kalib9

អង់គ្លេសបានរកឃើញអាណាចក្រក្រោមដីដ៏អាថ៍កំបាំងដែលមានទំហំធំជាងគេបំផុតនៅលើភពផែនដី

នៅក្នុងឆ្នាំ ១៩៩១ មានកសិករម្នាក់បានប្រទះឃើញរូងភ្នំដ៏អាថ៍កំបាំងមួយនៅក្នុងឧទ្យាន Phon Nha-Ke Bang ប្រទេសវៀតណាម។ ពេលនោះគាត់បានលឺសំលេងទឺងហូរយ៉ាងខ្លាំងចេញពីក្នុងរូងភ្នំដែលធ្វើឲ្យគាត់ខ្លាចរអាមិនហ៊ានចូលទៅក្នុងរូងភ្នំនោះម្នាក់ឯងទេ។

គាត់បានប្រាប់ដំណឺងនេះទៅកាន់អាជ្ញាធក្នុងស្រុក ពួកគេបានដាក់ឈ្មោះកន្លែងនោះថា Son Doong ប៉ុន្តែគ្នានរណាម្នាក់ហ៊ានចូលកន្លែងនោះទេ។ រហូតមកដល់ឆ្នាំ២០០៩​មានក្រុងអ្នកវិទ្យាសាស្ត្រជនជាត់អង់គ្លេសមួយក្រុមដែលដឹងនាំដោយលោកHoward Limber បានចូលទៅដល់ល្អាងសំងាត់នោះ ។

ពេលដែលចូលទៅដល់អ្វីដែលពួកគេបានពិពណ៍នាថា Son Don មានរុក្ខជាតិ ពពួកសត្វ និងពពករបស់វា។ វាមានប្រវែង៥គីឡួម៉ែត្រ និងមានទំហំ១៥០ម៉ែត្រដែលត្រូវបានគេអះអាងថាជារូងភ្នំដែលមានទំហំធំជាងគេបំផុតនៅលើភពផែនដី។ ខាងក្រោមនេះគឺជារូបរបស់ Son Doong ដែលត្រូវបានងតជាលើកដំបូង

Son Doong មើលពីខាងក្រៅ

ដើម្បីចុះទៅខាងក្រោមបានគឺត្រូវសម្រូតខ្លួនចុះតានខ្សែរ៉កដែលមានកម្ពស់៨០ម៉ែត្រ

នៅក្នុងនោះយើងបានរកឃើញទន្លេមួយដែលមានទឹកហូរយ៉ាងលឿន

មានកូនបឹងតូចៗនិងឆ្នេខ្សាច់ដ៏ស្រស់ស្អាតជាច្រើនកន្លែង

ក្នុងរូងភ្នំមានរបស់របរជាច្រើនដែលបន្សល់ទុកដោយមនុស្សសម័យបុរាណ

ដំណក់ទឹកដែលមានសារជាតិរ៉ែបានស្រក់ចុះមកបង្កើតបានជាសរសរថ្មដែលលមានកម្ពស់​ ៧០ម៉ែត្រ

ព្រៃនៅក្នុងរូងភ្នំមានកម្រាស់៣ម៉ែត្រ៣ម៉ែត្រហើយវាគឺជាជំរករបស់សត្វពាហនៈជាច្រើន​ រួមទាំងបក្សី និងសត្វប្រចៀវផងដែរ

នៅក្នុងរូងភ្នំមានលក្ខខ័ណ្ឌអាកាសធាតុខុសពីពិភពខាក្រៅ

ប្រភពដើម៖ jekjaynews