kalib9

មានរឿង​បែប​ហ្នឹងផង? លី ឌីណា ​ធ្វើ​រឿង​ចម្លែក​មួយ ក្នុង​ថ្ងៃ​ខួប​កំណើត​របស់ខ្លួន!

(ភ្នំពេញ)៖ តារាសម្តែងស្រី ដែលកន្លងមក ធ្លាប់មានរឿងយល់ច្រឡំ លួចបង្កាត់ភ្លើងស្នេហ៍ជាមួយ លោក សុវណ្ណ មករា គឺកញ្ញា លី ឌីណា នាថ្ងៃខួបកំណើតរបស់ខ្លួន បែរជាធ្វើរឿងមួយខុសប្លែកពីអ្នកសិល្បៈដទៃ ដែលពួកគេឲ្យតែដល់ថ្ងៃពិសេស គឺតែងមានរៀបចំពិធីជួបជុំសប្បាយ ឬជប់លៀងលើករាសីជាដើម។

ដោយឡែក បើចាប់អារម្មណ៍តារាស្រីកញ្ញា លី ឌីណា ឯណោះវិញ ឈានដល់ថ្ងៃខួបកំណើត គេសង្កេតឃើញនាង ទទួលបានការជួនពរជាច្រើន ពីសំណាក់មិត្តភក្តិសិល្បៈរួមអាជីព ព្រមជាមួយមហាជន អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន។ ប៉ុន្តែផ្ទុយពីនេះដែរសាមីខ្លួន កញ្ញា លី ឌីណា បែរជាធ្វើរឿងដ៏មិនគួរនឹកស្មានដល់មួយ។

កញ្ញា លី ឌីណា បានសរសេរបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយនិយាយបែបនេះថា «មកកាត់សក់ឲ្យអស់ចង្រៃ ថ្ងៃនឹងអ្វីៗនឹងល្អ ក្នុងជីវិត happy Bb to me»។ នេះអាចចាត់ទុកថា ជារឿងប្លែកពីអ្នកសិល្បៈដទៃ ដែលភាគច្រើនថ្ងៃខួបកំណើតខ្លួន ពួកគេរត់ទៅវត្ត ដើម្បីប្រគេនចង្ហាន់ ឬឲ្យព្រះសង្ឃស្រោចទឹកលើករាសី និងរំដោះគ្រោះចង្រៃ។

កញ្ញា លី ឌីណា សព្វថ្ងៃអាជីពសិល្បៈរបស់នាង គឺមានការមមាញឹកច្រើនជាគួសម ប៉ុន្តែកន្លងមកនាងធ្លាប់ជួបនូវរឿងរ៉ាវ ស្មុគស្មាញជាច្រើន មិនតែប៉ុណ្ណោះក៏កើតមានបញ្ហាយល់ច្រឡំជាមួយលោក សុវណ្ណ មករា ទៀតផង៕

កញ្ញា លី ឌីណា

កញ្ញា លី ឌីណា

កញ្ញា លី ឌីណា

កញ្ញា លី ឌីណា

ប្រភព : khmertalking