kalib9

ទម្លាយរូបមន្ត! “សម្រកក្បាលពោះ” គ្រាន់តែញ៉ាំទឹកនេះ ធានាថាខ្លាញ់ក្បាលពោះបាត់អស់! (កុំភ្លេចជួយស៊ែរផង)

រូបមន្ដសម្រកក្បាលពោះ គ្រាន់តែបរិភោគទឹកនេះក្នុងមួយថ្ងៃ ១ កែវនៅមុនពេលចូលគេង ជាតិខ្លាញ់បាត់អស់ ទម្ងន់ស្រកចុះ ខ្លាញ់ក្បាលពោះលែងមាន។

 

ហេតុអ្វីបានជាមនុស្សមួយចំនួនបរិភោគច្រើនយ៉ាងណាក៏នៅតែមិនធាត់ ប៉ុន្ដែអ្នកខ្លះទៀតបរិភោគបន្តិចបន្តួចបែរជាទម្ងន់ឡើងខ្លាំងតែម្ដង អយុត្តិធម៌ណាស់មែនអត់? ភាគច្រើនគិតថាដោយសារតែប្រព័ន្ធរំលាយអាហាររបស់មនុស្សម្នាក់ៗមិនដូចគ្នា ប៉ុន្ដែអ្នកធ្លាប់គិតទេថា ពេលខ្លះអាចដោយសារតែចំណីអាហារដែលអ្នកបរិភោគក៏ថាបាន បងប្អូនណាចង់សម្រកក្បាលពោះសូមសាកល្បងផ្លាស់ប្ដូរមកបរិភោគទឹកផ្លែឈើបែបនេះម្ដងមើល ធានាថាក្បាលពោះលែងមានទៀតហើយ។

 

*រូបមន្ដទី១ ទឹកត្រសក់+ទឹកក្រូចឆ្មា។

+គ្រឿងផ្សំ

-ត្រសក់ ១ ផ្លែ

-ជីវ៉ានស៊ុយ ១ សន្លឹក

-ក្រូចឆ្មា ១ ផ្លែ

-ខ្ញីបុក ១ ស្លាបព្រាបាយ

-ទឹកប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាបាយ

-ទឹកសុទ្ធកន្លះកែវ

+របៀបធ្វើ៖

យកគ្រឿងផ្សំទាំងអស់នេះទៅក្រឡុក ហើយចាក់ដាក់ក្នុងកែវ ផឹកក្នុងមួយថ្ងៃ ១ កែវនៅមុនពេលចូលគេង ផ្អាកផឹក ១ សប្ដាហ៍ក្រោយពីផឹកបន្ដបន្តាប់គ្នារយៈពេល១ខែ ប្រសិនបើចង់ផឹកបន្ត អ្នកអាចធ្វើតាមជំហាននេះបាន។

*រូបមន្ដទី២ ទឹកត្រសក់+ទឹកឃ្មុំក្រូចឆ្មា

+គ្រឿងផ្សំ

-ក្រូចឆ្មា ១ផ្លែ

-ត្រសក់ ២ ផ្លែ-ក្រូច ១ ផ្លែ

-ទឹកឃ្មុំ ២ ស្លាបព្រាបាយ

-ជីរអង្កាម ៥ សន្លឹក

-ទឹកសូដា ១ លីត្រ

+របៀបធ្វើ៖

យកត្រសក់ ១ ផ្លែទៅក្រឡុកជាមុនសិន ហើយមួយផ្លែទៀតហាន់ជាបន្ទះស្តើងៗ ច្របាច់យកទឹកក្រូចឆ្មានិងក្រូច បន្ទាប់មកដាក់ត្រសក់ដែលបានហាន់ស្ដើងៗចូលទៅក្នុងទឹកក្រូចឆ្មានិងទឹកក្រូចដែលបានច្របាច់ ហើយដាក់ទឹកឃ្មុំ និងទឹកសូដាផ្សំចូល ដាក់ជីរអង្កាមចូល គ្រាន់តែប៉ុណ្ណឹងអាចញ៉ាំបានហើយ។

