត្វល្អិត។ បញ្ហានេះកាន់តែមានច្រើនឡើងនៅក្នុងរដូវនេះ។ ជួនកាលអ្នកពិបាកក្នុងការកំណត់អត្តសញ្ញាណថាអ្វីបានខាំអ្នកណាស់។ សត្វល្អិតដែលខាំយើងវាអាចធ្វើឱ្យយើងឈឺចាប់ រមាស់ឬហើម។ មានសត្វល្អិតខុសៗគ្នាជាច្រើនហើយពួកវាទាំងអស់សុទ្ធតែធ្វើឱ្យយើងមានជំងឺផ្សេងៗគ្នាដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកំណត់ថាសត្វល្អិតមួយណាបានខាំយើង។

១. ឪម៉ាល

កន្លែងដែលត្រូវបានសត្វ ឪម៉ាលទិចនោះនឹងឡើងក្រហមហើយហើមខ្លាំង។  ជនរងគ្រោះមានការឈឺចាប់យ៉ាងខ្លាំងសូម្បីតែការឈឺចាប់ពីហើយវាឈឺចាប់ជាងស្រាំងទិចទៅទៀត។ ពិសរបស់ឪម៉ាលនេះកាន់តែធំនោះវាមានជាតិពិសកាន់តែខ្លាំង។ ថ្នាំពុលមានផ្ទុក histamine និង acetylcholine ។

ប្រសិនបើជនរងគ្រោះមានអារម្មណ៍ត្រជាក់ ត្រចៀកនិងបបូរមាត់របស់ពួកគេទៅជាពណ៌ខៀវរឺពិបាកដកដង្ហើមឆាប់នាំជនរងគ្រោះទៅមន្ទីពេទ្យជាបន្ទាន់។

២. ឃ្មុំ

អ្នកត្រូវដកទ្រនិចរបស់វាចេញពីកន្លែងដែលវាទិច។ ជាធម្មតាស្បែកមានពណ៌ក្រហមនិងហើម។ អ្នកនឹងមានអារម្មណ៍ថាក្ដៅ ឈឺចាប់ និងរមាស់ត្រង់ចំនុចដែលត្រូវបានទិច។ ប្រសិនបើអ្នកមិនមានប្រតិកម្មលើស្បែកអ្នកទេ នោះវាគ្មានបញ្ហាអ្វីដល់អ្នកនោះទេ។ ប៉ុន្តែប្រសិនបើមនុស្សដែលត្រូវបានឃ្មុំទិចនោះមានប្រតិកម្មជាមួយនិងពិសរបស់ឃ្មុំនោះគេនឹងមានបញ្ហាពិបាកដកដង្ហើមហើយវាជាបញ្ហាធ្ងន់ធ្ងរ។

៣. ស្រាំង

រោគសញ្ញានៅពេលសត្វល្អិតមួយនេះទិចគឺដូចទៅនឹងឃ្មុំដែរ។ កន្លែងដែលបានទិចក្លាយទៅជាពណ៌ក្រហមហើយហើម ជនរងគ្រោះមានអារម្មណ៍ឈឺចាប់និងក្ដៅហើយរមាស់ខ្លាំងដ់ែលវាកើតឡើងបន្ទាប់ពីនោះ។   ដូចជាការទិចពីសត្វឃ្មុំដែរ ព្រោះអ្នកត្រូវតែដឹងថាតើអ្នកមានប្រតិកម្មជាមួយពិសរបស់វាដែរឬទេ។

៤. មុស

ខាំមូសមើលទៅមានចំណុចក្រហមហើមទំហំដែមានទំហំតូច។ ជាទូទៅវាកើតមានត្រង់ចំនុចដែលអ្នកមិនបានបិទបាំង។ មូសខាំចំណុចដែលមានស្បែកស្តើងហើយវាងាយស្រួលក្នុងការបូមឈាមរបស់យើង។ នៅពេលវាខាំវាបញ្ចូលទឹកមាត់របស់វាចូលទៅក្នុងសសៃឈាមរបស់មនុស្ស។ ទឹកមាត់មានថ្នាំប្រឆាំងនឹងសូលុយស្យុងដែលធ្វើអោយឈាមមានស្តើង។ វាបណ្តាលឱ្យស្បែកក្លាយទៅជាក្រហមរមាស់និងហើម។

៥. ចៃឆ្កែ

ប្រតិកម្មរបស់រាងកាយនៅពេលចៃប្រភេទនេះខាំគឺមានចំណុចពណ៌ក្រហមដូចជាកន្ទួល។ សត្វល្អិតអាចស្ថិតនៅជាមួយជនរងគ្រោះអស់រយៈពេលជាយូរ ហើយវាធំធាត់ដោយសារបឺតឈាម។

អ្វីដែលអាក្រក់បំផុតនោះគឺថាវាចម្លងជម្ងឺដល់មនុស្ស ដូចជាជំងឺរលាកខួរក្បាល, បាក់តេរីនិងជំងឺជាច្រើនទៀត។ ប្រសិនបើអ្នកយកសត្វល្អិតមួយនេះចេញពីរាងកាយរបស់អ្នកប៉ុន្តែវាមានកន្ទួលក្រហមមិនបាត់ហើយវារាលដាលបន្តទៀតនោះអ្នកត្រូវតែទៅជួបគ្រូពេទ្យឱ្យបានកាន់តែឆាប់កាន់តែល្អ។

៦. រុយសេះ

រុយសេះនេះមើលទៅដូចជារុយធាត់មួយក្បាលអញ្ចឹង។ មិនដូចសត្វរុយធម្មតានោះទេ រុយសេះនេះវាខាំបឺតឈាមមនុស្សហើយធ្វើឱ្យមនុស្សមានការឈឺចាប់ខ្លាំង។ ដំបូងវាមានចំណុចពណ៌ក្រហមតូចមិនលេចឡើង។ បន្ទាប់មកវានឹងហើមធំ ហើយចាប់ផ្តើមរមាស់។ រុយសេះនេះវា បញ្ចូលជំងឺផ្សេងៗគ្នាទៅក្នុងខ្លួនមនុស្ស ដូចជា ដំបៅ ប៉ុន្តែភាគច្រើនពួកវាខាំគោក្របីច្រើនជាងមនុស្ស។

៧. ចៃ

ប្រសិនបើអ្នកសម្គាល់ឃើញថាមានចំណុចពណ៌ក្រហមតូចៗដែលមើលទៅដូចជាមូសខាំនៅលើ ក្បាល, កនិងត្រចៀករបស់អ្នក – វាមានន័យថាអ្នកត្រូវបានចៃខាំ។ ប្រសិនបើចំណុចទាំងនេះលេចឡើងនៅលើខ្នង, ក្បាលពោះ, ដៃឬជើងរបស់អ្នកនោះពួកវាត្រូវតែជាចៃនេះហើយ។ កន្លែងដែលវាខាំមានកម្លាតជិតៗគ្នាហើយវាមានឈាមនៅត្រង់ចំនុចនោះ។  សត្វចៃនេះចម្លងជំងឺធ្ងន់ធ្ងរដូចជា កន្ទួលរមាស់ និងវិលមុខធីងធោង។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide