kalib9

ទើប៧ឆ្នាំសោះ ក្មេងស្រីភ្លោះមួយគូ ក្លាយជា តារាម៉ូដែលវ័យក្មេង និងស្រស់ស្អាតបំផុត លើពិភពលោក

បរទេស៖ ក្នុងពេលបច្ចុប្បន្ន ក្មេងស្រីភ្លោះមួយគូ ដែលជាតារាបង្ហាញម៉ូត កំពុងក្លាយជាទីការចាប់អារម្មណ៍ ពីសំណាក់អ្នកគាំទ្រ ក៏ព្រោះតែ អ្នកទាំងពីរ មានមុខមាត់ស្រស់ស្អាត និង គួរឲ្យស្រលាញ់យ៉ាងខ្លាំង។

ជាពិសេស អ្នកទាំងពីរ ក៏ត្រូវបានគេចាត់ទុកថា ជាក្មេងស្រីភ្លោះ ដ៏វ័យក្មេង និងស្រស់ស្អាតបំផុត នៅលើពិភពលោកផងដែរ ដែលអាយុរបស់ពួកគេ ទើបតែ៧ឆ្នាំតែប៉ុណ្ណោះ តែពួកគេ បានធ្វើឲ្យគ្រប់គ្នា​មានការពេញចិត្ត លើសមត្ថភាព និងរូបសម្រស់របស់ពួកគេ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រី Ava Marie និង ក្មេងស្រី Leah Rose ជាបងប្អូនភ្លោះស្រី ដែលមានអាយុ៧ឆ្នាំដូចគ្នា។ ប៉ុន្តែបើទោះបី ពួកគេមានមុខមាត់ដូចគ្នាតាំងពីក្មេងពិតមែន តែកម្ពស់របស់ពួកគេ គឺខុសគ្នា បើមើលកាន់តែយូរ។

ជាក់ស្តែង អ្នកទាំងពីរ បានប្រឡូកក្នុងវិស័យសិល្បៈ​ តាំងពីវ័យក្មេងមកម្ល៉េះ ដែលធ្វើជា អ្នកបង្ហាញម៉ូត ឲ្យទស្សនាវដ្តី និង ថតផលិតផល របស់កូនក្មេង មួយចំនួន។ ជាពិសេស ពួកគេ អាចរកប្រាក់ចំណូល ចូលគ្រួសារ យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាមួយនឹង ការថតដើរម៉ូត។

មិនតែប៉ុណ្ណោះ នៅក្នុងគណនីអ៊ីនស្តារក្រាមរបស់ពួកគេ មានអ្នកចុច Follow ទៅដល់ខ្ទង់ម៉ឺននាក់ឯណោះ ដែលជាចំនួនមួយ មិនគួរឲ្យនឹកស្មានដល់ ទើបតែអាយុប៉ុណ្ណឹង តែអាចធ្វើឲ្យគេចាប់អារម្មណ៍ និងតាមដានមកលើពួកគេទៅហើយ៕

ក្មេងស្រីភ្លោះមួយគូ

ក្មេងស្រីភ្លោះមួយគូ

ក្មេងស្រីភ្លោះមួយគូ

ក្មេងស្រីភ្លោះមួយគូ

ក្មេងស្រីភ្លោះមួយគូ

ក្មេងស្រីភ្លោះមួយគូ

ក្មេងស្រីភ្លោះមួយគូ និងបងប្រុសរបស់ពូកគេ

ក្រុមគ្រួសាររបស់ពួកគេ

កាលពីពួកគេ នៅពីតូច​

កាលពីពួកគេ នៅពីតូច​

ប្រភព៖ Khmerload