kalib9

យូរៗទើបបានឃើញ ខេមរៈ សិរីមន្ត បង្ហាញស្ទាយ៍ថត ជាមួយសម្រស់ធម្មជាតិម្តង សង្ហាឡើងចង់លង់

ភ្នំពេញ៖ ថ្វីត្បិតតែមានឈ្មោះជាកំពូលតារាចម្រៀងដ៏ល្បីល្បាញនៅក្នុងប្រទេសក៏ពិតមែន ប៉ុន្តែកម្របានឃើញតារាចម្រៀងលោក ខេមរៈ សេរីមន្ត ផុសរូបនៅក្នុងបណ្តាញទំនាក់ទំនងសង្គមណាស់ មិនថាក្នុងហ្វេសប៊ុក ឬអ៊ីនស្តារក្រាមនោះទេ។

ជាក់ស្តែងគឺលោក ខេមរៈ សិរីមន្ត ក៏មិនបានលេងបណ្តាញអ៊ីនស្តារក្រាមនោះដែរ គឺលោកមានតែហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួនតែមួយប៉ុណ្ណោះ ដែលមានឈ្មោះថា Khemarak Sereymun  មានអ្នកគាំទ្រ ចុច Like ជាង ៣ សែននាក់។

ជាទូទៅគេឃើញលោក ខេមរៈ សេរីមន្ត ផុសរូបភាពនៅលើហ្វេសប៊ុកខ្លួនយូរៗម្តង មិនមែនស្ទើរតែរាល់ថ្ងែដូចជាតារាសម្តែង និងតារាចម្រៀងប្រុសស្រីដទៃទៀតនោះទេ។

ហើយនៅថ្ងៃនេះផងដែរ លោក ខេមរៈ សេរីមន្ត ក៏បានផុសរូបភាពប៉ុន្មានសន្លឹករបស់ខ្លួន​ ឈរថតបង្ហាញរាង ជាមួយនឹងទេសភាពធម្មជាតិពណ៌បៃតងនៅលើផ្ទៃទឹកយ៉ាងស្រស់ស្អាតផងដែរ។

អាយុច្រើនបន្តិចមែនប៉ុន្តែការតុបតែងខ្លួន និងរាងរបស់តារាចម្រៀង ខេមរៈ សិរីមន្ត នៅតែស្អាតសង្ហា មិនចាញ់អ្នកសិល្បៈក្មេងៗជំនាន់ក្រោយនោះទេ​ ឃើញហើយនារីមួយចំនួន ច្បាស់ជាលង់ស្នេហ៍មិនខាន៕

ទស្សនារូបភាពខាងក្រោមនេះដូចតទៅ៖  

លោក ខេមរៈ សេរីមន្ត ឈរថតបង្ហាញរាងជាមួយធម្មជាតិ

លោក ខេមរៈ សេរីមន្ត ឈរថតបង្ហាញរាងជាមួយធម្មជាតិ</figcaption

លោក ខេមរៈ សេរីមន្ត ឈរថតបង្ហាញរាងជាមួយធម្មជាតិ

លោក ខេមរៈ សេរីមន្ត ឈរថតបង្ហាញរាងជាមួយធម្មជាតិ

លោក ខេមរៈ សេរីមន្ត ឈរថតបង្ហាញរាងជាមួយធម្មជាតិ

លោក ខេមរៈ សេរីមន្ត និងមិត្តភក្តិ ក្នុងដំណើរកម្សាន្តកាលពីលើកមុន

តារាចម្រៀងលោក ខេមរៈ សេរីមន្ត

តារាចម្រៀងលោក ខេមរៈ សេរីមន្ត

តារាចម្រៀងលោក ខេមរៈ សេរីមន្ត

ប្រភព៖ Khmerload