kalib9

ថាម៉េចតារាសម្ដែងស្រី Ploy Chermarn ប្រកាសថានឹងដកខ្លួនចេញពីវិស័យសម្ដែង

ថៃ៖ តារាសម្ដែងស្រី Ploy Chermarn គឺជាតារាសម្ដែងមួយរូបដែលទទួលបាននូវការគាំទ្រជាខ្លាំងនៅក្នុងវិស័យសិល្បៈ។ ដែលរូបនាងគឺជាតារាជើងចាស់ម្នាក់ដ៏មានសមត្ថភាព ហើយរូបនាង ក៏ជាតារាបង្ហាញម៉ូតដ៏ល្បីផងដែរ។ ចាប់តាំងពីរូបនាង បានបញ្ចប់កុងត្រាជាមួយនឹងប៉ុស្ដិ៍លេខ ៣មករូបនាង ក៏ក្លាយទៅជាតារាស្រី Freelance នឹងទើបតែបានបញ្ចប់រឿងថ្មីរបស់ខ្លួនទៀតផង។ 

តែយ៉ាងណាមិញ តារាស្រីរូបនេះ ក៏កំពុងតែមានគម្រោងនឹងចាកចេញពីវិស័យសិល្បៈនេះ ដោយ យោងតាមព័ត៌មានក្នុងស្រុកមួយបាននិយាយថា”តារាស្រី Ploy Chermarn បានទទួលស្គាល់ថាខ្លួនកំពុងតែត្រៀមចាកចេញពីវិស័យមួយនេះ ប្រហែលជាក្នុងកំឡុងពេល ៥ឆ្នាំ រឺតិចជាង ៥ឆ្នាំនេះ”។ ក្នុងនោះរូបនាង ក៏បានប្រាប់ពីមូលហេតុដែរថា “វាមិនមានភាពងាយស្រួលនោះទេ នៅពេលដែលត្រូវសម្ដែងម្ដងៗ ដោយរូបនាង ត្រូវបានប្រើថាមពល និងពេលវេលាជាច្រើន ហើយរូបនាង ក៏មិនអាចសម្ដែងច្រើនដូចការពីមុនបានដែរ។ លើសពីនេះរូបនាង ចង់រស់ នៅជាមួយនឹងជីវិតឯកជន និងមានពេលវេលាសម្រាប់ក្រុមគ្រួសាររបស់ខ្លួនឲ្យបានច្រើន”៕

 

 

ប្រភព៖ Khmer Note