kalib9

គន្លឹះដើម្បីរក្សាតម្រងនោមឱ្យមានសុខភាពល្អ និងបង្កើនមុខងាររបស់វា

តម្រងនោមដែលមានសុខភាពល្អ មានសារៈសំខាន់ណាស់សម្រាប់ដំណើរការធម្មតានៃរាងកាយ។ ការខូចខាតតម្រងនោមនឹងបណ្តាលឱ្យមានកាកសំណល់ដែលបង្កគ្រោះថ្នាក់ ដែលនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ យោងតាមមូលនិធិជាតិតម្រងនោមបានអោយដឹងថា មនុស្សពេញវ័យជនជាតិអាមេរិក ១នាក់ ក្នុងចំណោម ៣នាក់ មានហានិភ័យខ្ពស់នៃជំងឺតម្រងនោម។

បុគ្គលម្នាក់ដែលមានបញ្ហាខ្សោយតម្រងនោម គួរប្រឹងប្រែងបន្ថែមដើម្បីបង្កើនមុខងាររបស់វា។ ខាងក្រោមនេះគឺជាគន្លឹះមានប្រយោជន៍មួយចំនួន ដើម្បីរក្សាតម្រងនោមអោយមានសុខភាពល្អ។

១. ផឹកទឹក

 

ក្បួនខាច់សម្រាប់រាងកាយ ដែលមានសុខភាពល្អគឺត្រូវផឹកទឹកឱ្យបានច្រើន។ ហើយចំពោះតម្រងនោម ដែលមានសុខភាពល្អ ទឹកស្អាតគឺជារឿងសំខាន់ណាស់។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានជំងឺតម្រងនោម អ្នកត្រូវល្មមនឹងកម្រិតទឹកដែលបានណែនាំដោយគ្រូពេទ្យ។ ការដាក់កម្រិតសារធាតុរាវត្រូវបានណែនាំអោយអ្នកជំងឺដែលមានបញ្ហាខ្សោយតម្រងនោម ដោយសារតែសរីរាង្គមិនអាចកម្ចាត់ជាតិទឹកបាន។ ភេសជ្ជៈណាដែលមានជាតិស្ករច្រើន កាហ្វេអ៊ីន ឬប្រូតេអ៊ីនមិនត្រូវបានណែនាំទេ។

២. ទទួលទានអាហារដែលមានប្រយោជន៍ដល់សុខភាព

 

 

របបអាហារមានតុល្យភាព ដែលផ្តល់សារធាតុរ៉ែ និងវីតាមីនទាំងអស់ គឺមានសារៈសំខាន់សម្រាប់រក្សាតម្រងនោមរបស់អ្នក ឱ្យមានសុខភាពល្អ។ សូមនៅឲ្យឆ្ងាយពីអាហារដែលប្រៃខ្លាំង និងសម្បូរជាតិខ្លាញ់ច្រើន។ សូមបន្ថែមផ្លែឈើ និងបន្លែឱ្យបានច្រើនក្នុងរបបអាហាររបស់អ្នក។ របបអាហារដែលមានជាតិប្រូតេអ៊ីនទាប ត្រូវបានណែនាំសម្រាប់អ្នកជំងឺតម្រងនោម ដោយសារតែតម្រងនោមដែលខូចខាត ពិបាកក្នុងការយកកាកសំណល់ ដែលផលិតដោយប្រូតេអ៊ីន។

កំណត់ការទទួលទានអាហារប្រូតេអ៊ីនសត្វ ដូចជា សាច់មាន់ ត្រី ស៊ុត ឈីស ទឹកដោះគោ និងអាហារប្រូតេអ៊ីនរុក្ខជាតិ ដូចជាសណ្តែកគ្រាប់ និងគ្រាប់ធញ្ញជាតិ។ ដូចគ្នាដែរការញ៉ាំអាហារដែលមានជាតិ ផូស្វ័ តិច។ ការប្រមូលផ្តុំផូស្វ័រនៅក្នុងឈាមរបស់អ្នក នេះនឹងនាំឱ្យមានស្ថានភាពសុខភាពផ្សេងទៀត។ ធញ្ញជាតិ អង្ករ អាហារទឹកដោះគោ និងសណ្តែក គឺជាអាហារដែលមានជាតិ ផូស្វ័ ខ្ពស់។ សូមទទួលទានចំណីអាហារដែលមានជាតិ ផូស្វ័ ទាប ដូចជាផ្លែឈើស្រស់ បន្លែ ពោត។ល។

