ជាន់ខែរាសីដាក់ ពិបាកខ្លាំងសម្រាប់អ្នកឆ្នាំទាំង ២ នេះ នៅខែ ៧ ដែលជាខែខ្មោច

ខែទីប្រាំពីរ ដែលគេស្គាល់ថាជាខែខ្មោច ត្រូវបានមនុស្សជាច្រើនចាត់ទុកថា ជាពេលវេលាមិនល្អ ជាពិសេសក្នុងការងាររកស៊ី។ ក្នុង​អំឡុង​ខែ​នេះ រាសី​ខ្លះ​ជួប​នឹង​ការ​លំបាក​ច្រើន​ត្រូវ​ប្រឹងប្រែង​ធ្វើការ ប៉ុន្តែ​នៅតែ​ប្រឈម​នឹង​បញ្ហាបំណុល​ធ្ងន់។ យ៉ាងណា សម្រាប់អ្នកឆ្នាំ​ទាំង​ពីរ​នេះ ជាឆ្នាំដែលឆុងនឹងខែខ្មោច ត្រូវ​ប្រឈមបញ្ហាច្រើន ​ជួប​នឹងរឿង​អាក្រក់​បំផុត​ក្នុង​អំឡុងខែនេះដែរ ដូច្នេះហើយ ត្រូវតែប្រុងប្រយ័ត្នឱ្យមែនទែន កុំប្រហែស កុំចេះតែដាក់ទុនផ្ដេសផ្ដាសប្រយ័ត្នវ័ណ្ឌកធ្ងន់។

Cover Copy

១. ឆ្នាំរោង

- បុគ្គលិកលក្ខណៈ ៖ អ្នកឆ្នាំរោងជា​មនុស្ស​ឆ្លាត រហ័សរហួន ហើយ​តែងតែ​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​ក្នុង​ការងារ​។ ជារឿយៗពួកគេជាមនុស្សដែលពោរពេញដោយភាពរីករាយ និងឆន្ទៈក្នុងការខិតខំ ទោះ​បី​ជា​យ៉ាង​ណា ក្នុង​អំឡុង​ខែ​ខ្មោច​នេះ អ្នកអាាចនឹង​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន។

- ភាពលំបាកនៅកន្លែងធ្វើការ ៖ ការងារ​នៅ​ទ្រឹង​ នៅ​ខែ​ទី​ ៧ នេះ អ្នក​កើត​ឆ្នាំ​រោង អាច​ជួប​ឧបសគ្គ​ច្រើន​ក្នុង​រឿងការងារ ។ ទោះបី​ខំប្រឹង​អស់ពី​សមត្ថភាព​ក៏ដោយ ក៏​អ្វីៗ​នៅតែ​មិន​ដំណើរការ​ដោយ​រលូនដែរ​។ គម្រោងត្រូវបានពន្យារពេល កិច្ចសន្យាត្រូវបានលុបចោល ធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង និងអស់សង្ឃឹម។

- សម្ពាធ​ហិរញ្ញវត្ថុ ៖ ​ហិរញ្ញវត្ថុ​មាន​សម្ពាធ​ខ្លាំង​នៅ​ពេល​ដែល​ការ​ចំណាយ​កើន​ឡើង ខណៈ​ដែល​ប្រាក់​ចំណូល​ធ្លាក់​ចុះ។ មនុស្សជាច្រើនដែលកើតក្នុងឆ្នាំរោង នឹងត្រូវខ្ចីលុយគេ ដើម្បីចំណាយលើការរស់នៅ នាំឱ្យកើតជាការជំពាក់បំណុលគេ។

