kalib9

មកគយគន់សម្រស់ បវរកញ្ញា Miss Universe Malaysia ប្រចាំឆ្នាំ២០១៨ កម្ពស់១.៧៨ម៉ែត្រ មិនត្រឹមតែស្អាត ហើយឆ្លាតទៀត!

ម៉ាឡេស៊ី៖ ទីបំផុតកម្មវិធីប្រកួតបវរកញ្ញា Miss Universe Malaysia ប្រចាំឆ្នាំ២០១៨ នៃប្រទេសម៉ាឡេស៊ី បានរកឃើញហើយ ម្ចាស់រាជនីគ្រងម្កុដ ដែលមានរូបសម្រស់ស្រស់ស្អាត ពោរពេញដោយទេពកោសល្យ និងភាពវ័យឆ្លាត។

បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ព្រឹត្តិការណ៍នៃការប្រកួតប្រជែង នៃវគ្គផ្តាច់ព្រ័ត្រ Miss Universe Malaysia នេះ ត្រូវបានរៀបចំធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨កន្លងទៅ នៅឯសណ្ឋាគារ The Majestic Hotel ក្នុងទីក្រុងកូឡាឡាំពួរ។

រូបភាព៖ កញ្ញា Jane Teoh Jun

ជាមួយគ្នានេះដែរ ម្ចាស់ជ័យលាភី បវរកញ្ញាស្អាតនិងវ័យឆ្លាត ដែលមានសមត្ថភាពគ្រប់គ្រាន់ អាចគ្រងម្កុដរាជនីកញ្ញាឯក Miss Universe Malaysia ប្រចាំឆ្នាំ២០១៨ គឺបានទៅលើ កញ្ញា Jane Teoh Jun ។ ក្នុងនោះក៏មានការចូលរួមជាកិត្តិយស បំពាក់ម្កុដស្នងតំណែង ពីសំណាក់បវរកញ្ញាឆ្នាំចាស់ ឆ្នាំ២០១៧ គឺនាង Samantha Katie James ផងដែរ។

លើសពីនេះ ក៏មានកម្មវិធីទទួលទានអាហារពេលល្ងាចកិត្តិយសរួមគ្នា ដើម្បីជាកិច្ចអបអរសាទរ ក្រោយចប់កម្មវិធីទៀតផង។

គួរឲ្យដឹងដែរថា នាង Jane Teoh Jun ដែលជាម្ចាស់ជ័យលាភីបវរកញ្ញា ប្រចាំឆ្នាំ២០១៨ តំណាងឲ្យប្រទេសម៉ាឡេ ក្រោយផ្ដួលបេក្ខភាព ១៦រូបចុងក្រោយនេះ មានកម្ពស់ ១.៧៨ម៉ែត្រ និងអាយុទើបតែ ២០ឆ្នាំតែប៉ុណ្ណោះ។ ហើយបច្ចុប្បន្ន នាងក៏ជានិស្សិតស្រីមួយរូប ដែលសិក្សាខាងផ្នែកគណនេយ្យ នៃសាកលវិទ្យាល័យមួយ ក្នុងទីក្រុង និងមានអាជីពជាតារាម៉ូដែលក្រៅម៉ោងមួយរូបផងដែរ។

រូបភាព៖ កញ្ញា Jane Teoh Jun

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក បវរកញ្ញាស្រីវ័យក្មេងរូបនេះ បាននិយាយថា៖

«ខ្ញុំគ្រាន់តែដឹងខ្លួនឯងថា ខ្ញុំគឺជាមនុស្សស្រីម្នាក់ ដែលមានភាពខុសប្លែកពីគេ។ បំណងប្រាថ្នារបស់ខ្ញុំ ក្នុងនាមជាបរវកញ្ញា Miss Universe Malaysia មួយរូប តំណាងឲ្យប្រទេស គឺខ្ញុំចង់ផ្សព្វផ្សាយ ក៏ដូចជាចែករំលែកពីការងារសង្គម (សប្បុរធម៌) របស់ខ្ញុំ ទៅកាន់អ្នករាល់គ្នា» ។

រូបភាព៖ កញ្ញា Jane Teoh Jun

គួរឲ្យដឹងទៀតដែរថា ក្នុងជ័យជម្នះនេះ កញ្ញា Jane Teoh Jun ទទួលបានរង្វាន់អាហារូបករណ៍សិក្សាមួយចប់ ពីខាងសាកលវិទ្យាល័យ HELP University ប្រាក់រង្វាន់ឧបត្ថម្ភ ១៥០,០០០រីងហ្គីដ (ប្រហែលជាជាង ៣៨,០០០ដុល្លារអាមេរិក) និងរង្វាន់លុយសុទ្ធជាច្រើនផ្សេងទៀត ៥០,០០០រីងហ្គីដ (ប្រហែលជាង ១២,០០០ដុល្លារអាមេរិក) បន្ថែមទៀតផងដែរ។

កញ្ញា Jane Teoh Jun បានបន្ថែមចុងក្រោយថា នាងពិតជារំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ព្រោះតែនាងមិនដែលនឹកស្រមៃទេថា នាងអាចក្លាយខ្លួនជាម្ចាស់ជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែង ដ៏អស្ចារ្យមួយនេះឡើយ ៕

ទស្សនារូបភាពខាងក្រោម៖ 

រូបភាព៖ កញ្ញា Jane Teoh Jun

រូបភាព៖ កញ្ញា Jane Teoh Jun

រូបភាព៖ កញ្ញា Jane Teoh Jun

រូបភាព៖ កញ្ញា Jane Teoh Junវ

រូបភាព៖ កញ្ញា Jane Teoh Jun

រូបភាព៖ កញ្ញា Jane Teoh Jun

រូបភាព៖ កញ្ញា Jane Teoh Jun

រូបភាព៖ កញ្ញា Jane Teoh Jun

ប្រភព៖ Khmerload