kalib9

ទឹម រដ្ឋា លេងខ្លួនបែបនេះ ស្អាតដូចតារាបរទេស ទៅហើយ

ភ្នំពេញ៖ ទឹម រដ្ឋា ជាកំពូលតារាបង្ហាញម៉ូតប្រចាំប្រទេសកម្ពុជា ព្រមទាំងជាតារាសម្តែង និង ពីធីការិនី មួយរូបទៀតផង ដែលជាតារាដ៏ល្បីមួយដួងក្នុងចំណោមតារាស្រីល្បីជាច្រើន ដែលនាងអាចក្ដោបក្ដាប់បានការងារជាច្រើន នៅក្នុងវិស័យអាជីពសិល្បៈ ។

ដោយសង្កេតឃើញថា តារាស្រីដែលពោរពេញទៅទេពកោសល្យរូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃ ដូចជាមមាញឹក និងការតុបតែងខ្លួនប្លែកៗមែនទែន ទោះបីជានាងរវល់ប៉ុណ្ណាក៏ដោយ ក៏មើលទៅនាងមិនដែលភ្លេចខ្លួន មិនស្អាតមួយថ្ងៃឡើយ គឺធ្វើខ្លួន សឹងតែមិនឲ្យចាញ់យុវវ័យឡើយ។

ជាក់ស្តែងប៉ុន្មានម៉ោងមុននេះ កញ្ញា ទឹម រដ្ឋា នាងបានបង្ហោះរូបភាព ប៉ុន្មានសន្លឹកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់នាង ខណៈពេលកំពុង ថត MV បទចម្រៀងថ្មី របស់លោក អេនឌី និងរួមជាមួយតារាសម្តែងស្រី កែវ ស្រីនាង ទៀតផង ដែលត្រៀមនឹងចេញឆាប់ៗនេះផងដែរ ។

ជាពិសេស បានធ្វើឲ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការតុបតែងខ្លួនស្ទាយថ្មីបែបបរទេសររបស់នាង ពិតជាទាក់ទាញមែនទែន មើលហើយប្លែកភ្នែកតែម្តង៕

តោះចូលទស្សនារូបភាពខាងក្រោមទាំងអស់គ្នាៈ

ទឹម ដ្ឋា

ទឹម ដ្ឋា
ទឹម ដ្ឋា
ទឹម ដ្ឋា កែវ ស្រីនាង និង លោក អេនឌី
ទឹម ដ្ឋា និង កែវ ស្រីនាង
ទឹម ដ្ឋា កែវ ស្រីនាង និង លោក អេនឌី
ទឹម ដ្ឋា និង លោក អេនឌី
ប្រភព៖ Khmerload