kalib9

តោះមកស្គាល់កម្មវិធី Software ទាំងអស់នេះដែលអ្នកអាចប្រើបានដោយឥតគិតថ្លៃ

ការស្ទង់មតិថ្មីមួយបានបង្ហាញថារាល់ឆ្នាំក្រុមហ៊ុនចាយខ្ជះខ្ជាយ ៣៤ ពាន់លានដុល្លារលើកម្មវិធីSoftware ដែលពួកគេមិនប្រើប្រាស់។ ជាអកុសលមិនត្រឹមតែសាជីវកម្មធំ ៗ ប៉ុណ្ណោះទេដែលធ្លាប់មានបញ្ហាបែបនេះ។ យើងប្រាកដថាមនុស្សជាច្រើនបានចំណាយប្រាក់លើកម្មវិធីដែលមិនអាចស្វែងរកអ្វីដែលមានប្រយោជន៍សម្រាប់អ្នក។ ប៉ុន្តែនៅពេលនេះមានរ​បស់មិនអស់ថ្លៃសេវាហើយងាយស្រួលក្នុងការប្រើប្រាស់ទៀតផង។ កាលីប៩ បាននាំយកនូវ Software សំខាន់ៗមកជូនអ្នកទាំងអស់គ្នា។

កម្មវិធីមើលផែនទី 

១. Google Maps

វាគ្មានកម្មវិធីអ្វីមកជំនួសកម្មវិធីនេះព្រោះវាមានចំនួនច្រើនហើយវាមានប្រយោជន៍ច្រើនណាស់។  Google Maps អនុញ្ញាតឱ្យយើងប្រើប្រាស់ដោយឥតគិតថ្លៃហើយមានលទ្ធភាពក្នុងការទាញយកវានិងប្រើប្រាស់ពួកវាបានដោយសេរី។ ហើយជាមួយ Google Street View អ្នកអាចមើលបានកាន់តែច្បាស់ពីគោលដៅរបស់អ្នក។

២. Maps.me

Maps.me ផ្តល់ឱ្យអ្នកនូវលទ្ធភាពក្នុងការស្វែងរកទីតាំងរបស់អ្នកទោះជា offline ក៏ដោយ ហើយផ្តល់ឱ្យអ្នកនូវតទីតាំងនិងទិន្នន័យចរាចរណ៍ទូទាំងពិភពលោក។ វាអាចត្រូវបានចាត់ទុកថាជាគូប្រកួតប្រជែងដ៏ធំបំផុតរបស់ Google Maps។

កម្មវិធីសម្រាប់ការសិក្សា

៣. Wikipedia

វិគីភីឌាគឺជាទស្សនាវដ្តីអ៊ិនធឺណែតដ៏ធំបំផុតនិងពេញនិយមបំផុតដែលអាចត្រូវបានកែសម្រួលដោយអ្នកប្រើអ៊ិនធឺណិត។

៤. Coursera

Coursera គឺជា Website សម្រាប់អ្នកសិក្សា ហើយអ្នកអាចប្រើប្រាស់វាសម្រប់សិក្សាដែលបម្រើរជូនមនុស្សគ្រប់រូបនៅគ្រប់ទីកន្លែងជុំវិញពិភពលោក។

៥.  Space Engine

Space Engine ផ្តល់ឱ្យអ្នកនូវចំណេះដឹងថ្មីលើសកលលោកដោយកុំព្យូទ័ររបស់អ្នក។ វាគឺជាគំរូមួយដែលបង្ហាញពីសកលលោកទាំងមូលដោយមានជំនួយពីទិន្នន័យគ្រប់បែបយ៉ាងនាពេលបច្ចុប្បន្ន។

៦. Duolingo

Duolingo គឺជាកម្មវិធីរៀនភាសាដែលរួមបញ្ចូលទាំងគេហទំព័រនិងកម្មវិធីសម្រាប់ iOS និង Android ។ វាផ្តល់វគ្គសិក្សាភាសាចំនួន ៦៨ វគ្គចំនួន ២៨ ភាសា។

៧. Zotero

Zotero គឺជាកម្មវិធីដែលដំណើរការដោយឥតគិតថ្លៃ ហើយវាងាយស្រួលក្នុងការស្រាវជ្រាវឯកសារដែលអ្នកចង់បាន។

Media players

៨. VLC

VLC Media Player គឺជាកម្មវិធីចាក់មេឌៀឥតគិតថ្លៃពេញនិយមបំផុតដែលអាចដំណើរការបានយ៉ាងល្អ។ មនុស្សរាប់លាននាក់ជ្រើសរើសកម្មវិធីនេះព្រោះវារូបភាពច្បាស់នឹងសំឡេងពិរោះ។

៩. PotPlayer

ថ្មីៗនេះ PotPlayer បានទទួលកេរ្តិ៍ឈ្មោះល្បី។ កម្មវិធីនេះអាចផ្តល់ជូនអ្នកប្រើប្រាស់នូវដំណើរការយ៉ាងរលូនរបស់វាហើយនិងពន្លឺច្បាស់ល្អផងដែរ។

