kalib9

អស់បញ្ហាដូចជា ឈឺក្បាល ហើមពោះ ទល់លាមក ឡើងទម្ងន់ ថាមពលទាប អស់កម្លាំង!! ដោយគ្រាន់តែប្រើវិធីទាំងនេះ៖

ពោះវៀនធំ គឺជាផ្នែកមួយនៃប្រព័ន្ធរំលាយអាហារ ដែលទទួលខុសត្រូវចំពោះការស្រង់ទឹកអំបិល វីតាមីន និងសារធាតុចិញ្ចឹមពីចំណីអាហារ ដែលមិនអាចរំលាយបានការកែច្នៃចំណីអាហារ ដែលមិនត្រូវបានរំលាយនៅក្នុងពោះវៀនធំ និងបំបាត់កាកសំណល់រឹងចេញពីរាងកាយ។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលវាមិនដំណើរការត្រឹមត្រូវ វាចាប់ផ្តើមស្រូបយកជាតិពុលជំនួសឱ្យការលុបបំបាត់ ដោយហេតុនេះបណ្តាលឱ្យមានបញ្ហាដូចជា ឈឺក្បាល ហើមពោះ ទល់លាមក ឡើងទម្ងន់ ថាមពលទាប អស់កម្លាំង និងជំងឺរ៉ាំរ៉ៃ។

 

 

បញ្ហាទាំងនេះ ក៏អាចបណ្តាលមកពីអាហារ ដែលមិនមានជាតិពុលផងដែរ (អាហារភាគច្រើនដែលយើងបរិភោគសព្វថ្ងៃនេះ ត្រូវបានផ្ទុកដោយសារធាតុបន្ថែមជាតិពុលថែរក្សាគុណភាព និងសារធាតុគីមីផ្សេងទៀត) ដែលនាំឱ្យមានជាតិពុល ក្នុងពោះវៀនធំកើនឡើង​ ដែលនឹងជ្រាបចូលក្នុងរាងកាយ។

ទោះយ៉ាងណាក៏ដោយ ដោយមានជំនួយពីការសំអាតពោះវៀនធំ អ្នកអាចកម្ចាត់ជាតិពុល ដែលបង្កគ្រោះថ្នាក់យ៉ាងងាយស្រួល និងលើកកម្ពស់បាក់តេរីពោះវៀនដែលមានសុខភាពល្អ។ វាក៏ជួយបង្កើនថាមពលរបស់អ្នក និងបង្កើនការស្រូបយកវីតាមីន និងសារធាតុចិញ្ចឹមរបស់រាងកាយ។ មានការព្យាបាលជាច្រើន ដែលអាចរកបានសម្រាប់ការសម្អាតពោះវៀនធំ។ ប៉ុន្តែសម្រាប់មនុស្សជាច្រើនជម្រើសដ៏ល្អបំផុត គឺសាមញ្ញ ឱសថផ្ទះធម្មជាតិ។

 

 

ខាងក្រោមនេះ គឺជាឱសថបុរាណសំខាន់ៗ ទាំង១០ សំរាប់ព្យាបាលការសំអាតពោះវៀនធំ។ មុនពេលចាប់ផ្ដើមកម្មវិធីសម្អាតពោះវៀនធំ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក សម្រាប់ការណែនាំអោយបានត្រឹមត្រូវ ជាពិសេសប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំណាមួយ ឬទទួលរងពីស្ថានភាពសុខភាពណាមួយ។

១. ទឹក

 

សម្រាប់ការលាងសំអាតពោះវៀនធំ អ្វីដែលល្អបំផុតដែលអ្នកអាចធ្វើបាន គឺផឹកទឹកអោយបានច្រើន។ វាចាំបាច់ណាស់ក្នុងការផឹកទឹកឱ្យបានយ៉ាងហោចណាស់ ១០ ទៅ ១២ កែវក្នុងមួយថ្ងៃ។ ការផឹកទឹកជាទៀងទាត់នឹងផ្តល់ឱ្យរាងកាយរបស់អ្នកមានសំណើម និងប្រេងរំអិលដែលត្រូវការដើម្បីជម្រុះចេញជាតិពុល និងកាកសំណល់ ចេញពីរាងកាយនៅតាមបែបធម្មជាតិ។

