-->

អាថ៌កំបាំងទាំង ២៣ ចំណុច ដើម្បីក្លាយជានារីរឹងមាំ មានស្ដង់ដារ និងសក្ដានុពលខ្លាំង

មនុស្សស្រីឈានដល់សម័យកាលនេះហើយ អ្នកមិនអាចនៅធ្វើជាស្ត្រីដែលចាំតែលាដៃសុំលុយឪពុកម្ដាយ ឬស្វាមីចាយ រឹតតែមិនអាចនៅតែក្នុងផ្ទះ ដាំបាយធ្វើម្ហូប មើលកូន ទទួលរ៉ាប់រងនូវពាក្យសម្ដីគាបសង្កត់ មាក់ងាយអ្នកនរណាម្នាក់បាននឡើយ។ ស្ត្រីឆ្លាតពូកែ ត្រូវតែរឹងមាំ មានម្ចាស់ការ ឯករាជ្យ ធ្វើឱ្យខ្លួនឯងមានតម្លៃ មានប្រយោជន៍ មានស្ដង់ដារជីវិតល្អ និងមានសក្ដានុពលខ្លាំងក្លា អាចមើលថែខ្លួនឯងបាន អាចរកលុយផ្គត់ផ្គង់ឪពុកម្ដាយ អាចជួយដល់កិច្ចការងារតូចធំរបស់ស្វាមី ក៏ក្លាយជាស្ត្រីដែលនាំសំណាងជោគជ័យដល់ក្រុមគ្រួសារផងដែរ។ ទាំងនេះ គឺជាអាថ៌កំបាំងទាំង ២៣ យ៉ាង​ដែលអ្នកគួរតែធ្វើឱ្យបាន ដើម្បីឱ្យខ្លួនឯងក្លាយជាដៃគូ និងជាអ្នកដឹកនាំ មិនមែនជាបន្ទុកដល់ឪពុកម្ដាយ ឬដៃគូជីវិតនោះឡើយ។

Cover Copy

១. កុំពឹងផ្អែក ផ្ដេកផ្ដួលលើអ្នកណា មិនថាជាឪពុកម្ដាយ បងប្អូន ឬដៃគូជីវិតរបស់អ្នកនោះឡើយ!

២. កុំយកស្នេហាធ្វើជារឿងធំក្នុងជីវិត រឿងសំខាន់បំផុតរបស់អ្នកគឺ ខិតខំប្រឹងរៀនសូត្រ បង្កើនចំណេះបង្កើនជំនាញ រកលុយដើម្បីជួយទំនុកបម្រុងដល់ក្រុមគ្រួសារ ឪពុកម្ដាយ!

៣. មើលថែសុខភាពរូបរាងកាយ និងផ្លូវចិត្តឱ្យបានល្អ កុំឱ្យរាងកាយធាត់ពេក កុំឱ្យផ្លូវចិត្តរងទុក្ខ មានសម្ពាធព្រោះតែរឿងដែលមិនល្អ!

៤. រៀនពាក់ស្បែកជើងកែង តុបតែងខ្លួនឱ្យបានស្អាតបាត សមរម្យទៅនឹងទម្រង់ និងរូបរាងរបស់ខ្លួនឯង ស្អាតបែបមានតម្លៃ ស៊ិចស៊ីបែបថ្លៃថ្នូរ កុំតែងខ្លួនឱ្យលើសលស់ នាំឱ្យគេមើលងាយទៅវិញទេ!

៥. រកលុយ សន្សំទុកដាក់ និងចាយលើសម្ភារៈមួយចំនួនដើម្បីជាកាដូជូនដល់ខ្លួនឯង កុំប្រឹងប្រែងរកលុយ តែមិនហ៊ានចាយ សូម្បីតែរបស់ដែលខ្លួនចង់បាន ក៏មិនហ៊ានចំណាយនោះ វាមិនគប្បីចំពោះខ្លួនឯងឡើយ!

៦. បើពិបាកខ្លាំងចង់យំ ក៏យំឱ្យខ្លាំងៗទៅ ការយំមិនមែនមានន័យថា អ្នកទន់ខ្សោយទេ តែវាបញ្ជាក់ថា អ្នកព្រមបន្ធូរអារម្មណ៍ មិនសន្សំទុក្ខ ឬសម្ពាធដាក់ខ្លួនឯងឡើយ!

៧. កុំអនុញ្ញាតឱ្យអ្នកដទៃរៀបចំផែនការ ឬចង្អុលបញ្ជា កាច់ចង្កូតជីវិតរបស់អ្នកឱ្យសោះ!

៨. កុំយំដោយសារមនុស្សប្រុសដែលមិនបានស្រឡាញ់អ្នក កុំធ្វើឱ្យខ្លួនឯងអស់តម្លៃព្រោះតែមនុស្សដែលមិនឃើញពីគុណតម្លៃរបស់អ្នកឱ្យសោះ!