*រូបមន្ដទី៣ ទឹកផ្លែសារី+ទឹកសូដា

+គ្រឿងផ្សំ

-ស្លឹកជីរអង្កាម ១០ សន្លឹក

-ក្រូចឆ្មា ១ ផ្លែ

-ទឹកផ្លែសារី ២៥០ មីលីលីត្រ

-ទឹកសូដា ២៥០ មីលីលីត្រ

-ផ្លែសារីស្រស់ ១ ផ្លែ-ទឹកកក ១ កែវ

+របៀបធ្វើ៖

យកផ្លែសារីស្រស់និងក្រូចឆ្មាមកហាន់ជាបន្ទះស្ដើងៗហើយដាក់ចូលទៅក្នុងកែវ បុកស្លឹកជីរអង្កាមឲ្យហ្មត់ហើយដាក់ចូលក្នុងកែវ ដាក់ទឹកកកចូល បន្ទាប់មកចាក់ទឹកផ្លែសារីនិងទឹកសូដារួមចូលគ្នា ប៉ុណ្ណឹងជាការស្រេច។

*រូបមន្ដទី៤ ទឹកក្រូចថ្លុង+ឈើអែម

+គ្រឿងផ្សំ៖

-ទឹកក្រូចថ្លុង ៥០០ មីលីលីត្រ

-ទឹកសូដា ៥០០ មីលីលីត្រ

-ទឹកសុទ្ធ ១ កែ

វ-ឈើអែម ២ បន្ទះ

-គ្រាប់ឃីនឆាយ ១ គ្រាប់

-ស្លឹកជីរអង្កាម, ទឹកកកក, ស្ករ

+របៀបធ្វើ៖យកឆ្នាំងដាក់លើចង្ក្រាន យកស្ករ, ទឹកសុទ្ធ និងឈើអែម ដាក់ដាំឲ្យពុះក្នុងរយៈពេល ៥-១០ នាទី ក្រោយមកទុកឲ្យត្រជាក់ហើយយកទឹកក្រូចថ្លុងនិងទឹកសូដាដាក់ចូល ហើយចុងក្រោយដាក់ទឹកកក, ស្ទឹកជីរអង្កាមនិងគ្រាប់ឃីនឆាយដាក់ចូលជាការស្រេច។

*រូបមន្ដទី៥ ទឹកក្រូចឆ្មា+ទឹកសូដា

+គ្រឿងផ្សំ៖

-ក្រូចឆ្មា ៥ ផ្លែ

-ទឹកសូដា ១ លីត្រ

-ស្លឹកជីរអង្កាម

-ទឹកកក

+របៀបធ្វើ៖

ច្របាច់ក្រូចឆ្មា ៤ ផ្លែ នៅសល់ ១ ផ្លែហាន់ជាបន្ទះស្ដើងៗ យកទឹកក្រូចឆ្មាដែលបានច្របាច់ផ្សំជាមួយទឹកសូដា ដាក់ទឹកកក, ក្រូចឆ្មាបន្ទះស្ដើងៗ និងជីរអង្កាមរួមចូលគ្នា។

*រូបមន្ដទី៦ ទឹកខ្ញី+ទឹកក្រូចឆ្មា

+គ្រឿងផ្សំ៖

-ក្រូចឆ្មា ៤ ផ្លែ-ខ្ញីចាស់ ២ មើម

-ទឹកសូដា ១ លីត្រ

-ស្ទឹកជីរអង្កាម

-ទឹកសុទ្ធកន្លះកែវ

-ទឹកកក-ស្ករ

+របៀបធ្វើ៖

ច្របាច់ក្រូចឆ្មា ៣ ផ្លែ នៅសល់ ១ ផ្លែហាន់ជាបន្ទះស្ដើងៗ ចាក់ស្ករនិងទឹកសុទ្ធកន្លះកែវចូលទៅក្នុងខ្ទះក្ដៅ ដាំរហូតដល់ស្កររលាយ បុកខ្ញីឲ្យហ្មត់ឲ្យដាក់ចូលទៅក្នុងខ្ទះដាំឲ្យពុះ បិទភ្លើងទុកឲ្យត្រជាក់ហើយចាក់ចូលក្នុងកែវ ដាក់ទឹកក្រូចឆ្មាដែលបានច្របាច់ទុក ទឹកសូដា និងទឹកកកចូលជាមួយផងដែរ បន្ទាប់មកសឹមដាក់ស្លឹកជីរអង្កាមនិងក្រូចឆ្មាដែលហាន់ស្ដើងៗជាការស្រេច។

