kalib9

ញាក់សាច់!​ ​MV ​ថ្មីរបស់​អេនឌី និង​ កែវ ស្រីនាង ​ពោរពេញ​ដោយ​ឈុតឆាក ក្ដៅ​រោលរាល ចេញ​ Full ​​ហើយ!

(ភ្នំពេញ)៖ តារាចម្រៀង និងជាតារាសម្ដែងប្រុស លោក អែន ឌី ថ្មីៗនេះ បានបញ្ចេញចម្រៀង MV ថ្មី មានចំណងជើងថា «មនុស្សសំខាន់សម្រាប់ថ្ងៃថ្មី» និងបទទី២ «វិលវិញអូន» ដោយបានចាប់ដៃគូសម្ដែង ជាមួយនឹងស្រីស្អាតសិចស៊ី រាងស្រឡូនសាច់សខ្ចី អ្នកនាង កែវ ស្រីនាង ដែលពោរពេញទៅដោយឈុតក្ដៅរោលរាល ជាច្រើន។

នៅក្នុងចម្រៀងនោះដែរ គេសម្គាល់ឃើញថា លោក អែន ឌី បានឱបថើប តារាសម្ដែងស្រី កែវ ស្រីនាង យ៉ាងស្និទ្ធស្នាល ហាក់ដូចជាស៊ីចង្វាក់គ្នាណាស់ ធ្វើឲ្យអ្នកទស្សនា ស្ទើរតែព្រឺសម្បុរគ្រប់ៗគ្នា។

គេនៅចាំបានថា តារាចម្រៀងដែលមិនមានផលិតកម្មផ្ទាល់ខ្លួន ដូចជាតារាចម្រៀងផ្សេង ប៉ុន្តែនៅតែបញ្ចេញចម្រៀងបន្តបន្ទាប់ គឺលោក អែនឌី តែងតែយកបទចម្រៀងពីមុន មក Cover ដើម្បីផលិតជាសាច់រឿងថ្មី ដោយវីដេអូទាំងនោះ សុទ្ធសឹងតែជាឈុតដេកលើគ្រែ ឈុតក្ដៅសាច់ ពោលគឺរាល់បទចម្រៀងរបស់លោក សម្ដែង ហាក់មិនមានភាពខ្លាចញញើត នឹងការរិះគន់របស់មហាជនសោះ ខណៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងមានវិធានការចំពោះចម្រៀងណា ដែលថតហួសដែនកំណត់ ធ្វើឲ្យខូចទំនៀមទម្លាប់ ប្រពៃណីខ្មែរ។

ដោយឡែក សម្រាប់តារាស្រី កែវ ស្រីនាង វិញ ត្រូវបានគេដឹងថា បន្ទាប់ពីបានផ្អាក ពីវិស័យសិល្បៈអស់រយៈពេល ជាង១ឆ្នាំមកហើយ នាងក៏ដកខ្លួនទៅធ្វើជំនួញ និង រៀបការជាមួយនឹងស្វាមី ជាជនជាតិបរទេស។ យ៉ាងណាមិញ ក្រោយពេលបាត់មុខពីវិស័យសិល្បៈ អស់មួយរយៈពេលមក ស្រាប់តែថ្មីៗនេះ នាងបានបង្ហាញខ្លួនសារជាថ្មី ជាមួយនឹងទស្សនិយភាពប្លែកភ្នែក តាមរយៈការសម្ដែង MV បែបស្រើបស្រាលថ្មី របស់លោក អែន ឌី ដែលការបង្ហាញវត្តមានលើកនេះ ធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ ជាខ្លាំង។

តោះកុំឲ្យខាតពេលយូរ! ចង់ដឹងថា តារាស្រីសាច់សខ្ចីដូចបណ្ដូលចេក កែវ ស្រីនាង សម្ដែងជាមួយលោក អែន ឌី មានភាពសមឥតខ្ចោះយ៉ាងណានោះ សូមទស្សនាវីដេអូ ដូចខាងក្រោម៖

អេនឌី និង​ កែវ ស្រីនាង

អេនឌី និង​ កែវ ស្រីនាង

អេនឌី និង​ កែវ ស្រីនាង

ប្រភព : khmertalking