kalib9

តិចអត់ដឹងថា ខ្ទឹមសអាចបំបាត់ធ្មេញឈឺ បានយ៉ាងមានប្រសិទ្ធភាព!! ចូលអានពីរបៀបប្រើប្រាស់វា!

ខ្ទឹមសត្រូវបានគេស្គាល់ថាជាម្ហូបអាហារមួយ ហើយរសជាតិតែមួយគត់របស់វា បានផ្តល់ឱ្យវានូវកន្លែងពិសេសមួយ នៅក្នុងផ្ទះបាយជុំវិញពិភពលោក។ ប៉ុន្តែ ជនជាតរ៉ូម ចិន ក្រិក និងអេស៊ីប បុរាណ ក៏បានប្រើប្រាស់វាជាឱសថដ៏អស្ចារ្យមួយចំនួនផងដែរ។ វាពិតជាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងបាក់តេរី ដែលអាចជួយក្នុងការព្យាបាលជម្ងឺគ្រប់ប្រភេទ រួមទាំងជម្ងឺធ្មេញ។ សារធាតុផ្សំមន្តនេះត្រូវបានគេហៅថា អាលីឡាក់ ហើយត្រូវបានគេរកឃើញនៅក្នុងទឹកស្អិតរបស់ខ្ទឹមស។

 

 

នេះជារបៀបដែលអ្នកអាចប្រើខ្ទឹមសដើម្បីព្យាបាលឈឺធ្មេញ៖

សម្រាប់ការជំងឺធ្មេញ ដែលបណ្តាលមកពីដំបៅ⁣ រោគដង្កូវស៊ីធ្មេញ ឬការឆ្លងមេរោគ ការលាបខ្ទឹមសនៅលើធ្មេញឈឺរយៈពេល ៧ ទៅ ១០ នាទី អាចជួយបំបាត់ភាពឈឺចាប់។ នៅពេលមានការឈឺចាប់ ចូរទំពារខ្ទឹមសដោយប្រុងប្រយ័ត្នដើម្បីបញ្ចេញទឹករបស់វា។ នៅក្នុងរយៈពេលប្រហែល ១៥ទៅ ៣០នាទី Allicin នៅក្នុងទឹករបស់ខ្ទឹមសនឹងមានប្រសិទ្ធភាព ហើយការឈឺចាប់នឹងរលាយបាត់។

 

 

ខ្ទឹមស គឺជាមធ្យោបាយសង្គ្រោះបន្ទាន់ដ៏សំខាន់មួយ សម្រាប់ការឈឺធ្មេញ ជាពិសេសនៅពេលដែលវាកើតឡើងនៅចុងសប្តាហ៍ នៅពេលដែលគ្រូពេទ្យធ្មេញទាំងអស់ត្រូវបានឈប់សំរាក។ ប៉ុន្តែសូមចងចាំថា នេះគ្រាន់តែជាវិធានការសង្គ្រោះបន្ទាន់ និងមិនមែនជាការព្យាបាលនោះទេ។

ប្រសិនបើជម្ងឺធ្មេញរបស់អ្នក នៅតែបន្តឈឺវចាប់ អ្នកគួរទៅជួបពេទ្យធ្មេញឱ្យបានឆាប់។ ជំងឺរលាកធ្មេញ កើតមានឡើងក្នុងទម្រង់ខុសៗគ្នាជាច្រើន ហើយឱសថក្នុងផ្ទះនេះ មិនតែងតែគ្រប់គ្រាន់ទេ។ ដូច្នេះពេលសង្ស័យស្វែងរកជំនួយរបស់អ្នកជំនាញ៕

អត្ថបទទាក់ទងគ្នាគួរអាន៖

វិធីដុលធ្មេញអោយបានត្រឹមត្រូវ ចូលអានអត្ថបទនេះ។ រាល់ថ្ងៃអ្នកទាំងអស់គ្នាប្រហែលដុសធ្មេញអត់បានត្រឹមត្រូវតាមក្បួនខ្នាតទេ!!

ពិតណាស់ទម្លាប់នៃការប្រើប្រាស់ច្រាស់ដុសធ្មេញរបស់អ្នកគឺមិនត្រឹមត្រូវឡើរាល់ថ្ងៃនេះ ស្តាប់ទៅចំឡែកទេ ប៉ុន្តែវាគឺជាការពិត។ វិធីនិងទម្លាប់ដុសធ្មេញរបស់អ្នកមានបញ្ហា ដូច្នេះអ្នកអាចមានបញ្ហាធ្មេញជាច្រើន។ កុំបារម្ភ! ឥឡូវនេះយើងខ្ញូំសូមលើកយកអាថ៌កំបាំងនៃការដុសធ្មេញឲ្យបានត្រឹមត្រូវដែលអាចធ្វើអោយធ្មេញរឹងមាំ មិនឆាប់ពុកខូច។

