kalib9

ហ៊ិន ច័ន្ទនីរ័ត្ន​ បង្ហាញ​មុខហ្ស៊ីន​ ធ្វើឲ្យ​មហាជន​លាន់មាត់ថា……

(ភ្នំពេញ)៖ ពិធីការិនីពូកែវោហារស័ព្ទ ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានមហាជនដឹងថា នាងមិនត្រឹមតែជាសិល្បការិនីជោគជ័យ លើវិស័យសិល្បៈនោះទេ សម្បីតែរូបសម្រស់របស់នាង ក៏ធ្វើឲ្យមហាជន ចង់គយគន់ មិនចេះជិតណាយផងដែរ។ ជាក់ស្ដែង តាមរយៈរូបថតប៉ុន្មានសន្លឹកពីធម្មជាតិ មិនទាន់ផាត់មុខរបស់ពិធីការិនីច្រមុះស្រួច ញញឹមស្រស់រូបនេះ បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកគាំទ្រ បានព្រលយពាក្យសំដីកោតសរសើរនាង មិនដាច់ពីមាត់នូវសម្រស់ដ៏ស្រស់ឥតខ្ចោះ ប្រៀបបាននឹងបុប្ផាត្រូវទឹកសន្សើម ពិតជាស័ក្តិសមជានារីខ្មែរ ចរិយាមាយាទរម្យទម មិនអាចហាមឃាត់បេះដូងបុរសៗ ឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាង បានឡើយ។

ជាការពិតណាស់ ពិធីការិនីដែលមហាជនដាក់រហស្សនាម រាជនីសម្រស់ ហ៊ិន ច័ន្ទនីរ័ត្ន កាលពីកន្លងមក តែងតែទទួលបានពាក្យ កោតសរសើរពីសំណាក់មហាជន មិនថាក្មេង ចាស់ ប្រុសស្រី បើបានដាក់ភ្នែកសំឡឹងមើលរូបសម្បតិ្ត និងស្នាមញញឹមរបស់នាងហើយ ស្ទើរតែមិនចង់ប្រិចភ្នែក សម្បីតែមួយវិនាទី បើទោះបីជានាង មិនបានប្រើគ្រឿងសម្អាងផាត់មុខ ក៏នៅតែស្រស់សោភា ដដែល។

ជាការកត់សម្គាល់ ដោយសារ ហ៊ិន ច័ន្ទនីរ័ត្ន ជាសិល្បការិនី ដែលមានទាំងទេពកោសល្យ និងរូបសម្រស់ ជំរុញឲ្យនាង កាន់តែទទួលបានប្រជាប្រិយភាព រហូតមានអ្នកដឹកនាំរឿងជាច្រើន ទាក់ទងឲ្យនាងសម្ដែងជាតួឯក ប៉ុន្តែដោយសារនាងមិនចង់លេចមុខច្រើន នៅខ្សែភាពយន្ត ទើបនាងធ្លាប់បានអះអាងថា ក្នុង១ឆ្នាំ នាងទទួលថតខ្សែភាពយន្តតែ១រឿងអីប៉ុណ្ណោះ ខណៈអាជីពជាពិធីការិនី កំពុងមមាញឹកស្ទើរដកខ្លួនមិនរួច។ ដោយបាត់មុខពីខ្សែភាពយន្តយូរពេក នាងក៏បានសម្រេចចិត្ត សម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្តថ្មី មានចំណងជើងថា «ធ្មប់»៕

ហ៊ិន ច័ន្ទនីរ័ត្ន​

ហ៊ិន ច័ន្ទនីរ័ត្ន​

ហ៊ិន ច័ន្ទនីរ័ត្ន​

ប្រភព : khmertalking