kalib9

ខ្លោចចិត្តណាស់! នារីជប៉ុនម្នាក់ត្រូវជីតាខ្លួនបង្អត់អាហារជាង ១០ឆ្នាំធ្វើអោយរូបរាងកាយលែងដូចមនុស្ស

គួរអោយអាណិត នារីជប៉ុនម្នាក់ទទួលរង​នូវ​ការ​រំលោភបំពាន​ក្នុង​គ្រួសារ ដោយការធ្វើទារុណ​ពីជីតា​របស់​ខ្លួន តែបាន​សម្រេចចិត្ត​យ៉ាង​ក្លាហាន ទម្លាយ​រូបថត​នាង​ជា​ច្រើន​សន្លឹក ឃើញ​ហើយ​គួរ​ឲ្យ​ស្លុត​ចិត្ត។

 

នារីរងគ្រោះមានឈ្មោះថា ស្ពៃក្ដោប​ព្រៃ (Wild Cabbage) បាន​បង្ហោះលើ​បណ្ដាញ​សង្គម Twitter ថា នាង​បាន​រស់​នៅ​ជាមួយ​ជីតា កាលពី ១០ ឆ្នាំមុន ហើយ​ជីតា​របស់​នាង​តែង​បង្អត់​អាហារ​នាង​ជា​ច្រើន​លើក​ច្រើន​សារ។

នារី​ដែល​មក​ពី​ទីក្រុង Kyoto រូប​នេះ​បាន​អះអាង​ថា នាង​ត្រូវ​ជីតា​ដ៏​ឃោរឃៅ ហាមឃាត់​មិន​ឲ្យ​ញ៉ាំ​អាហារ​ឡើយ។ រាល់​ពេល​ដែល​នាង​លួច​ញ៉ាំ​អាហារ ហើយ​ត្រូវ​ចាប់​បាន នឹង​ត្រូវ​ជីតា​ទាត់​ធាក់​ចំ​ពោះ​ជា​មិន​ខាន។ នៅ​ពេល​នោះ នាង ស្ពៃក្ដោប​ព្រៃ នឹង​ខ្ជាក់ ឬ ក្អួត​អាហារ​ចេញ​មក​វិញ​ទាំងអស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ស្រក​គីឡូ រហូត​សល់​ត្រឹមតែ ១៦ គីឡូក្រាម។

បើ​តាម​រូបថត Selfie នៅ​មុខ​កញ្ចក់​ក្នុង​ផ្ទះ កាលពី ១០ ឆ្នាំមុន បាន​បង្ហាញ​ឲ្យ​ឃើញ នាង​មាន​រូបរាង​ស្គម​សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង គួរ​ឲ្យ​អាសូរ​តែម្ដង។

យ៉ាងណាមិញ នៅ​លើ​បណ្ដាញ​សង្គម Twitter នាង​បាន​ជំរុញ​ឲ្យ​អ្នក​ដែល​រង​ការ​រំលោភបំពាន​ស្រដៀង​គ្នា​នេះ មិន​ត្រូវ​រង់​ចាំ​យូរ​ឡើយ ដោយ​និយាយ​ថា «សុំ​ជំនួយ​មុន​យឺត​ពេល»

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា នៅ​ពេល​នាង ស្ពៃក្ដោប​ព្រៃ ត្រូវ​គេ​ជួយ​សង្គ្រោះ ក្រុម​អ្នក​ជំនាញ​បាន​ប្រាប់​នាង​ថា បើ​យឺត​តែ ១០ នាទី​ទៀត​នោះ​នាង​នឹង​ស្លាប់​ជា​មិនខាន។ ឥឡូវនេះ ស្ថិត​នៅ​ក្នុង​វ័យ ២០ ឆ្នាំ នាង​បាន​ជា​សះស្បើយ និង​ទទួល​បាន​រូបរាង​ធម្មតា​វិញ៕