kalib9

ស្ងាត់ៗ!! ឱក សុគន្ធកញ្ញា ហ៊ានបង្ហោះរូបជាមួយនឹងប្អូនប្រុសថៅកែផលិតរស្មីហង្សមាសហើយ

ជាការពិតណាស់ដែរ ដែលធ្លាប់បានលេចលឺដំណឹងថា កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ជាមួយនឹងប្អូនប្រុសរបស់ថៅកែផលិតរស្មីហង្សមាសផ្ទាល់ មានទំនាក់ទំនងលើសពីអ្នកស្គាល់គ្នា។ យ៉ាងណាមិញ ក៏មិនទាន់មានការបកស្រាយពីសាមីខ្លួនទាំង ២នេះនៅឡើយទេ។ ប៉ុន្ដែថ្មីៗនេះ មានរឿងមួយដែលធ្វើអោយមហាជន មានការចាប់អារម្មណ៍ជាខ្លាំងដោយសារតែតារាស្រី សុគន្ធកញ្ញា

បានបង្ហោះរូបភាពស្និតស្នាលជាមួយនឹងប្អូនប្រុសថៅកែ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។ ជាពិសេស លើកនេះ ក៏លើកទីមួយហើយដែរ ដែលតារាស្រី សុគន្ធកញ្ញា ហ៊ានបង្ហោះរូបភាពជាមួយប្រុសថៅកែ ក្រោយពីលេចលឺព័ត៌មានអ្នកទាំង ២ យ៉ាងកក្រើក។ យ៉ាងណាមិញ រាល់មន្ទិលសង្ស័យមួយនេះ ក៏ត្រូវបានអ្នកគាំទ្រជាច្រើន កំពុងតែរង់ចាំដឹងដំណឹងពិតៗរបស់អ្នកទាំង ២ ហើយក៏សង្ឃឹមថានឹងមានដំណឹងល្អ ក្នុងពេលឆាប់ៗនេះផងដែរ៕