kalib9

ព្យាបាលធ្មេញពុក និងប្រហោងឲ្យជិតស្រស់ស្អាតវិញ ដោយគ្រាន់តែអនុវត្តតាមវិធីសាស្ត្រងាយៗទាំងនេះ

១. ផ្លាស់ប្ដូរទម្លាប់នៃការទទួលទាន ៖ ការសិក្សាមួយដែលបោះពុម្ភផ្សាយនៅក្នុងទស្សនាវដ្ដីវេជ្ជសាស្ត្រល្បីឈ្មោះ និងមានអាយុកាលចាស់ជាងគេលើពិភពលោក The British Medical Journal បានណែនាំថា ការផ្លាស់ប្តូររបបអាហារ ពិតជាអាចធ្វើឲ្យធ្មេញពុក ឬធ្មេញដង្កូវស៊ីប្រែជាល្អធម្មតាវិញបាន។

យើងបានដឹងរួចទៅហើយថា ការទទួលទាននូវផលិតផលដែលសំបូរទៅដោយស្ករខ្ពស់នឹងនាំអោយធ្មេញពុក ហើយអាស៊ីត phytic (អាស៊ីតទប់ស្កាត់សារធាតុចិញ្ចឹម) អាចទប់ស្កាត់ការស្រូបយកជាតិកាល់ស្យូម។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកផ្លាស់ប្តូរទម្លាប់នៃការទទួលទានអាហាររបស់អ្នកនោះ អ្នកប្រហែលជាមិនជួបប្រទះបញ្ហានឹងបែបនេះឡើយ។ អ្នកគួរទទួលទានទឹលដោះគោស្រស់ ទឹកដោះគោជូរ ក្រែមជូរ និងឈីស ជារៀងរាល់ថ្ងៃ ដើម្បីទទួលបានជាតិកាល់ស្យូមកាន់តែច្រើន ក៏ព្រោះ កាល់ស្យូម គឺជាសមាសធាតុដ៏សំខាន់សម្រាប់ការលូតលាស់នៃឆ្អឹង និងធ្មេញរបស់អ្នក។

ចំពោះភេសជ្ជៈវិញ អ្នកគួរតែជៀសវាងការទទួលទានភេសជ្ជៈមានជាតិផ្អែមខ្លាំង និងហ្គាសដូចជា សូដា ទឹកក្រូចកំប៉ុង ជាដើម។ អ្នកគួរព្យាយាមទទួលទានភេសជ្ជៈដែលគ្មានជាតិស្ករដូចជា ទឹកធម្មតា ទឹកផ្លែឈើក្រឡុកស្រស់ និងតែគ្មានជាតិស្ករ ជំនួសវិញ។

២. ទំពារស្ករកៅស៊ូដែលមានជាតិស្ករតិច ៖ វាអាចស្តាប់ទៅគួរឱ្យអស់សំណើច ក៏ប៉ុន្តែការទំពារស្ករកៅស៊ូពិតជាអាចជួយការពារធ្មេញកុំឲ្យពុកបានមែន។ ភាគច្រើនស្ករកៅស៊ូដែលមានជាតិស្ករតិចមានផ្ទុកនូវសមាសធាតុហៅថា xylitol ដែលជាជាតិផ្អែមធម្មជាតិ។

មិនជាតិស្ករក្នុងអាហារឡើយ សមាសធាតុ xylitol គឺមិននាំអោយមានការរីកលូតលាស់នៃបាក់តេរីនៅក្នុងមាត់របស់អ្នកទេ។ លើសពីនេះនៅពេលទំពារស្ករកៅស៊ូមាត់របស់អ្នកពេញទៅដោយទឹកមាត់ដែលអាចជួយលាងសម្អាតអាហារដែលនៅសល់ជាប់នឹងធ្មេញបាន។

៣. សម្អាត និងផ្លាស់ប្ដូរច្រាសដុសធ្មេញឲ្យបានទៀងទាត់ ៖ អ្នកគួរជ្រើសរើសយកច្រាស់ដុសធ្មេញដែលមានទំហំតូច ឬមធ្យម ហើយត្រូវប្រាកដថាសសៃច្រាសអាចចូលសម្អាតដល់កន្លៀតធ្មេញ និងថ្គាមបាន។ អ្នកមិនគួរដាក់គម្របច្រាស់ដុសធ្មេញនោះតេ ក៏ព្រោះការធ្វើបែបនេះនឹងបណ្ដាលឲ្យច្រាសដុសធ្មេញអាចផ្ទុកនូវ មីក្រូសរីរាង្គ និងបាក់តេរី។

ផ្ទុយទៅវិញ សូមលាងជម្រះច្រាសដុសធ្មេញរបស់អ្នកជាមួយទឹកបន្ទាប់ពីប្រើរួចម្តងៗ ហើយទុកវាឲ្យស្ងួត។ ចូរកុំទុកច្រាសរបស់អ្នកក្នុងបន្ទប់តែមួយជាមួយនឹងបង្គន់ ដោយសារបាក់តេរីអាចតោងជាបនឹងច្រាស។