១០.​ Media Player Classic — Home Cinema

The Home Cinema ជាប្រព័ន្ធផ្សព្វផ្សាយរបស់ Media Player Classic ត្រូវបានបង្កើតឡើងដោយសហគមន៍អ្នកប្រើប្រាស់កម្មវិធី។ វាត្រូវបានអភិវឌ្ឍន៍និងគ្រប់គ្រងដើម្បីកែលម្អកំណែចាស់និងធ្វើឱ្យក្លាយជាកម្មវិធីមួយដែកលឿននិងរូបភាពច្បាស់។

កម្មវិធីបង្កើត រូបភាព 3D

១១. Blender

Blender គឺជាកម្មវិធីសម្រាប់បង្កើតរូបភាព 3D ដោយឥតគិតថ្លៃ។ វាប្រើប្រាស់បានជាមួយការងារ 3D គ្រប់បែបបទនិងការរចនាហ្គេម។

១២. OpenSCAD

OpenSCAD គឺជាកម្មវិធីដែលគេពេញនិយមប្រើដើម្បីបង្កើតរូបភាព 3D។ ខុសពីកម្មវិធីដទៃទៀត OpenSCAD ផ្ដោតលើ CAD របស់ភាព 3D តែមិនមែនផ្ដោតលើសិល្បៈនោះទេ។

១៣. Fusion 360

Fusion 360 គឺជាកម្មវិធីដែលប្រកបដោយជំនាញដ៏អស្ចារ្យដែលផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់អ្នកគ្រប់គ្នា ជាពិសេសសិស្ស គ្រូនិងអ្នកអប់រំ។ កម្មវិធីនេះដំណើរការលើកុំព្យូទ័រ Macs និងកុំព្យូទ័រ ហើយវាត្រូវបានគេហៅថាដំណោះស្រាយដ៏សំខាន់សម្រាប់ការរចនានិងវិស្វកម្ម។

១៤. SketchUp

SketchUp គឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ គូររូប 3D ដូចជារបស់ប្រើប្រាស់ផ្សេងៗជាច្រើនទៀត។

ការប្រើប្រាស់ទិន្នន័យ

១៥. The Windows Snipping Tool

The Windows Snipping Tool ជាកម្មវិធីមួយយ៉ាងពិសេសដែលអាចប្រើក្នុងការថតអេក្រង់នៅលើ Window OS។ យើងអាចថតពេញអេក្រង់ឬក៏ចំណុចណាដែលយើងចង់បាន។ ហើយរូបដែលយើងថតបានអាច កែរបាន រក្សាទុកក្នុងបែបបទផ្សេងៗ ឬក៏ផ្ញើរ Email។

១៦. Desmos

Desmos គឺជាកម្មវិធីធំមួយដែលអាចប្រើប្រាស់បានទាំងនៅលើ គេហទំព័រនិងកម្មវិធីទូរស័ព្ទ។

កម្មវិធីវីឌីអូនិងបទភ្លេង

១៧. MuseScore

MuseScore ជាកម្មវិធីសម្រាប់សរសេរបទភ្លេងដែលល្បីល្បាញបំផុត ហើយវាអនុញ្ញាតិឱ្យប្រើប្រាស់លើ Windows, Mac, និង Linux.

១៨. HandBrake

HandBrake ជាកម្មវិធីសម្រាប់កាត់ត វីឌីអូ បានគ្រប់បែបយ៉ាង។

កម្មវិធីកាត់តរូបភាព

១៩. Krita

Krita គឺជាកម្មវិធីឥតគិតថ្លៃ ហើយវាងាយស្រួលសម្រាប់ការកែសម្រួលក្រាហ្វិកដែលអ្នកចង់កាត់តរូបភាពបែបឌីជីថលនិង បង្កើតរូបភាព animation ។

២០. Gimp

GIMP (កម្មវិធីរៀបចំរូបភាពរបស់ GNU) គឺជាកម្មវិធីឥតគិតថ្លៃសម្រាប់ការកែរូបភាពនិងការបង្កើតរូបភាព។

២១.​ Paint.NET

Paint.NET គឺជាកម្មវិធីកែរូបភាពដែលអាចទាញយកបានដោយឥតគិតថ្លៃជាមួយនឹងប្រើប្រាស់បានជាមួយគ្រប់ Platform.

២២. Inkscape

Inkscape គឺជាកម្មវិធីក្រាហ្វិកវ៉ិចទ័រឥតគិតថ្លៃដែលមានលក្ខណៈពិសេសដូចទៅនឹង Adobe Illustrator និង Corel Draw ដែរ។

កម្មវិធីគ្រប់គ្រង់ឯកសារ

២៣. 7-Zip

7-Zip គឺជាកន្លែងផ្ទុកឯកសារដែលមានគេស្គាល់ថាជាឧបករណ៍ពិសេសមួយដែលដាក់ឯកសារបានយ៉ាងងាយស្រួល។

២៤. Everything

Everything គឺជាកម្មវិធីស្វែងរកឯកសារនៅលើ Window ដែលអាចជួយអ្នកប្រើប្រាស់ធ្វើការបានលឿននិងងាយស្រួល។ ប្រែសម្រួលដោយ៖ Kalib9ប្រភព៖ BrightSide