*រូបមន្ដទី៧ ទឹកផ្លែប៉ោម+ទឹកក្រូចឆ្មា

+គ្រឿងផ្សំ៖

-ទឹកផ្លែប៉ោម ១ លីត្រ

-ស្លឹកជីរអង្កាម

-ទឹកក្រូច ១០០ មីលីលីត្រ

-ក្រូចឆ្មា ១ ផ្លែ

-ទឹកកក

+របៀបធ្វើ៖

ហាន់ក្រូចឆ្មាជាបន្ទះស្ដើងៗ យកទឹកប៉ោមនិងទឹកក្រូចឆ្មាដាក់ចូលទៅក្នុងកែវ បន្ទាប់មកដាក់ក្រូចឆ្មាបន្ទះស្ដើងៗ ស្លឹកជីរអង្កាមនិងទឹកកក បើដាក់សាច់ផ្លែប៉ោមចូលទៅជាមួយកាន់តែល្អ។

*រូបមន្តទី៨ ទឹកញាំបន្លែ

+គ្រឿងផ្សំ

-ទឹកសូដា ១ លីត្រ

-ស្ករ

-ត្រសក់ ៣ ផ្លែ

-ម្ទេសប្លោក ១ ផ្លែ

-ក្រូចឆ្មា ២ ផ្លែ

-ស្លឹកជីរអង្កាម

-ទឹកកក

+របៀបធ្វើ៖

ហាន់ម្ទេសប្លោកនិងត្រសក់ ២ ផ្លែជាបន្ទះស្ដើងៗ ហើយរោយប្រឡាក់ស្ករទុក ១ ម៉ោង យកក្រូចឆ្មា ១ ផ្លែមកច្របាច់ទឹក យកត្រសក់និងក្រូចឆ្មាដែលសល់មកហាន់ជាបន្ទះស្ដើងៗ ដាក់ស្លឹកជីរអង្កាមទៅក្នុងកែវ បន្ទាប់មកយកម្ទេសប្លោកនិងត្រសក់ដែលប្រឡាក់ទុកនោះដាក់ចូលទៅក្នុងកែវផងដែរ ចាក់ទឹកក្រូចឆ្មានិងទឹកសូដាចូល ដាក់ទឹកកកចូល ពេលដែលផឹកត្រូវដាក់ត្រសក់និងក្រូចឆ្មាដែលបន្ទះស្ដើងចូលទៅជាមួយ ជាការស្រេច។

*រូបមន្តទី៩ ទឹកម្នាស់

+គ្រឿងផ្សំ

-ទឹកសូដា ១ លីត្រ

-ក្រូចឆ្មា ១ ផ្លែ

-សាច់ម្នាស់ ២៤០ ក្រាម

-ស្លឹកជីរអង្កាម

-ស្ករ

+របៀបធ្វើ៖

ក្រឡុកទឹកម្នាស់ទុកមួយឡែក ចាក់ទឹកសុទ្ធចូលទៅក្នុងឆ្នាំងដាំឲ្យពុះ ច្របាច់ក្រូចឆ្មាទុកមួយឡែក ដាក់ស្ករចូលទៅក្នុងឆ្នាំងដែលកំពុងពុះកូរឲ្យរលាយ បិទភ្លើងទុកឲ្យត្រជាក់ ដាក់ទឹកក្រូចឆ្មា ទឹកម្នាស់និងសាច់ម្នាស់ចូលទៅ ដាក់ស្លឹកជីរអង្កាមចូល ជាការស្រេច។

*រូបមន្តទី១០ ទឹកស្ត្រប៊េរី

+គ្រឿងផ្សំ

-ក្រូចឆ្មា ១ផ្លែ

-ស្លឹកជីរអង្កាម

-ស្ត្រប៊េរី

-ទឹកសូដា ១ លីត្រ

-ទឹកសុទ្ធ ១០០ មីលីលីត្រ

-ទឹកកក

-Vanilla

+របៀបធ្វើ៖

ច្របាច់ក្រូចឆ្មាយកទឹក ហាន់ស្ត្រប៊េរីជាបន្ទះស្ដើងៗ ហើយយកទៅដាក់ក្នុងទឹកក្រូចឆ្មា ដាក់ Vanilla ចូលជាមួយ ចាក់ទឹកក្ដៅចូលហើយកូរទុកឲ្យត្រជាក់ ដាក់ទឹកសូដានិងទឹកកកចូលទៅ បន្ទាប់មកដាក់ស្លឹកជីរអង្កាមជាការស្រេច។

 

ភេសជៈទាំងនេះមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងជួយសម្រកក្បាលពោះបានយ៉ាងល្អផងដែរ សូមសាកល្បងធ្វើញ៉ាំទាំងអស់គ្នា ធានាថាស្គមពិតប្រាកដ ព្រមទាំងជួយឲ្យស្បែកសភ្លឺថ្លា សូមកុំភ្លេចជួយស៊ែរផង៕