kalib9

សោកស្ដាយផង មុននេះ គណនីហ្វេសប៊ុក ឆន សុវណ្ណរាជ ត្រូវគេ Hack បាត់ហើយ!

ភ្នំពេញ៖ ជារឿងមួយគួរឲ្យសោកស្ដាយខ្លាំងណាស់​ សម្រាប់តារាចម្រៀង សម្លេងផ្អែម លោក ឆន សុវណ្ណរាជ ត្រូវបានបាត់បង់គណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលបច្ចុប្បន្នលោកកំពុងប្រើប្រាស់ជាប្រចាំ។

ជាក់ស្ដែង មុននេះបន្តិចម្ចាស់បទ «ដីវិលរកកន្លែងឈប់» និងជាដៃគូចម្រៀង យ៉ាងសាកសម ជាមួយកញ្ញា ឱក សុគន្ធកញ្ញា រូបនេះ  បានប្រកាសក្ដែងៗ ក្នុងបណ្ដាញសង្គម (IG) និងផេកផ្ទាល់ខ្លួនរបស់លោកថា៖

«ថ្ងៃះនេះ Account Facebook របស់ខ្ញុំត្រូវបានអ្នកជំនាញខាង Facebook និង ជំនាញខាង IT ម្នាក់បាន Hack និង Block ចោលយកទៅបានសំរេចទោះបីជា ខ្ញុំខំការពារដោយប្រព័ន្ធសុវត្ថិភាព និងព្យាយាមទាញយកមកវិញយ៉ាងណាក៏ដោយ នេះជាព័ត៌មានមួយផ្តល់ជូនបងប្អូនមិត្តភ័ក្ត និងមិត្តអ្នកគាំទ្រទាំងអស់ ជ្រាបជាព័ត៌មានសូមអរគុណ Account Facebook ថ្មីរបស់ខ្ញុំនឹងមានក្នុងពេលឆាប់ៗនេះ» 

គ្រាន់តែឃើញសារនេះភ្លាម ក៏មានអ្នកគាំទ្រជាច្រើន សម្ដែងការសោកស្ដាយជំនួសតារាល្បីឈ្មោះរូបនេះជាខ្លាំង ព្រោះតែមិននឹកស្មានថា លោក ត្រូវជួបរឿងបែបនេះនោះទេ។

យ៉ាងណាមិញ នេះមិនមែនជាលើកទី១ទេ សម្រាប់តារាខ្មែរ ដែលត្រូវបានបាត់បង់គណនីហ្វេសប៊ុក ផ្ទាល់ខ្លួនបែបនេះ ព្រោះកន្លងមក ក៏មានតារាស្រីប្រុសមួយចំនួន ទៀត ដែលជួបហេតុការណ៍អាក្រក់ ដូចគ្នានិងលោក  ឆន សុវណ្ណរាជ ដែរ ៕

តារាចម្រៀង សម្លេងផ្អែម លោក ឆន សុវណ្ណរាជ

តារាចម្រៀង សម្លេងផ្អែម លោក ឆន សុវណ្ណរាជ

លោក ឆន សុវណ្ណរាជ បានបង្ហោះសារប្រាប់ដល់ អ្នកគាំទ្រ

ប្រភព៖ khmerload