៣. កំហិតជាតិស្រវឹង

 

 

ញ៉ាំគ្រឿងស្រវឹងតែក្នុងកម្រិតល្មម ឬចៀសវាងវា ព្រោះវាអាចនឹងមានទុក្ខទោសដល់តម្រងនោមរបស់អ្នក។ ក្នុងពេលជាមួយគ្នានេះបុរសត្រូវបានគេណែនាំមិនអោយទទួលទានលើសពី ១កែវក្នុងមួយថ្ងៃ។ ប្រសិនបើអ្នកជាអ្នកជំងឺតម្រងនោម អ្នកត្រូវស្វែងរកដំបូន្មាន ពីវេជ្ជបណ្ឌិតរបស់អ្នកទាក់ទងនឹងការញ៉ាំជាតិអាល់កុល។

៤. កំហិតជាតិសូដ្យូម

 

ប្រសិនបើអ្នកស្ថិតក្នុងដំណាក់កាលដំបូងនៃជំងឺតម្រងនោម វាជាការសំខាន់ណាស់ក្នុងការកំនត់បរិមាណសូដ្យូម នៅក្នុងរបបអាហារដើម្បីជម្រុញមុខងារតម្រងនោម ។ នេះដោយសារតែតម្រងនោមរបស់អ្នក មិនអាចបំបាត់ជាតិសូដ្យូម និងសារធាតុរាវលើសពីខ្លួនប្រាណ។

នេះអាចបណ្តាលឱ្យមានសម្ពាធឈាមខ្ពស់ ដែលបណ្តាលឱ្យខូចខាតដល់តម្រងនោម។ និយាយថាទេចំពោះអាហារដែលបានវេចខ្ចប់ ឬចំណីអាហារដែលមានជាតិសូដ្យូម។ នៅពេលអ្នកទិញអាហារ សូមមើលស្លាកអាហារូបត្ថម្ភ។ ជ្រើសរើសអាហារដែលគ្មានសូដ្យូម ឬគ្មានជាតិអំបិល។

៥. ហាត់ប្រាណជាទៀងទាត់

 

រាងកាយដែលមានសុខភាពល្អ គឺមានសារៈសំខាន់ណាស់។ ហេតុដូច្នេះការហាត់ប្រាណទៀងទាត់ គឺសំខាន់សម្រាប់សុខភាពទូទៅរបស់អ្នក។ ជាមួយនឹងសកម្មភាពរាងកាយ អ្នកនឹងអាចគ្រប់គ្រងសម្ពាធឈាម និងការឡើងទម្ងន់របស់អ្នក ដោយហេតុនេះអាចឱ្យតម្រងនោមដំណើរការធម្មតា។ ទោះជាយ៉ាងណា អ្នកដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ គួរតែពិគ្រោះជាមួយគ្រូពេទ្យ មុនពេលចាប់ផ្តើមធ្វើលំហាត់ប្រាណ។

ថែរក្សារាងកាយរបស់អ្នកឱ្យបានល្អ ដូច្នេះការពារនូវស្ថានភាពសុខភាព ដែលអាចប៉ះពាល់ដល់តម្រងនោមរបស់អ្នក។ ប្រវត្តិគ្រួសារនៃជំងឺខ្សោយតម្រងនោម គឺជាកត្តាគ្រោះថ្នាក់សម្រាប់ជំងឺតម្រងនោម។ ដូច្នេះចូរដឹងពីប្រវត្តិគ្រួសាររបស់អ្នក។ ត្រូវប្រាកដថាអ្នកធ្វើការត្រួតពិនិត្យជាទៀងទាត់ ដើម្បីវាយតម្លៃមុខងារនៃរាងកាយរបស់អ្នក។

ប្រែសំរួលដោយ៖ សុខ សុវណ្ណវិសាល
ប្រភព៖ curejoy