- ដំបូន្មាន ៖ ដើម្បី​ជម្នះ​ក្នុង​រយៈពេល​ដ៏​លំបាក​នេះ អ្នក​កើត​ឆ្នាំ​រោង ត្រូវ​មាន​ភាព​អត់ធ្មត់ ស្ងប់ស្ងាត់ កុំប្រញាប់​ប្រញាល អន្ទះសារពេក​។ អ្នកគួរតែផ្តោតលើការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យបានល្អ កាត់បន្ថយការចំណាយដែលមិនចាំបាច់ និងស្វែងរកវិធីសន្សំឱ្យបានត្រឹមត្រូវ។ លើសពីនេះ ការរក្សាទំនាក់ទំនងល្អជាមួយមិត្តរួមការងារ និងមិត្តភក្តិក៏នឹងជួយឱ្យអ្នកទទួលបានការគាំទ្រចាំបាច់ផងដែរ។

1

២. ឆ្នាំ​មមែ

- បុគ្គលិកលក្ខណៈ ៖ អ្នក​កើត​ឆ្នាំ​ពពែ ជាម​នុស្សមានចរិតស្លូតបូត អត់ធ្មត់ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​។ មនុស្សឆ្នាំនេះតែងតែលះបង់ខ្លួនឯងដើម្បីការងារ និងគ្រួសារ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែខ្មោចនេះគឺជាពេលវេលាដ៏លំបាកសម្រាប់អ្នកឆ្នាំពពែ។

- ភាពលំបាកនៅកន្លែងធ្វើការ ៖ ការងារលំបាកសម្រាប់អ្នកដែលកើតក្នុងឆ្នាំពពែនឹងជួបបញ្ហាជាច្រើននៅកន្លែងធ្វើការ ចាប់ពីត្រូវថៅកែដាក់ទណ្ឌកម្ម រហូតដល់បាត់បង់អតិថិជនសំខាន់ៗ។ មិនថាអ្នកព្យាយាមយ៉ាងណាក៏ដោយ វានឹងពិបាកក្នុងការសម្រេចបានលទ្ធផលដែលចង់បាន។

- សម្ពាធបំណុល ៖ សម្ពាធពីបំណុលចាស់ដែលមិនទាន់សង បូកនឹងការចំណាយបន្ថែម ធ្វើឱ្យអ្នកកើតឆ្នាំពពែមានអារម្មណ៍តានតឹង និងអស់កម្លាំង។ អ្នកត្រូវ​ធ្វើ​ការ​យ៉ាង​លំបាក ប៉ុន្តែ​នៅ​តែ​មិន​អាច​គេច​ផុត​ពី​ការ​ជំពាក់​បំណុល​គេ។

- ដំបូន្មាន ៖ ដើម្បីជម្នះរយៈពេលនេះ អ្នកដែលកើតក្នុងឆ្នាំពពែ ត្រូវផ្តោតលើការស្វែងរកប្រភពចំណូលថ្មី និងពង្រឹងជំនាញគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។ អ្នកក៏គួរតែស្វែងរកការគាំទ្រពីក្រុមគ្រួសារ និងមិត្តភក្តិនៅពេលចាំបាច់។ ក្រៅ​ពី​នេះ វា​ក៏​សំខាន់​ដែរ​ក្នុង​ការ​រក្សា​ភាពសុទិដ្ឋិនិយម និង​អាកប្បកិរិយា​វិជ្ជមាន ហើយ​កុំ​បណ្តោយ​ខ្លួន​ឱ្យ​ជាប់​ក្នុង​គំនិត​អវិជ្ជមានឱ្យសោះ។

#សូមចាំថា ក្នុងខែខ្មោចនេះអាចនាំបញ្ហាជាច្រើនដល់មនុស្សដែលកើតក្នុងឆ្នាំរោង និងមមែ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ ចេះរក្សាភាពអត់ធ្មត់ និងស្វែងរកការគាំទ្រពីអ្នកដែលនៅជុំវិញខ្លួន អ្នកនឹងអាចយកឈ្នះបានទាំងស្រុងនូវរយៈពេលដ៏លំបាកនេះ។ សូមចាំថា បន្ទាប់ពីភ្លៀងមេឃនឹងស្រឡះ ភាពលំបាកបច្ចុប្បន្នគ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោះ វានឹងកន្លងផុតទៅក្នុងពេលឆាប់ៗនេះ៕

2