ការទទួលទានទឹកច្រើនពេក ក៏នឹងជួយជំរុញដល់សកម្មភាពនៃការញុំាអាហារធម្មជាតិផងដែរ ដើម្បីជួយឱ្យអាហារអាចឆ្លងកាត់ប្រព័ន្ធរំលាយអាហារ។ ម៉្យាងទៀតទឹកគឺមានសារៈសំខាន់ណាស់ ដើម្បីរក្សារាងកាយឱ្យល្អ។ រួមជាមួយទឹក អ្នកក៏អាចផឹកទឹកផ្លែឈើស្រស់ និងញ៉ាំបន្លែផងដែរ។

២. ទឹក​ផ្លែ​ប៉ោម

 

ទឹកផ្លែប៉ោមស្រស់ គឺជាឱសថមួយក្នុងចំណោមឱសថផ្ទះដ៏ល្អបំផុត សម្រាប់ការសម្អាតពោះវៀនធំ។ ការផឹកទឹកផ្លែប៉ោមជាទៀងទាត់លើកទឹកចិត្ត ដល់ចលនាពោះវៀន បំបែកជាតិពុល និងធ្វើអោយប្រសើរឡើងនូវសុខភាពថ្លើម ក៏ដូចជាប្រព័ន្ធរំលាយអាហារ។ ទឹកផ្លែប៉ោមច្របាច់ស្រស់ៗ ផ្តល់នូវលទ្ធផលល្អបំផុត ប៉ុន្តែប្រសិនបើមិនមានទេ អ្នកអាចប្រើទឹកផ្លែប៉ោមសរីរាង្គក៏បាន។

– ចាប់ផ្តើមថ្ងៃរបស់អ្នក ជាមួយនឹងទឹកផ្លែប៉ោមមួយដែលមិនត្របាញ់។
– បន្ទាប់ពី 30 នាទី ផឹកទឹកមួយកែវ។
– ធ្វើរបៀបនេះម្ដងហើយម្ដងទៀត ជាច្រើនដងពេញមួយថ្ងៃ ហើយបន្តរយៈពេលបីថ្ងៃ។ អ្នកក៏អាចផឹកទឹកក្រូចមួយកែវដែរ។

៣. ទឹកក្រូច​ឆ្មា

 

ទឹកក្រូច​ឆ្មាមានជាតិអង់ទីអុកស៊ីដង់ និងសារជាតិវីតាមីន C ខ្ពស់សម្រាប់ប្រព័ន្ធរំលាយអាហារ។ ដូច្នេះទឹកក្រូច​ឆ្មា អាចត្រូវបានប្រើសម្រាប់ការសំអាតពោះវៀនធំ។

– លាយទឹកមួយលីណូ ខ្ទឹមអំបិលសមុទ្រ និងទឹកឃ្មុំតិចតួច នៅក្នុងកញ្ចក់ទឹកក្តៅឧណ្ហៗ។ ផឹកដំណោះស្រាយនេះ នៅលើពោះទទេនៅពេលព្រឹក។ នេះនឹងជួយអ្នកឱ្យរីករាយនឹងថាមពលកាន់តែច្រើន ចលនាពោះវៀនល្អ និងស្ថានភាពស្បែកល្អប្រសើរជាងមុន។
– បន្ថែមពីរស្លាបព្រានៃទឹកក្រូច​ឆ្មាស្រស់។ ផឹកវាបី ឬបួនដងក្នុងមួយថ្ងៃ។ ការធ្វើបែបនេះនឹងធ្វើឱ្យស្រទាប់សរីរាង្គស្រាលនៅក្នុងពោះវៀន។

ធ្វើតាមវិធីតាមបែបធម្មជាតិទាំងនេះពីរបីថ្ងៃ នោះអ្នកនឹងដឹងលទ្ធផល។

៤. ទឹកបន្លែឆៅ

 

Juicing Vegetables

ចំពោះការលាងសម្អាតពោះវៀនធំ វាមានសារសំខាន់ក្នុងការជៀសវាងញាំអាហារចម្អិន ឱ្យបាន ១ ឬ ២ ថ្ងៃ។ ជំនួសឱ្យអាហាររឹង ចូរផឹកទឹកបន្លែស្រស់ជាច្រើនដងក្នុងមួយថ្ងៃ។ បន្លែបៃតងជាពិសេសមានផ្ទុកក្លរ៉ូហ្វីល ដែលអាចជួយលុបបំបាត់ជាតិពុល។ វីតាមីន ជាតិរ៉ែអាស៊ីតអាមីណូ និងអង់ស៊ីម ដែលមាននៅក្នុងទឹកបន្លែឆៅ
នឹងធ្វើអោយរាងកាយរបស់អ្នក មានសុខភាពល្អ និងមានថាមពលល្អ។