៩. ត្រូវមានចំណង់ចំណូលចិត្តផ្ទាល់ខ្លួន រីករាយនឹងអ្វីដែលខ្លួនឯងមាន ពេញចិត្តនឹងអ្វីដែលខ្លួនឯងធ្វើ!

១០. ក្រៅពីភាសាអង់គ្លេស ត្រូវចេះភាសាផ្សេងៗទៀត រៀនទៅ រៀនតាមអ្វីដែលអាចរៀនបាន រៀនច្រើនវាមិនខាតទេ!

១១. ត្រូវចេះរីករាយនឹងជីវិត ចេះជំនាញឱ្យបានច្រើន សូម្បីតែការច្រៀងរាំ លេងភ្លេង ក៏ជាជំនាញមួយដែរ ដែលអាចបង្កើនក្ដីសុខឱ្យអ្នកបានមួយកម្រិតទៀត!

998d5f29839681702768b70009891b50

១២. បើមានពេលគួរតែជជែកលេងជាមួយមិត្តភក្តិ ពីប្រយោជន៍ផ្សេងៗឱ្យបានច្រើន យល់ដឹងអំពីជីវិត កុំជជែករឿងអត់ប្រយោជន៍ ជាពិសេសកុំចំណាយពេលនិយាយដើមគេ វាគ្មានបានចំណេញអ្វីមកវិញទេ!

១៣. ក្នុងបន្ទប់គេងត្រូវតែមានសៀវភៅចម្រុះ មិនមែនមានតែសៀវភៅប្រលោមលោក ស្នេហានោះឡើយ!

១៤. ត្រុវមានមោទនភាពចំពោះខ្លួនឯង កន្លែងដែលអ្នកកើត និងរស់នៅ ចូររស់នៅឱ្យបានល្អបំផុត!

១៥. ខំប្រឹងដើម្បីអ្វីដែលអ្នកចូលចិត្ត កុំបោះបង់ចោលព្រោះតែសម្ដីអ្នកដទៃ!

១៦. ធ្វើឱ្យខ្លួនឯងប្រសើរជាងមុន អភិវឌ្ឍន៍ខ្លួនឯងជាប្រចាំ កុំចំណាយពេលទៅរិះគន់អ្នកណា កែលម្អខ្លួនឯងទើបជារឿងសមគួរ!

១៧. រៀនអំពីអ្វីដែលថ្មីៗ រៀបចំសួនផ្កា គូរគំនូរ ជិះស្គី ចម្អិនម្ហូប...បែបណាក៏បានដែរ នេះជាការកម្សាន្តអារម្មណ៍ កុំឱ្យចំណាយពេលតែជាមួយបណ្ដាញសង្គមច្រើនពេក!

១៨. នៅក្នុងស្ថានភាពចាំបាច់ ការតុបតែងខ្លួន គឺជារឿងសំខាន់ វាក៏ជាការគួរសម ដែលយើងត្រូវតែរៀបចំខ្លួនឯងឱ្យបានល្អ មើលទៅស្អាតសមរម្យ!

១៩. អនុញ្ញាតឱ្យខ្លួនឯងធ្វើខុស ហើយកែប្រែកំហុសនោះឡើងវិញ តែចំពោះរឿងដដែលៗ មិនគួរឱ្យកើតឡើងពីរដងទេ។

២០. ស្តាប់ចម្រៀងសប្បាយៗ ធ្វើអ្វីដែលអ្នកចង់ធ្វើ កុំខ្វល់ពីសម្ដី ឬការគិតរបស់អ្នកដទៃ សំខាន់យើងមិនបានធ្វើអ្វីឱ្យប៉ះពាល់ដល់អ្នកណា!

២១. រៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អ កុំមួម៉ៅ កុំឆេវឆាវផ្ដេសផ្ដាស សង្កត់ចិត្តឱ្យធ្ងន់ កុំឱ្យកំហឹងពុះកញ្ច្រោលឡើង មកគ្រប់គ្រងសតិ ខួរក្បាលរបស់អ្នក!

២២. បើមិនស្រលាញ់ កុំផ្តើមទំនាក់ទំនង កុំខ្ជះខ្ជាយពេលវេលារបស់អ្នកលើទំនាក់ទំនងដែលមិនច្បាស់លាស់ដោយសារតែភាពឯកា ស្នេហាដែលល្អ មិនមែនត្រូវតាមចាប់យក ឬដេញតាមរកគ្រប់កន្លែងទេ ធ្វើឱ្យខ្លួនឯងកាន់តែល្អ មានតម្លៃ មិនខ្វះទេអ្នកចង់បាន ដូចពាក្យមួយឃ្លាពោលថា "ថែផ្កាក្នុងសួន មិនខ្វះមេអំបៅចូលមក"!

២៣. នៅទីបំផុតត្រូវចងចាំជានិច្ចថា៖ ឪពុកម្តាយរបស់អ្នកគឺជាមនុស្សសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នក បន្ទាប់មកគឺ ខ្លួនអ្នកដែលត្រូវតែមើលថែខ្លួនឯងឱ្យបានល្អបំផុត...!!!