kalib9

សរសៃសក់​អាចបញ្ជាក់ពីជោគវាសនារបស់មនុស្សម្នាក់ៗ

​មនុស្សសរសៃសក់ក្រាសតែងជាមនុស្សចិត្តដាច់ខាត មានភាពនឹងធឹង និងលក្ខណៈជាមនុស្សកាច។ដួងរាសីរបស់មនុស្សក្រុមនេះតែងមានអ្នកដទៃខ្លាចក្រែងប៉ុន្តែក៏មានសត្រូវច្រើនដែរ។នៅពេលឈានចូលវ័យចំណាស់តែងមានភាពសុខស្រួលខ្លួនដោយសារការមានគម្រោងដំណើរជីវិតយ៉ាងល្អនិងមានការលេចធ្លោក្នុងរឿងអ្វីមួយ។ក្រៅពីនេះបើធ្វើអ្វីតែងហុចផលល្អៗមកវិញ ហើយក៏មិនងាយភ្លាំងភ្លាត់ផងដែរ។

​១. មនុស្សសរសៃសក់តូចនិងស្តើង
ជាមនុស្សមានទឹកចិត្ត មានភាពស្មោះត្រង់ ប៉ុន្តែចូលចិត្តគិតច្រើន ឆាប់ទទួលអារម្មណ៍ ឆាប់តូចចិត្ត និងតែងរញ្ជួយចិត្តជាមួយរឿងបន្តិចបន្តួច ជាមនុស្សគិតច្រើន ឆាប់ទុក្ខសោក ងាយទន់ជ្រាយ។ទោះបីយ៉ាងណាដួងរាសីមិនមែនជាមនុស្សលំបាកនោះឡើយ ប៉ុន្តែចំពោះបញ្ហារឿងសុខភាពក៏មានសភាពអាក្រក់មួយចំនួនយាយីផង។

២. ​សក់ស្កូវមុនវ័យ
ជាមនុស្សពូកែគិត ពូកែវិភាគ និងស្ថាបនា។ក្រៅពីនេះជាមនុស្សទទួលខុសត្រូវក្នុងតួនាទីការងារខ្ពស់ ប៉ុន្តែធ្វើអ្វីតែងប្រឆាំងជាមួយក្តីស្រមើលស្រម៉ៃរបស់ខ្លួន ។ដំណើរជីវិតច្រើនមានវាសនាល្អ និងមានកិត្តិយស ។ការប្រកបការងារតែងមានតួនាទីល្អនិងជាមនុស្សដែល មានការស្រឡាញ់រាប់អានពីសំណាក់ក្រុមមនុស្សទូទៅ។

​៣. មនុស្សសរសៃសក់ក្រាស
ជាមនុស្សដែលមានភាពមានះខ្ពស់ មានភាពអត់ធ្មត់ មិនខ្ជិលច្រអូស ថែមទាំងមានមហិច្ចតាខ្ពស់ណាស់ មិនខ្លាចភាពលំបាក។ការរស់នៅតែងមានការអាណិតស្រឡាញ់ពីបណ្តាមិត្តភក្តិ ហើយនិស្ស័យលេចធ្លោរបស់ មនុស្សក្រុម នេះច្រើនតែមានចិត្តព្រាន តែមិនខ្លាំងក្លាទេគ្រាន់តែត្រូវការដើម្បីភាពសប្បាយ ផ្លូវចិត្តប៉ុណ្ណោះ។

៤. ​មនុស្សសរសៃសក់រឹង
ភាគច្រើនជាមនុស្សរឹងរូស កោងកាច និងមិនសូវចុះចាញ់នរណាដោយងាយនោះឡើយ។ការរស់នៅជាមនុស្សហ៊ាន មិនខ្លាចនឹងការប្រឈមជាមួយបញ្ហាចំពោះមុខ ។សម្រាប់ជោគវាសនាវិញតែងលេចធ្លោជាមួយការមានក្រុមមនុស្សអែបអបដង្ហែរតាម ជាមនុស្សមានមិត្តភក្តិច្រើន និងធ្វើអ្វីក៏តែងជោគជ័យប៉ុន្តែ ឧបសគ្គនោះក៏មានច្រើនផងដែរ។

​៥. មនុស្សមានសរសៃសក់ពណ៌ចាស់ឬក្រម៉ៅខ្លាំង
ជាមនុស្សដែលមានសតិបញ្ញាល្អ មានទស្សនះវិស័យវែងឆ្ងាយ។ការរស់នៅតែងមិនសូវយកបញ្ហាដែលគ្មានប្រយោជន៍ដាក់ខ្លួនឬចូលចិត្តសប្បាយជាមួយមិត្តភក្តិនោះឡើយ។សម្រាប់លក្ខណៈលេចធ្លោរបស់មនុស្សក្នុងក្រុមនេះហើយតែងកែមិនឡើងផងនោះគឺភាពជាព្រាននារី។ចំណែកជោគជតារាសី មិនជួបការលំបាកទេប៉ុន្តយ៉ាងណាក៏គេចមិនផុតពីរឿងអាស្រូវដែរពីព្រោះជារឿយៗតែងកើតមានឡើងផង។

​៦. មនុស្សមានសរសៃសក់ពណ៌ខ្ចី
លក្ខណៈជាមនុស្សរវើរវាយ ពូកែស្រមើលស្រម៉ៃ ចូលចិត្តគិតអ្វីដែលប្លែកៗថ្មីដល់ខ្លួនឯងប៉ុន្តែការរស់នៅមានភាពមហិច្ឆតាខ្ពស់ ។មនុស្សក្រុមនេះមិនមែនជាមនុស្សឆ្លាតវៃប៉ុន្មានទេ។សម្រាប់ជោគវាសនារបស់មនុស្សដែលមានសរសៃសក់លក្ខណៈបែបនេះវិញតែងមានមនុស្សស្រឡាញ់ចូលចិត្តជានិច្ច៕