kalib9

ប្រវត្តិសាស្រ្តខ្មែរ៖ ប្រាសាទវត្តភូ

ប្រាសាទ​វត្ត​ភូ (​ល. ວັດພູ) ជា​អតីត​ប្រាសាទ​ខ្មែរ​ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ខេត្ត​ចម្ប៉ាស័ក្ដិ៍ ប្រទេស​លាវ ឬ​ត្រូវ​បាន​ស្គាល់​ជា​ទូទៅ​ថា វត្ត​ភូ​ចម្ប៉ា​ស័ក្ដិ៍​។ ភូ (ល. ພູ) សរសេរ​ជា ពូ នៅ​ក្នុង​ភាសាលាវ​មាន​ន័យ​ថា​ភ្នំ ដូច​នេះ វត្ត​ភូ គឺ​វត្ត​ភ្នំ នោះ​ឯង ​ទំនង​ដោយ​សារ​តែ​ប្រាសាទ​នេះ​សាង​សង់​នៅ​លើ​ចង្កេះ​ភ្នំ​។ បច្ចុប្បន្ន​ប្រាសាទ​នេះ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​។

ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ក្រុង​ប៉ាក​សេ លោក​អ្នក​អាច​ធ្វើ​ដំណើរ​បាន​យ៉ាង​ងាយ​ស្រួល​ជាមួយ​នឹង​ផ្លូវ​ថ្មី​ស្អាត​រលោក​ស្រិល​។ ប្រជាជន​ខ្មែរ​យើង​អាច​យក​រថយន្ត​ផ្ទាល់​ខ្លួន​បើក​ចូល​ទៅ​ដល់​ទី​រមណីយដ្ឋាន​បាន​។ ចំពោះ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​វិញ​មាន​តម្លៃ​ប្រមាណ​២៨.០០០​រៀល សំរាប់​ជន​ជាតិ​ខ្មែរ​យើង​។

ប្រាសាទនេះត្រូវបាន​កសាងឡើង អំឡុង​សតវត្ស​ទី​១១ ដល់​សតវត្ស​ទី​១៣ ។ វា​ជា​សំណង់​ប្រាសាទបុរាណ​ដ៏​ចំណាស់​មួយ​របស់​ខ្មែរ កាលពី​អតីតកាល​។ ប៉ុន្តែ​បច្ចុប្បន្ននេះ សំណង់​ប្រាសាទ​លើ​ចង្កេះភ្នំ​ភូ​កៅ​នេះ ស្ថិតក្នុង​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​។

ប្រាសាទបុរាណ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​ឡាវ​មួយ​នេះ កំពុង​ទាក់ភ្នែក​ភ្ញៀវទេសចរ​ជាតិ និង​អន្តរ ជាតិ ឲ្យ​ចូល​ទស្សនា​។ ភ្ញៀវទេសចរ​មួយ​នាក់​ត្រូវ​ចំណាយ​ថវិកា​ចំនួន ៥០០០០​គីប ស្មើនឹង ៦​ដុល្លារ អាមេរិក ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​វត្ត​ភូ​។ ក្រៅពី​ទស្សនា​ប្រាសាទបុរាណ​ក្នុងព្រៃ​ភ្នំ​ធម្មជាតិ ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​អាច​ដើរ​ទិញ​វត្ថុ​អនុ​វស្សា​រី​យ៍ និង​ទស្សនា សារមន្ទីរ​វត្ត​ភូ​ផងដែរ​។​

ប្រភព៖ Wikipedia