១. ប្រើប្រាស់ច្រាស់ដុសធ្មេញដែលមានគុណភាពល្អ
ការប្រើប្រាស់ច្រាស់ដុសធ្មេញតម្លៃថោក គឺខុសតាមវិធីជាច្រើន។ សូមកុំប្រើប្រាស់ច្រាស់ដុសធ្មេញថោកអី ព្រោះវានឹងប៉ះពាល់ដល់សុខភាពរបស់អ្នក។ ការប្រើដុសធ្មេញដែលមានគុណភាពខ្ពស់ ADA សម្រាប់ដុសធ្មេញគឺមានសារៈសំខាន់បំផុត។ កុំភ្លេចប្តូរដុសធ្មេញឱ្យទៀងទាត់។

 

 

២. កុំដុសធ្មេញក្រោយពេលញុាំអាហាររួចភ្លាមៗ
ជាទូទៅយើងមានការយល់ច្រឡំថា ការដុសធ្មេញបន្ទាប់ពីអាហារ មានអត្ថប្រយោជន៍ ប៉ុន្តែអ្នកឯកទេសធ្មេញមិនយល់ស្របលើរឿងនោះទេ។ ការដុសធ្មេញ ក្រោយពេលញ៉ាំអាហាររួចភ្លាមៗ អាចធ្វើឱ្យសំបកការពារធ្មេញរបស់អ្នកចុះខ្សោយ និងអាចបង្កបញ្ហាដល់សុខភាពធ្មេញរបស់អ្នក។

 

 

៣. កុំដុសធ្មេញខ្លាំងៗ

 

 

៤. កុំញុាំអាហារក្រោយពេលដុសធ្មេញរួច
វិធីមួយនេះតែងតែត្រូវបានណែនាំដោយគ្រូពេទ្យ។ ការញ៉ាំបន្ទាប់ដុសធ្មេញរួចមិនមានអត្ថប្រយោជន៍សម្រាប់អ្នកទេ។ ធ្មេញរបស់អ្នកត្រូវការពេលវេលាដើម្បី កែតម្រូវមុនពេលដែលអ្នកដំណើរការម្តងទៀត។

 

 

៥. ត្រូវសម្អាតអណ្តាតជាទៀងទាត់
ការសម្អាតអណ្តាតជាទៀងទាត់គួរតែជាផ្នែកមួយនៃទម្លាប់របស់អ្នក។ ទោះបីជាការលាងមាត់ អាចព្យាបាលក្លិនស្អុយចេញពីមាត់ក៏ដោយ ប៉ុន្តែជាតិពុលវានឹងបង្ករមេរោគ ធ្វើឲ្យពុកធ្មេញ និងឆាប់ធុំក្លិនមាត់។ ការសម្អាតអណ្តាតជាទៀងទាត់នឹងជួយអ្នកឱ្យលុបបំបាត់ក្លិនស្អុយបាន។

 

 

៦. សូមប្រើប្រាស់ច្រាស់ដុសធ្មេញសរសៃទន់ៗជានិច្ច
អ្នកគួរប្រើប្រាស់ច្រាស់ដុសធ្មេញសរសៃទន់ ដែលវានឹងមិនធ្វើឱ្យធ្មេញរបស់អ្នកខូច។ សរសៃច្រាស់ដុសធ្មេញរឹងអាចបំផ្លាញស្រទាប់ និងអញ្ចាញធ្មេញរបស់អ្នក។

 

 

៧. ត្រូវដុសធ្មេញនៅគ្រប់កន្លែងទាំងអស់
យ៉ាងហោចណាស់អ្នកគួរតែចំណាយពេល ៣០វិនាទីក្នុងការដុសធ្មេញទៅគ្រប់ផ្នែកទាំងអស់នៃមាត់របស់អ្នក។ ចែកវាជាបួនផ្នែកហើយធ្វើគ្រប់ផ្នែកទាំងអស់ដោយមួយផ្នែកៗត្រូវចំណាយរយៈពេល ៣០វិនាទី។

 

 

៨. រក្សាច្រាស់ដុសធ្មេញឱ្យស្អាតនិងអនាម័យ
យើងតែងតែមិនអើពើនឹងផ្នែកដែលស្អាត។ ច្រាស់ដុសធ្មេញគួរតែត្រូវបានរក្សាទុកនៅក្នុងកន្លែងអនាម័យ ដូច្នេះបាក់តេរីនឹងមិនឆ្លងចូលទៅក្នុងមាត់របស់អ្នក តាមរយៈច្រាស់ដុសធ្មេញមិនស្អាត។

 

 

៩. ត្រូវសម្អាតជើងធ្មេញជានិច្ច
ការសម្អាតជើងធ្មេញឱ្យបានត្រឹមត្រូវអាចបង្កើនអាយុជីវិតធ្មេញរបស់អ្នក។ ការសម្អាតធ្មេញឱ្យបានត្រឹមត្រូវ នឹងជួយអ្នកឱ្យមានធ្មេញកាន់តែរឹងមាំ។

 

 

ប្រែសំរួលដោយ: សុខ សុវណ្ណវិសាល