kalib9

វិធីសាស្រ្តទាំង ១១​ដើម្បីសន្សំលុយ និងរក្សាពិភពលោករបស់យើងទាំងអស់គ្នា

មិនចាំបាច់ធ្វើជាអ្នកស្ម័គ្រចិត្តពេញមួយជីវិតរបស់អ្នកដើម្បីរក្សាពិភពលោកនោះទេ។ ប៉ុន្តែអ្វីគ្រប់យ៉ាងចាប់ផ្ដើមពីខ្លួនអ្នក។ ហើយនៅពេលដែលមនុស្សនៅជុំវិញខ្លួនអ្នកឃើញទង្វើល្អរបស់យើងហើយគេនឹងធ្វើតាមយើង។ ខាងក្រោមនេះជាគន្លឹះជាក់ស្តែងមួយចំនួនដែលនឹងជួយយើង និងកូនៗ និងចៅៗ របស់យើងមានជីវិតកាន់តែល្អប្រសើរ។

១. បញ្ឈប់ការប្រើប្រាស់ដបជ័រ

យើងទាំងអស់គ្នាដឹងថាយើងត្រូវការរក្សាជាតិទឹកនៅក្នុងខ្លួនរបស់យើងពេញមួយថ្ងៃ។ប៉ុន្តែជំនួសឱ្យការទិញទឹកដបប្លាស្ទិច វាដល់ពេលដែលអ្នកអាចប្រើប្រាស់ដបដែលអាចដាប់ទឹកបានច្រើនដង។ ការធ្វើបែបនេះវានឹងធ្វើឱ្យអ្នកមិនអស់លុយក្នុងការទិញទឹកច្រើនដងនោះទេ វាថែមទាំងមិនបង្កើនដបផ្លាស្ទិចនៅលើភពផែនដីរបស់យើង។

២. កុំបោកខោអាវរបស់អ្នកញឹកញាប់ពេក

ប្រាកដណាស់ថាមិនមែនឱ្យអ្នកស្លៀកខោអាវដែលប្រឡាក់នោះទេ ប៉ុន្តែចាំរហូតដល់ខោអាវរបស់អ្នកច្រើនសិន ការធ្វើបែបនេះអ្នកនឹងសន្សំទាំងការប្រើប្រាស់ អគ្គិសនី និងទឹក។

៣. ប្រើម៉ាសីុនលាងចាន

យើងជឿជាក់ថាអ្នកអាចលាងចានចានពីរក្បាលដោយខ្លួនឯងបានប៉ុន្តែអ្នកគួរតែប្រើម៉ាស៊ីនលាងចាន។ វាធ្វើឱ្យចានរបស់យើងកាន់តែស្អាតនិងកម្ចាត់មេរោគ។ បច្ចុប្បន្នមានម៉ាសីុនសន្សំថាមពលដែលអាចប្រើទឹកប្រហែល ១០ លីត្រក្នុងការលាងមួយដង។

៤. ទិញសំលៀកបំពាក់ក្នុងស្រុករបស់អ្នក

មធ្យោបាយងាយស្រួលមួយដើម្បីជួយបរិស្ថានគឺដើម្បីចៀសវាងការទិញវត្ថុថ្មីៗ។ យើងដឹងថាវាមិនមែនជាការងាយស្រួលនោះទេប៉ុន្តែវាមានឱកាសដ៏អស្ចារ្យមួយផ្សេងទៀតដែលអ្នកគួរធ្វើ។ ដូចនេះអ្នកអាចសន្សំលុយក្នុងការទិញអ្វីថ្លៃៗ។

៥. ឈប់ប្រើក្រដាសអនាម័យ

យកអាវយឺតចាស់របស់អ្នកមកធ្វើជាកន្សែងសម្រាប់ជូតផ្ទះរបស់អ្នក។ វាសន្សំសំចៃប្រាក់ទាំងប្រាក់ និងឈើហើយវាជួយកាត់បន្ថយបរិមាណកាកសំណល់ក្រដាស។ មានសំរាមជាច្រើនហើយនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដូច្នេះសូមកាត់បន្ថយការផលិតក្រដាស។

៦. មើលសៀវភៅតាម Online

ស្ទើរតែទាំងអស់ទៅហើយដូចជា សៀវភៅ ទស្សនាវដ្តី និងសារពត៌មាន មានតំណើរការតាម Online។ អ្នកអាចរកវាបាននៅលើអ៊ីនធឺណិតដោយឥតគិតថ្លៃឬក្នុងតម្លៃទាប។ តាមរយៈការធ្វើដូច្នេះអ្នកកំពុងថែរក្សាដើមឈើ រួមជាមួយឥន្ធនៈនិងថាមពលក្នុងការបង្កើតនិងកែច្នៃក្រដាស។

៧. ទិញផលិតផលក្នុងស្រុក

ការជួយគាំទ្រផលិតផលក្នុងស្រុកដោយសារតែវាមានតម្លៃសមរម្យ មិនថ្លៃដូចផលិតផលក្រៅស្រុកនោះទេ។ ម៉្យាងវិញទៀតផលិតផល ដូចជា បន្លែ ផ្លែឈើ និងផលិតផលផ្សេងៗ មិនត្រឹមតែថោកនោះទេហើយថែមទាំងស្រស់ៗទៀតផង។

៨. បិទឧបករណ៍អេឡិចត្រូនិចទាំងអស់

កុំព្យូទ័រ ទូរទស្សន៍ និងផលិតផលបច្ចេកវិទ្យាផ្សេងទៀតរបស់អ្នកដែលប្រើប្រាស់ថាមពលអគ្គិសនីទោះបីជាអ្នកដាក់ Sleep ក៏ដោយ។ ដូច្នេះសូមដកឌុយឧបករណ៍អេឡិចត្រូនិចរបស់អ្នកចេញហើយបិទវាចោល។ ឧទាហរណ៍ កុំភ្លេចបិទកុំព្យូទ័ររបស់អ្នកនៅពេលអ្នកមិនប្រើវា។

៩. កាត់បន្ថយការធ្វើដំណើររបស់អ្នក

ការបំពុលខ្យល់ បំពុលទឹកនិងដី ធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្សហើយថែមទាំងបង្កឱ្យផែនដីឡើងកម្ដៅ! ព្យាយាមប្រើប្រាស់ ការដឹកជញ្ជូនសាធារណៈ ជិះឡានមួយជាមួយមនុស្សច្រើននាក់ ជិះកង់ឬដើរ។ ការធ្វើបែបនេះដើម្បីថែរក្សាខ្យល់ឱ្យបរិសុទ្ធ រក្សាកម្ដៅរបស់ផែនដី។

១០. ការកែច្នៃឡើងវិញគឺសប្បាយរីករាយ!

តើអ្នកធ្លាប់លឺថា សំរាមរបស់មនុស្សម្នាក់គឺជាទ្រព្យសម្បត្តិរបស់មនុស្សម្នាក់ដែរទេ? វាដល់ពេលហើយដែលយកសំរាម មកកែច្នៃ។ យករបស់ចាស់ៗ មកកែប្រែឱ្យក្លាយជាវត្ថុថ្មីៗផ្សេងទៀត។

១១. ដាំបន្លែខ្លួនឯង

បង្កើតសួនបន្លែខ្លួនឯងវាអាចសន្សំសំចៃ ប្រាក់របស់អ្នក លើសពីនេះទៅទៀតវានឹងផលិតអុកសីុសែនក្នុងការដកដង្ហើមប្រចាំថ្ងៃ។ ហើយអ្នកទទួលបានផលិិតផលធម្មជាតិមកបរិភោគថែមទៀត។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide