kalib9

តើអ្នកគួរញ៉ាំអាហារអ្វីខ្លះដើម្បីឱ្យអ្នកស្រកទម្ងន់? ទាំងជារបបអាហារដែលគួរញ៉ាំ

របបអាហារដែលមានតុល្យភាពគឺជាធាតុសំខាន់នៃរបៀបរស់នៅដែលមានសុខភាពល្អ។ តើវាអាចទៅរួចក្នុងការទទួលទានអាហារច្រើនហើយអ្នកនៅតែមានរាងស្លីម ឬក៏អ្នកសុខចិត្តខ្លានមិនញ៉ាំអ្វីទាំងអស់? អ្នកមិនចាំបាច់កើតទុកនោះទេ។ ហើយវិធីដែលអ្នកញ៉ាំនោះគឺ – ត្រូវត្រួតពិនិត្យអ្វីដែលអ្នកញ៉ាំ, ផឹកទឹកឱ្យបានច្រើន, និងញ៉ាំ ពី៥ទៅ៦ ដងក្នុងមួយថ្ងៃដោយញ៉ាំតិចៗ។ ហើយវិធីសាស្ត្រដែលអាចជួយឱ្យអ្នកស្រក់ទម្ងន់របស់អ្នកបាន។

១. ផ្លែក្រេនប៊ឺរី

ផ្លែប៊ឺរី ទាំងនេះគឺ ជាប្រភពដ៏ច្រើនរបស់វីតាមីននិងសារធាតុរ៉ែ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺអាស៊ីត ursolic ដែលល្អសម្រាប់ការលូតលាស់សាច់ដុំនិងការដុតខ្លាញ់។ អាស៊ីត Ursolic ធ្វើអោយការលូតលាស់សាច់ដុំប្រសើរឡើង ហើយក៏ជំរុញល្បឿននៃការរំលាយអាហារផងដែរ។

លើសពីនេះទៀត ផ្លែក្រេនប៊ឺរី គឺជាអង់ទីប៊ីយូទិកធម្មជាតិដែលរាងកាយអាចផ្ទុកក្នុងរយៈពេលយូរ។  ដើម្បីបង្កើនការរំលាយអាហាររបស់អ្នកពួកគេអាចបរិភោគបានទាំងស្រស់និងស្ងួត។ ញ៉ាំមួយក្តាប់តូចក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ហើយ។

២. គ្រាប់ជី

គ្រាប់ជី មានជាតិអាស៊ីតខ្លាញ់ Omega-3 និងអាស៊ីតខ្លាញ់ Omega-6 ប្រូតេអីុន ជាតិសរសៃនិងកាបូអ៊ីដ្រាត។ នៅពេលយើងយកគ្រាប់ជីលាយជាមួយជាតិទឹកយើងវានឹងរីកទំហំ ១២ ដងនិងហើយដូចជាចាហួយ។ គ្រាប់ជី ១ក្រាមអាចស្រូបយក វត្ថុរាវកក្នុងខ្លួនរបស់អ្នករហូតដល់ ២៥ មីលីលីត្រ ហើយវានឹងកាត់បន្ថយការឃ្លានរបស់អ្នក។ លើសពីនេះទៀតវាធ្វើឱ្យខ្លួនរបស់អ្នកត្រជាក់ផងដ់ែរ។

៣. ផ្លែបឺរ

ផ្លែបឺរគឺជាផ្លែឈើដែលមានសារធាតុចិញ្ចឹមនិងផ្លែឈើល្អបំផុតនៅក្នុងពិភពលោក។ ពួកវាខ្ពស់នៅក្នុង L-carnitine ដែលជាអាស៊ីតអាមីណូធម្មជាតិ នឹងក្រុមវីតាមីនបេទាំងអស់។ ពួកគេក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏រឹងមាំដែលមានអត្ថប្រយោជន៍សម្រាប់ការបង្កើនការរំលាយអាហារផងដែរ។ ផ្លែបឺរសម្បូរអាស៊ីតខ្លាញ់អាំងសូលុយស្យុង ដែលត្រូវបានគេស្គាល់ថាសម្រាប់កាត់បន្ថយជាតិខ្លាញ់ពីក្បាលពោះ។

៤. ស្រូវសាលី

មិនដូចស្រូវសាលីផ្សេងទៀត ស្រូវសាលីសម្រាប់ផលិតនំប៉័ងផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗ និងជាតិសសៃជាច្រើន។  ចញ្ចូលអាហារដែលមានស្រូវសាលីទៅក្នុងរបបអាហារពេលព្រឹកជាមួយគ្រាប់ធញ្ញជាតិផ្សេងៗទៀត ដើម្បីឱ្យអ្នកឆ្អែតបានយូរ។

៥. ផ្កាខាត់ណាខៀវ

ផ្កាខាត់ណាខៀវគឺជាជម្រើសដ៏ល្អសម្រាប់ការសម្រកទម្ងន់ពីព្រោះវាមានជាតិកាល់ឡូរីទាប តែមានជាតិសរសៃខ្ពស់។ ជាតិសរសៃស្រូបយកទឹកនិងពង្រីកដែលធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតក្នុងរយៈពេលយូរ។

៦. ត្រីមានខ្លាញ់

មិនថាអ្នកពេញចិត្តនូវ ត្រីសាម៉ុង ត្រីធូណា ឬក៏ត្រីសាឌីននោះទេ ដោយសារត្រីដែលមានខ្លាញ់បែបនេះវាសំបូរទៅដោយ  Omega-3 ខ្ពស់ ហើយការធ្វើឱ្យការប្រើប្រាស់ជាតិស្ករនិងខា្លញ់នៅក្នុងខ្លួនរបស់យើងកាន់តែមានឥតទ្ធិពល។

៧.​ ស៊ុត

ស៊ុតត្រូវបានគេស្គាល់ថាជាអាហារដែលសំបូរទៅដោយ ប្រូតេអីុនខ្ពស់ វីតាមីនជាង ២០ប្រភេទ ជាតិរ៉ែ និងជីវជាតិជាច្រើនផ្សេងៗទៀតជាច្រើន ដែលអាចជួយឱ្យយើងរក្សាសុខភាពបានល្អ។ ការសិក្សាបានបង្ហាញផងដែរថា ញ៉ាំស៊ុតសម្រាប់អាហារពេលព្រឹកធ្វើឱ្យអាំងស៊ុយលីនក្នុងខ្លួនរបស់ស្ថិតក្នុងការគ្រប់គ្រង់។ ហើយវាធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់យើងធ្វើការបានល្អ។

៨. ផឹកតែ និងកាហ្វេ

ការសិក្សាបានបង្ហាញថាជាតិកាហ្វេអ៊ីននៅក្នុងតែនិងកាហ្វេអាចបង្កើនការរំលាយអាហាររបស់អ្នក ដូច្នេះជួយឱ្យមានការស្រកទម្ងន់។

៩. ហាត់ប្រាណ

យើងទាំងអស់គ្នាសុទ្ធតែធ្លាប់បានលឺជាច្រើនដង់មកហើយគឺ “You are what you eat”។ វានឹងមិនផ្លាស់ប្ដូរនោះទេ ដូច្នេះអ្នកត្រូវតែហាត់ប្រាណថែមទៀតដើម្បីឱ្យអ្នកទទួលបានរាងកាយដែលអ្នកចង់បាន។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide