kalib9

មកពីជំងឺទាំងនេះទើបធ្វើឱ្យក្រចករបស់អ្នកចាប់បាក់ឬស្អុយក្រចក

ការសិក្សាមួយចំនួនបង្ហាញថាក្រចករបស់អ្នកអាចបង្ហាញពីបញ្ហាសុខភាពរបស់អ្នក។ ជួនកាលបញ្ហានៅលើក្រចកអាចបង្ហាញពីស្ថានភាពសុខភាពដ៏ធ្ងន់ធ្ងរក៏ថាបាន។ ការផ្លាស់ប្តូរពណ៌និងអារម្មណ៍លើក្រចកអាចជាសញ្ញានៃជំងឺបេះដូង សួតឬប្រព័ន្ធសសៃប្រសាទ។

១. ការឆ្លងមេរោគផ្សិត

ចំពោះអ្នកដែលមានក្រចកក្រាស់ ងាយពុកផុយនិងគ្មានពណ៌ឬឡើងលឿង នោះមកពីអ្នកកើតជំងឺផ្សិត។ នៅពេលដែលអ្នកមានរោគសញ្ញាទាំងភាគច្រើនកើតឡើងនៅលើម្រាមជើង ហើយអាចមានពេលខ្លះកើតឡើងនៅលើក្រចកដៃរបស់អ្នក។ ដើម្បីបង្ហារជំងឺផ្សិតនេះ អ្នកមិនគួរដើរជើងទទេនៅក្នុងបន្ទប់ទឹកសាធារណៈ ឬបន្ទប់ផ្លាស់សំលៀកបំពាក់ អ្វីដែលត្រូវធ្វើនោះគឺត្រូវពាក់ស្បែកជើងស្ងួត និងឧស្សាហ៍សម្អាតវា។ ប្រសិនបើអ្នកកើតជំងឺនេះហើយអ្នកគួរទៅរកពេទ្យឯកទេសសើស្បែកដើម្បីទទួលការព្យាបាល។

២. ជំងឺដុះសាច់បំពង់ក(ទីរ៉ូអ៊ីដ)

ក្រចកពុកផុយ ក្រចកស្ងួតដែលបែកនិងប្រេះអាចជាសញ្ញាមួយនៃបញ្ហាក្រពេញទីរ៉ូអ៊ី។ ក្រពេញទីរ៉ូអ៊ីតគឺជាក្រពេញមួយដែលបង្កើតអ័រម៉ូនសំខាន់ៗជាច្រើន ហើយភាពមិនប្រក្រតីរបស់វាអាចធ្វើឱ្យមានផលប៉ះពាល់ដល់ទម្ងន់ កម្ពស់ និងសីតុណ្ហភាពរបស់រាងកាយ។ ស្ថានភាពបែបនេះគឺធ្ងន់ធ្ងរដូច្នេះទៅជួបគ្រូពេទ្យរបស់អ្នកហើយធ្វើតាមការណែនាំ។

៣. ភាពស្លកសាំង

ជំងឺក្រចកអាចមានរួមផ្សំទាំង ការត្រជាក់ចុងដៃ ចុងជើងដែលអាចជារោគសញ្ញានៃភាពស្លេកស្លាំង។  ស្ថានភាពសុខភាពនេះរួមមាន វិលមុខ, ខ្សោយ, ឈឺក្បាល, ចង្វាក់បេះដូងលោតមិនត្រូវចង្វាក់និងឈឺទ្រូង។ ភាពស្លកសាំងអាចបណា្ខលមកពីការមានរដូវ មានផ្ទៃពោះ ការញ៉ាំអាហារមិនមានជាតិដែកនិងខ្វះវីតាមីន B12 ទាបឬជំងឺតំរងនោម។ វិធីសាស្រ្តទប់ស្កាត់ដ៏ល្អបំផុតគឺរបបអាហារសម្បូរដោយជាតិដែក ត្រី សណ្តែកសៀង ថ្លើមជ្រូកនិងសាច់ក្រហម។

៤. មានវិបត្ដិឬការតានតឹង

តើអ្នកខាំក្រចករបស់នៅពេលដែលអ្នកភ័យមែនទេ? មិនថាវាជា OCD ឬពេលមានភាពតានតឹង វាមិនល្អសម្រាប់ក្រចករបស់អ្នកនោះទេ ហើយអាចក្លាយទៅជាខូចទ្រង់ទ្រាយនិងផុយ។ ម្យ៉ាងទៀតបើដៃកខ្វក់គឺជាប្រភពនៃបាក់តេរី។

ជម្ងឺសរសៃប្រសាទត្រូវការការពិគ្រោះយោបល់និងរោគវិនិច្ឆ័យពីគ្រូពេទ្យ។ ហើយអ្នកត្រូវជៀសវាងការខាំក្រចក ហើយធ្វើឱ្យសុខភាពអ្នកប្រសើរឡើង។ ឧទាហរណ៍អ្នកអាចទំពារស្ករកៅស៊ូនៅពេលអ្នកមានភាពតានតឹង។

៥. ជំងឺស្បែករបកក្រហម

ក្រចកពណ៌លឿងបង្ហាញពីជំងឺស្បែករបកក្រហម។ ជម្ងឺនេះជារឿយៗកើតមានចំពេលមានរលាក រមាស់លើស្បែករបស់អ្នក។ ជាសំណាងល្អសព្វថ្ងៃនេះមានការព្យាបាលជាច្រើនដើម្បីកាត់បន្ថយរោគសញ្ញាដូចជាក្រែម ថ្នាំគ្រាប់និងការព្យាបាលដោយប្រើកាំរស្មីឡាស៊ែរ។ អ្នកគួរតែទៅជួបពេទ្យសើស្បែកដើម្បីឆែកមើលស្ថានភាពសុខភាពរបស់អ្នកនិងថ្នាំដែលត្រឹមត្រូវសម្រាប់អ្នក។

៦. ជំងឺរលាកសន្លាក់

ការប្រេះឬក្រចកពណ៌លឿងអាចជារោគសញ្ញានៃជំងឺរលាកសន្លាក់។ ជំងឺនេះបណ្តាលឱ្យមានការឈឺចាប់និងជាញឹកញាប់ហើមសន្លាក់។ ស្ថានភាពនេះទំនងជាប៉ះពាល់ដល់ស្ត្រីច្រើនជាងបុរស។ វាត្រូវបានគេជឿថាត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងដោយហ្សែន។

៧. គន្លឹះទូទៅសម្រាប់រក្សាក្រចករបស់អ្នកឱ្យរឹងមាំ

  • រក្សាក្រចករបស់អ្នកឱ្យមានសំណើម។ ប្រើផលិតផលដែលផ្ទុកវីតាមីន E.
  • ពាក់ស្រោមដៃនៅពេលអ្នកលាងចានឬបោកខោអាវ។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide