kalib9

ឆ្នាំថ្មី កុំឲ្យដដែលពេក Yaya លេងម៉ូតរ៉ូប បញ្ចេញដើមទ្រូងសាហាវ

ថៃ៖ តារាសម្តែងស្រីកំពុងមានសន្ទុះគាំទ្រខ្លាំង ពីសំណាក់មហាជន កញ្ញា Yaya Urassaya បច្ចុប្បន្នការងារសិល្បៈយ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងតែរត់មករកនាងស្ទើរតែដកខ្លួនមិនរួច មិនថាតែការងារថតខ្សែភាពយន្ត ថតពាណិជ្ជកម្ម និងចូលរួមកម្មវិធីនានាក្នុង និងក្រៅប្រទេសផងដែរ។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ស្រាប់តែអ្នកគាំទ្រសង្កេតឃើញថា តួឯកស្រីក្នុងរឿង«រលកជីវិត» រូបនេះ ហាក់បីដូចជានិយមលេង ម៉ូតសម្លៀកបំពាក់ខ្លាំងមិនធម្មតា ទៅលើម៉ូតបែបស៊ិចស៊ី ទាន់សម័យ បញ្ចេញសាច់តិចៗ។

តារាសម្តែងស្រីកំពុងមានសន្ទុះគាំទ្រខ្លាំង កញ្ញា Yaya Urassaya

ជាក់ស្តែង ដូចជាកាលពីថ្មីនេះ តារាស្រី Yaya ត្រូវបានអញ្ជើញចូលរួម ក្នុងកម្មវិធីរបស់គ្រឿងសម្អាងល្បីឈ្មោះមួយ នៅឯប្រទេសប៉ុន ដោយក្នុងនោះ ក៏មានវត្តមានតារាម៉ូដែលល្បីៗឈ្មោះ Gigi hadid ក៏ចូលរួមនៅក្នុងកម្មវិធីមួយនេះផងដែរ។

ដោយឡែក ក្នុងនោះអ្នកគាំទ្រក៏បានចាប់អារម្មណ៍ជាពិសេស ទៅលើឈុតដែល Yaya ស្លៀកចូលរួមកម្មវិធីនេះតែម្តង។ ដោយតារាស្រី Yaya បានស្លៀកនូវឈុតពណ៌ទឹកប្រាក់ សាច់រលោង បញ្ចេញដើមទ្រូង ព្រមជាមួយនឹងស្ទាយតុបតែងមុខយ៉ាងស្រស់ស្អាត ដែលធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរពីសម្រស់នាង មិនដាច់ពីមាត់តែម្តង៕

Yaya លេងសុទ្ធតែឈុតបញ្ចេញដើមទ្រូង នៅឯប្រទេសជប៉ុន

Yaya លេងសុទ្ធតែឈុតបញ្ចេញដើមទ្រូង នៅឯប្រទេសជប៉ុន

Yaya លេងសុទ្ធតែឈុតបញ្ចេញដើមទ្រូង នៅឯប្រទេសជប៉ុន

Yaya លេងសុទ្ធតែឈុតបញ្ចេញដើមទ្រូង នៅឯប្រទេសជប៉ុន

Yaya លេងសុទ្ធតែឈុតបញ្ចេញដើមទ្រូង នៅឯប្រទេសជប៉ុន

Yaya លេងសុទ្ធតែឈុតបញ្ចេញទ្រូង នៅឯប្រទេសជប៉ុន

Yaya លេងសុទ្ធតែឈុតបញ្ចេញទ្រូង នៅឯប្រទេសជប៉ុន

ប្រភព៖ Khmerload