kalib9

រោគសញ្ញានៃជំងឺពកកដែលអ្នកត្រូវតែយកចិត្តទុកដាក់

ក្រពេញទីរ៉ូអ៊ីតគឺជាក្រពេញតូចមួយដែលស្ថិតនៅជុំវិញបំពង់ករបស់អ្នក និងនៅក្រោមបំពង់ករបស់អ្នក (ប្រអប់សំឡេង ) ។ អ័រម៉ូនដែលវាសំងាត់គ្រប់គ្រងការរំលាយអាហាររបស់រាងកាយ។ ប៉ុន្តែរោគសញ្ញាទាំងនេះនឹងចេញមកក្រៅហើយអាចធ្វើឱ្យអ្នកកត់សំគាល់ដូចខាងក្រោមនេះ៖ 

១. ជំងឺពកក

ជំងឺពកក គឺជាស្ថានភាពដែលក្រពេញទីរ៉ូអ៊ីតមិនផលិតអរម៉ូនទីរ៉ូអ៊ីតគ្រប់គ្រាន់។ កង្វះអ៊ីយ៉ូតគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត។ ជំងឺពកកភាគច្រើនកើតមានចំពោះស្ត្រីជាងបុរសដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ។ ដូច្នេះមកដឹងពីរោគសញ្ញាទាំងនេះ។

២. ភាពធុញទ្រាន់

ក្រពេញទីរ៉ូអ៊ីតបង្កើតអរម៉ូនដែលជាវិធីដែលរាងកាយប្រើប្រាស់ថាមពល។ ការផលិតអ័រម៉ូនអាចនាំឱ្យមានអារម្មណ៍បាក់ទឹកចិត្ត, ឆាប់អស់កំលាំង និងធុញទ្រាន់ច្រើន។

៣. ការផ្លាស់ប្ដូរសម្លេង

ក្រពេញទីរ៉ូអ៊ីតនិងបំពង់សម្លេង ស្ថិតនៅជិតគ្នា។ ដូច្នេះភាពមិនប្រក្រតីនៃក្រពេញទីរ៉ូអ៊ីតអាចប៉ះពាល់ដល់បំពង់កនិងបណ្តាលអោយសម្លេងរបស់អ្នកប្រែប្រួល។

៤. មានស្បែក្រិននិងរោមចិញ្ចើមស្ដើង

ជំងឺពកកនាំឱ្យស្បែករបស់អ្នកក្រិន។ នេះបណ្តាលឱ្យ ស្បែកឡើងក្រាស់ ស្ងួតនិងបែកស្រកា។ វាក៏អាចបណ្តាលឱ្យមានការរោមចិញ្ចើមរបស់អ្នកស្ដើង ដែលជាសញ្ញារបស់ជំងឺនេះផងដែរ។

៥. ឈឺសាច់ដុំនិងសន្លាក់

ហើមក៏ជារោគសញ្ញាទូទៅនៃជំងឺ ពកក អាចបណ្តាលអោយឈឺចាប់នៅក្នុងសាច់ដុំនិងសន្លាក់។ ជាទូទៅវាធ្វើឱ្យជើងរបស់អ្នកនិងសន្លាក់ឈឺជាពិសេសនៅពេលអ្នកហាត់ប្រាណ។

៦. ស្ដាប់មិនសូវលឺ

ហេតុផលមួយនេះមិនសូវមានអ្នកបានដឹងនោះទេ ហើយថ្មីៗនេះការស្រាវជ្រាវបានបញ្ជាក់ថាក្រពេញទីរ៉ូអ៊ីតគឺមានផលប៉ះពាល់ជាមួយការស្ដាប់របស់អ្នក។

៧. បាត់បង់ចំណង់ផ្លូវភេទ

ជំងឺពកកធ្វើឱ្យការរំលាយអាហារថយចុះដែលមានន័យថាសរីរាង្គបន្តពូជក៏ថយចុះផងដែរ។ នេះធ្វើឱ្យការផលិតអរម៉ូនផ្លូវភេទតិចជាងមុនធ្វើឱ្យប៉ះពាល់ដល់ចំណង់ផ្លូវភេទ។

៨. ទឹកនោមច្រើន

ការរំលាយអាហារលឿនជាងមុនមានន័យថាលំហូរឈាមកើនឡើង។ ធ្វើឱ្យតម្រងនោមរបស់អ្នកចម្រោះទឹកនោមកាន់តែច្រើន។

៩. ស្រែកទឹកខ្លាំង

ដោយសារជំងឺពកកបណ្តាលឱ្យនោមច្រើន ដូច្នេះរាងកាយរបស់អ្នកត្រូវការបំពេញកម្រិតទឹកឡើងវិញ។ នេះធ្វើឱ្យអ្នកស្រេកទឹកខ្លាំង។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide