kalib9

រូបមន្តដែលនារីៗចាំបាច់ត្រូវតែដឹងដើម្បីថែរក្សាសម្រស់ដោយខ្លួនឯង!

សម្រស់គឺជារឿងសំខាន់មិនថាអ្នកស្ថិតនៅក្នុងវ័យប៉ុណ្ណាក៏ដោយ។ ព្រោះថាវាអាចជួយឲ្យលោកអ្នកមានភាពសប្បាយរីករាយនៅក្នុងខ្លួន នៅពេលដែលដើរចេញទៅណាមកណា អ្នកច្បាស់ជាត្រូវការឲ្យមនុស្សជុំវិញខ្លួនសរសើរថា ស្អាតនិងនៅតែក្មេងជានិច្ច។ ដូច្នេះហើយនៅខាងក្រោមនេះគឺជាគន្លឹះថែរក្សាស្បែកងាយៗមួយចំនួនដែលអ្នកជាមនុស្សស្រីគួរតែដឹងនិងអនុវត្តទាំងអស់គ្នា៖

១. ស្បែកភ្លឺថ្លាក្នុងពេលមួយយប់៖ លាយ ប៉េងប៉ោះមួយផ្លែនិងទឹកដោះគោ២ស្លាបព្រា។



២. ម៉ាសបំបាត់ភាពជ្រីវជ្រួញ៖ លាយស៊ុតមួយស្លាបព្រានិងជែលបន្ទាលកន្ទុយក្រពើមួយស្លាបព្រា។



៣. បំបាត់មុនក្បាលខ្មៅ៖ លាយស៊ុតសមួយគ្រាប់និងទឹកក្រូចឆ្មារមួយស្លាបព្រា។



៤. ស្បែកតឹឹងណែន៖ លាយកាហ្វេម៉ត់២ស្លាបព្រានិងទឹកឃ្មុំ២ស្លាបព្រា។



៥. ស្បែករលោង៖ ទឹកដោះគោជូរ២ស្លាបព្រានិងទឹកក្រូចឆ្មារពីរស្លាបព្រា។