កំហុស ៣ យ៉ាងដែលមនុស្សស្រីតែងតែធ្វើនៅក្នុងជីវិត – Sne9 ស្នេហា | Pelklas

កំហុស ៣ យ៉ាងដែលមនុស្សស្រីតែងតែធ្វើនៅក្នុងជីវិត

មនុស្សស្រីតែងតែចូលចិត្តទទួលបានការយកចិត្តទុកដាក់ខ្លាំង ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺមុនពេលដែលអ្នកចង់ឱ្យអ្នកដទៃឱ្យតម្លៃអ្នក សូមបោះបង់ចោលទម្លាប់អាក្រក់ទាំង ៣ នេះចោល។

១. ឆាប់រៀបការពេក

2d4b085126f5aaf6a38276ed23d562ff

ស្ត្រីតែងតែមានភាពល្ងង់ខ្លៅ ដែលគិតថាជីវិតរបស់ពួកគេត្រូវការតែស្វាមី ដូច្នេះមិនចាំបាច់ព្រួយបារម្ភទេ។ ប៉ុន្តែការពិតរៀបការមុនពេលកំណត់នៅពេលអ្នកមិនទាន់ត្រៀមខ្លួន អ្នកកំពុងជម្រុញខ្លួនអ្នកឱ្យទៅជាមនុស្សគ្មានសុភមង្គល និងរងទុក្ខទៅវិញទេ។

អាពាហ៍ពិពាហ៍មិនមែនសុទ្ធតែមានពណ៌ផ្កាឈូកទេ វាក៏ប្រែទៅជាពណ៌ក្រហម ឬពណ៌ខ្មៅបានដែរ។ ប្រសិនបើអ្នករៀបការលឿនពេក ជាហេតុនាំឱ្យអ្នកងាយនឹងជួបការលំបាកក្នុងជីវិតអាពាហ៍ពិពាហ៍ អាចមកពីដៃគូមិនល្អ ឬក៏មកពីខ្លួនយើងមិនទាន់មានភាពល្អគ្រប់គ្រាន់។

តាមពិតវាមិនល្អទេដែលរៀបការឆាប់ពេក ប៉ុន្តែការរៀបការយឺតពេកក៏មិនគួរដែរ។ រៀបការត្រូវតែមានភាពប្រាកដនិយមនៅពេលអ្នកត្រៀមខ្លួនរួចរាល់ ពេលនោះអ្នកនឹងរឹងមាំគ្រប់គ្រាន់ដើម្បីជម្នះភាពលំបាកនៃជីវិតនេះ។ ដោយសារតែស្ត្រីណាសមនឹងទទួលបានទំនាក់ទំនងដែលបានកំណត់ទុកជាមុនដោយរីករាយ។

២. ទុកចិត្តមនុស្សខុស

9d31371b78b1b1e39617965289d568f2

ស្ត្រីកាន់តែច្រើនដែលជឿដោយភ្នែកទទេរ ពួកគេនឹងទទួលបានរឿងអាក្រក់កាន់តែច្រើនត្ឡប់មកវិញ។ ដូច្នេះមិនត្រូវធ្វើជាមនុស្សល្ងីល្ងើក្នុងការដាក់សេចក្តីជំនឿរបស់អ្នកលើនរណាម្នាក់លឿនពេកឡើយ។ ជាពិសេសសម្រាប់បុរសមិនគួរផ្តល់ឱ្យបេះដូង និងការស្រឡាញ់ទាំងអស់របស់អ្នកទៅពួកគេនោះឡើយ។

នៅលើពិភពលោកនេះ អ្នកអាចជឿលើខ្លួនឯងបានគឺស្ត្រី។ ធ្វើជានារីដែលចេះអត់ឱនគឺជារឿងមួយដ៏អស្ចារ្យ ប៉ុន្តែពេលខ្លះចាំបាច់ត្រូវតឹងរឹងដោយចិត្តរបស់អ្នកមុនពេលជឿលើនរណាម្នាក់។ ត្រូវចងចាំថាការទុកចិត្តអ្នកដទៃងាយស្រួលពេក ដូច្នេះពួកគេនឹងមានឱកាសកេងចំណេញ និងធ្វើបាបអ្នក។

៣. ការលះបង់ច្រើនពេក

Screen Shot 2020 12 10 At 10.49.06 AM

វាហាក់ដូចជាការលះបង់គឺជាសភាវគតិរបស់ស្ត្រី ពួកគេត្រៀមខ្លួនទទួលយកនូវគុណវិបត្តិផ្ទាល់ខ្លួន សំខាន់ឱ្យតែប្តី និងកូនសប្បាយចិត្ត។ ប៉ុន្តែបន្ទាប់មកសួរថា តើបុរសនោះមានអំណរគុណចំពោះការលះបង់របស់អ្នកឬអត់?

ការលះបង់គឺល្អ ប៉ុន្តែស្ត្រីក៏ត្រូវដឹងដែរ ក្នុងការទាមទារការយល់ដឹងពីបុរសមកវិញ។ អ្វីដែលសំខាន់បំផុតនោះគឺស្ត្រីត្រូវតែស្គាល់ខ្លួនឯង និងស្រឡាញ់ខ្លួនឯងឱ្យបានច្រើន។ ប្រសិនបើអ្នកមិនរឹងមាំ មិនចេះមើលថែខ្លួនឯងទេ អ្នកក៏នឹងបានត្រឹមតែប្រើជីវិតពឹងផ្អែកលើបុរសជាបង្គោល ពេលនោះហើយ អ្នកនឹងត្រូវបាត់បង់តម្លៃនៃខ្លួនឯង។

ស្ត្រីដែលនៅលីវ ឬសូម្បីតែពេលរៀបការនិងសម្រាលកូនគឺសក្ដិសមនឹងទទួលបានការគោរពស្រឡាញ់ចំពោះខ្លួននាងជាពិសេស។ ដឹងពីរបៀបលើកស្ទួយខ្លួនអ្នកដោយបញ្ញា និងរូបរាង សូមឱ្យមានតុល្យភាពជីវិតរបស់អ្នក។ នៅពេលនោះអ្នកនឹងឃើញថាជីវិតនេះមានតម្លៃណាស់។ ជាដាច់ខាតកុំធ្វើការលះបង់ដោយភាពងងប់ងល់ និងល្ងង់ខ្លៅ កុំឱ្យអ្នកដទៃមើលឃើញអ្នកថាជាកន្លែងបញ្ចេញភាពសោកសៅ និងកំហឹងរបស់ពួកគេឱ្យសោះ៕

ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក ​(ក្នុងស្រុក)