ការផ្លាស់ប្តូរច្រាសដុសធ្មេញឲ្យបានទៀងទាត់ គឺពិតជាសំខាន់ ក៏ព្រោះជាមួយនឹងការប្រើប្រាស់អស់រយៈពេលជាយូរសសៃច្រាសប្រែជាចាស់តាមនោះដែរ។ ជាលទ្ធផល អ្នកមិនអាចសម្អាតធ្មេញរបស់អ្នកបានស្អាតគ្រប់កន្លុកកន្លៀតដូចច្រាសថ្មីឡើយ។

៤. អនុវត្តតាមទម្លាប់ថែទាំធ្មេញជាមូលដ្ឋាន ៖ ដុសសម្អាតធ្មេញឲ្យបាន ២នាទី និងយ៉ាងហោចណាស់ ២ដង ក្នុងមួយថ្ងៃ។ សូមព្យាយាមដុសឲ្យបានគ្រប់ធ្មេញទាំងអស់។ សាកល្បងប្រើប្រាស់ខ្សែរ៉ូតសម្អាតធ្មេញ ក៏ព្រោះពេលខ្លះការដុសធ្មេញក៏មិនមានប្រសិទ្ធភាពអាចសម្អាតអាហារដែលជាប់នឹងកន្លៀតធ្មេញបានទាំងអស់ដែរ។

អ្នកក៏គួរតែប្រើប្រាស់ទឹកខ្ពុរមាត់ផងដែរ ក៏ព្រោះវាមានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរី ហើយថែមទាំងជួយកម្ចាត់បាក់តេរីដែលនៅសល់ក្នុងមាត់ទៀតផង។ ដើម្បីទទួលបានប្រសិទ្ធភាពរយៈពេលយូរ អ្នកមិនគួរលាងជម្រះមាត់ជាមួយនឹងទឹកធម្មតា បន្ទាប់ពីខ្ពុរទឹកខ្ពុរមាត់រួចឡើយ។

៥. ទៅជួបលាងសម្អាតមាត់ធ្មេញជាមួយនឹងទន្តពេទ្យឲ្យបានទៀងទាត់ ៖ មិនថាអ្នកព្យាយាមដុសធ្មេញយ៉ាងណាក៏ដោយ ក៏វាតែងតែនៅមានកន្លែងដែលច្រាសដុសធ្មេញពិបាកនឹងចូលទៅសម្អាតដល់។ ពេទ្យធ្មេញ គឺមានឧបករណ៍សម្អាតធ្មេញគ្រប់គ្រាន់ដែលអាចសម្អាតមាត់ធ្មេញរបស់អ្នកស្អាត កម្ចាត់ក្រមធ្មេញ ឬកំណកកំប៉ោរជាប់ធ្មេញ។

ការសំអាតជាប្រចាំជាជំហានដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហា ធ្មេញប្រហោង ឬធ្មេញដង្កូវស៊ី។ យ៉ាងហោចណាស់ អ្នកគួរទៅសម្អាតមាត់ធ្មេញជាមួយនឹងពេទ្យធ្មេញឲ្យបានយ៉ាងតិចម្តងឬពីរដងក្នុងមួយឆ្នាំ។

៦. បន្ថែមអាហារបំប៉ន និងវីតាមីនក្នុងរបបអាហាររបស់អ្នក ៖ ដើម្បីជួយបង្កើនការបញ្ចេញទឹកមាត់ឲ្យបានច្រើន ដើម្បីធ្វើឲ្យមានភាពងាយស្រួលក្នុងការរំលាយអាហារ អ្នកគួរទទួលទានអាហារដែលសម្បូរទៅដោយជាតិសរសៃច្រើនដូចជា ផ្លែឈើ គ្រាប់ធញ្ញជាតិ និងបន្លែជាដើម។ ផ្លែឈើ និងបន្លែដែលល្អបំផុត គឺផ្លែប៉ោម ចេក សណ្ដែកបារាំង ស្ពៃក្ដោប។

គួរទទួលទានគ្រាប់ធញ្ញជាតិទាំងមូល ព្រោះវាផ្ទុកមានវីតាមីន B និងជាតិដែកជាច្រើន។ លើសពីនេះទៀតធញ្ញជាតិទាំងមូលមានម៉ាញ៉េស្យូមដែលជាសារធាតុរ៉ែជួយស្រូបយកជាតិកាល់ស្យូម និងធ្វើឲ្យធ្មេញរឹងមាំ។ ទទួលទានអាហារសមុទ្រឲ្យបានកាន់តែច្រើនប្រសិនបើអ្នកចង់ទទួលបានវីតាមីនបន្ថែមពីអាហាររបស់អ្នក។ ត្រីសាល់ម៉ុន ត្រី herring ត្រីធូណា និងសាឌីន ជាប្រភពដ៏ល្អនៃវីតាមីន D៕

 

ដោយម៖ ឧត្តម

ប្រភព៖ Khmernote