គួរតែមិនប្រើទឹកបន្លែដែលផលិតរួចទុកយូរទេ ព្រោះវាមិនមានអង់ស៊ីមមានប្រសិទ្ធភាព ដែលជួយឱ្យខ្លួនរបស់អ្នកមិនកំចាត់កាកសំណល់បាន។ អ្នកអាចបង្កើតទឹកបន្លែស្រស់បានយ៉ាងងាយស្រួល ពីការ៉ុត ប៊ឺហ្វ្រេស​ ពោត។ ល។

៥. ប្រទាល​កន្ទុយក្រពើ

 

ប្រទាល​កន្ទុយក្រពើ ត្រូវបានគេស្គាល់ថាជាសមត្ថភាពបំបាត់ការអស់កម្លាំង ហើយដើរតួជា laxative ហេតុដូច្នេះវាត្រូវបានចាត់ទុកថា ជាអ្នកសំអាតពោះវៀនធំដ៏មានប្រសិទ្ធភាព។ លក្ខណៈសម្បត្តិរបស់ឱសថ ដែលមានក្នុងជែលអាឡឺវ៉េ នឹងមិនត្រឹមតែធ្វើឱ្យប្រសើរឡើងដល់សុខភាពពោះវៀនធំរបស់អ្នកនោះទេ ប៉ុន្តែវាក៏នឹងព្យាបាលបញ្ហាសុខភាពផ្សេងទៀត ដូចជាឈឺក្បាល ជំងឺស្បែក ជំងឺរាគរូស ឈឺពោះ និងទល់លាមក។

– បន្ថែមទឹកក្រូចឆ្មារមួយទៅ ជេឡរបស់ប្រទាល​កន្ទុយក្រពើ ស្រស់ និងដាក់ល្បាយនៅក្នុងឧបករណក្រឡុងផ្លែឈើ ដើម្បីធ្វើឱ្យវាមានទឹក។
– ទុកទឹកនេះក្នុងទូទឹកកក រយៈពេលពីរទៅបីម៉ោង។
– ផឹកវាច្រើនដងក្នុងមួយថ្ងៃ រយៈពេលពីរបីថ្ងៃ។

៦. ខ្ញី

 

ខ្ញីគឺជាធាតុផ្សំ ដែលអាចរកបានងាយស្រួល ដែលអាចជួយកាត់បន្ថយការហើមពោះ និងជួយជំរុញមុខងារពោះវៀន និងរក្សាវាឱ្យរួចពីកាកសំណល់ និងជាតិពុលដែលបង្កគ្រោះថ្នាក់។ វាជួយដល់ការរំលាយអាហារ តាមរយៈការរំញោចនូវជាតិទឹករំលាយអាហារ។

– អ្នកអាចយកខ្ញីក្នុងទម្រង់ណាមួយ ដូចជាក្រេតទឹក ឬកាត់បំណែកសម្រាប់ការសម្អាតពោះវៀនធំ។
– ជម្រើសដ៏ល្អមួយ គឺលាយជាមួយទឹកខ្ញីមួយស្លាបព្រាកាហ្វេ និងទឹកក្រូចមួយពែងជាមួយទឹកក្តៅឧណៗ។ អ្នកក៏អាចមានទឹកឃ្មុំតិចតួចសម្រាប់រសជាតិ។ ចែកដំណោះស្រាយទៅជាពីរ ឬបីផ្នែក និងផឹកពេញមួយថ្ងៃ។
– អ្នកក៏អាចបន្ថែមខ្ញី ជាមួយទឹកតែក៏បានដែរ។

*ចំណាំ៖ ខ្ញីមិនត្រូវបានណែនាំសម្រាប់ស្ត្រីដែលមានផ្ទៃពោះជាដាច់ខាត ព្រោះវាអាចមានគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ។

សរុបមក វិធីខាងលើទាំងនេះមានប្រសិទ្ធភាពក្នុងការលាងសម្អាតពោះវៀនធំ។ ការថែរក្សាសុខភាពល្អិតល្អន់របស់អ្នក គឺជាផ្នែកសំខាន់នៃការថែរក្សាសុខភាពល្អ។

 

ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