kalib9

វីដេអូ បុគ្គលិកព្រលានយន្តហោះនៅជប៉ុន លើកដាក់វ៉ាលីសភ្ញៀវយ៉ាងថ្នមដៃ កំពុងល្បីល្បាញពេញអ៊ីនធើណែត (មានវីដេអូ)

ជប៉ុន៖ អ្នកលេងបណ្តាញសង្គម នៅទូទាំងពិភពលោក កំពុងកោតសរសើរយ៉ាងខ្លាំងទៅលើបុគ្គលិកដឹកជញ្ជូនវ៉ាលីសមួយក្រុម ដែលធ្វើការនៅក្នុងព្រលានយន្តហោះប្រទេសជប៉ុន បន្ទាប់ពីវីដេអូសកម្មភាព លើកដាក់វ៉ាលីសរបស់ពួកគេ ត្រូវបានចែកចាយយ៉ាងច្រើនសន្ធឹកសន្ធាប់។

បើយោងតាមប្រភសារព័ត៌មាន បានឲ្យដឹងថា វីដេអូឃ្លីបមួយ ដែលបង្ហោះដោយទំព័រហ្វេសប៊ុកឈ្មោះ Nihongo Wakaranai បានបង្ហាញពីសកម្មភាពរបស់ បុគ្គលិកដឹកជញ្ជូនវ៉ាលីសមួយក្រុម ដែលកំពុងរៀបចំយកកាបូប និងវ៉ាលីសចេញពីយន្តហោះ ដើម្បីដឹកទៅច្រកចេញ។

វីដេអូឃ្លីបដែលមានរយៈពេល ជិត៣នាទីនេះ បានបង្ហាញថា បុគ្គលិកព្រលានយន្តហោះទាំងនោះ ពិតជាពេញចិត្ត នឹងបំពេញកាតព្វកិច្ចរបស់ពួកគេមែនទែន។ ពួកគេបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សា និងលើកដាក់ទ្រព្យសម្បត្តិរបស់អ្នកដទៃ យ៉ាងថ្នមដៃបំផុត។ សូម្បីតែអ្នកដែលបង្ហោះវីដេអូឃ្លីបនេះផ្ទាល់ ក៏បាននិយាយដែរថា ពួកគេថ្នាក់ថ្នមអីវ៉ាន់ទាំងនោះ ជាងម្ចាស់របស់វាទៅទៀត។

ម្ចាស់ទំព័រហ្វេសប៊ុកនោះបានសរសេរថា៖

“វីដេអូនេះថតនៅព្រលានយន្តហោះ ក្នុងប្រទេសជប៉ុន។ វាបង្ហាញថា ជប៉ុនថែរក្សាវ៉ាលីសរបស់អ្នក ជាងខ្លួនអ្នកទៅទៀត”។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ វីដេអូឃ្លីបដែលបានបង្ហោះនេះ ទទួលបានការចែករំលែកដល់ទៅ ជាង៥ម៉ឺនដង និងទទួលបានការទស្សនាដល់ទៅ ជាង ២,៣លានដងឯណោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ khmerload