kalib9

ចូរចងចាំ! ការញាំទឹកពិតជាល្អមែន តែអ្នកមិនគួរញាំទឹកក្នុងស្ថានភាពទាំង៩នេះទេ

យើងគ្រប់គ្នាពិតជាធ្លាប់បានដឹងហើយថា ទឹកជាឪសថព្យាបាលជំងឺសឹងតែគ្រប់មុខទៅហើយ ប៉ុន្តែប្រសិនជាអ្នកញាំវាច្រើនពេក រឺមិនត្រូវពេលវេលា ក៏វាបណ្តាលអោយមានផលប៉ះពាល់ផងដែរ។

ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹកលើកយកស្ថានភាពរឺពេលវេលាណាខ្លះដែលអ្នកមិនគួរញាំទឹកច្រើននោះទេ តោះទៅទស្សនាទាំងអស់គ្នា តែកុំភ្លេចជួយ Share ម្នាក់មួយផងណា៖

1. មុនពេលចូលគេង

ប្រសិនជាអ្នកជាមនុស្សដែលពិបាកគេង គេងមិនងាយលក់ ដូច្នេះអ្នកមិនគួរញាំទឹកច្រើនមុនពេលចូលគេងនោះទេ ព្រោះវាអាចនឹងងាយអោយអ្នកឈឺនោមនៅពេលកណ្តាលអាធ្រាត្រដែលតម្រូវអោយអ្នកងើបទៅបន្ទប់ទឹកជាចាំបាច់ ជាហេតុធ្វើអោយដាច់ដំណេករបស់អ្នក។ អ្នកក៏ត្រូវដឹងដែរថា តម្រង់នោមរបស់យើងដំណើរការយឺតណាស់នៅពេលយប់ បើធៀបនឹងពេលថ្ងៃ ជាហេតុធ្វើអោយមុខ និង ជើងរបស់អ្នកមានសភាពហើយតែម្តងនៅពេលព្រឹកឡើង។

2. ពេលកំពុងហាត់ប្រាណខ្លាំង

មានការស្រាវជ្រាវមួយបានបង្ហាញថា ការញាំទឹកច្រើនពេកកំពុងពេលហាត់ប្រាណខ្លាំងនោះ ពិតជាមានផលប៉ះពាល់ដល់សុខភាពពិតមែន។ នៅពេលដែលអ្នកខំប្រឹងហាត់ប្រាណខ្លាំង នោះកំដៅនៅក្នុងខ្លួនរបស់អ្នកបានកើនឡើងខ្លាំង ដូច្នេះនៅពេលដែលអ្នកផឹកទឹកដើម្បីបន្ថយកំដៅនោះ វានឹងអាចអោយរាងកាយរបស់អ្នកបាត់បង់ជាតិអេឡិចត្រូលិតដែលអាចបណ្តាលអោយអ្នកឈឺក្បាល វិលមុខ ចង់ក្អួតជាដើម។ ការញាំទឹកច្រើននៅកំឡុងពេលហាត់ប្រាណក៏អាចមានផលប៉ះពាល់ដល់បេះដូងផងដែរ ដូច្នេះអ្នកគួរតែញាំទឹកតែក្រោយពេលហាត់រួចមួយរយះធំទើបប្រសើរ។

3. កុំញាំទឹកច្រើនប្រសិនជាទឹកនោមរបស់អ្នកថ្លាគ្មានពណ៏

ទឹកនោមថ្លាគ្មានពណ៏នេះជាសញ្ញាបញ្ជាក់ថា រាងកាយរបស់អ្នកលើសជាតិទឹកហើយ ដូច្នេះប្រសិនជាអ្នកនៅតែបន្តញាំទឹកច្រើនទៀតនោះ វានឹងបណ្តាលអោយរាងកាយអ្នកកាន់តែលើសជាតិទឹក និងកំរិតជាតិសូដ្យូមនៅក្នុងខ្លួនអ្នកនឹងធ្លាក់ចុះជាហេតុបណ្តាលអោយបេះដូងរបស់អ្នកអាចគាំងបាន។

4. កុំទឹកច្រើននៅពេលញាំរបស់ហិរ

ជាធម្មតានៅពេលដែលយើងញាំរបស់ហិរខ្លាំង ហើយចង់បន្ថយកំដៅនៅក្នុងមាត់របស់អ្នក អ្នកតែងតែនឹកឃើញញាំទឹកមុន ប៉ុន្តេវាមិនមែនជារឿងត្រឹមត្រូវនោះទេ ព្រោះវាប៉ះពាល់ដល់ម៉ូលីគុលមួយចំនួននៅក្នុងខ្លួនអ្នក ប៉ុន្តែអ្នកអាចញាំទឹកដោះគោស្រស់ជំនួសដើម្បីកាត់បន្ថយជាតិហិរនៅក្នុងមាត់វិញ

5. កុំញាំទឹកភ្លាមៗបន្ទាប់ពីញាំអាហារភ្លាមៗ

ការញាំទឹកភ្លាមៗបន្ទាប់ពីញាំអាហារនឹងធ្វើអោយប្រពន្ធរំលាយអាហាររបស់អ្នកដំណើរការយឺត រឺខូចតែម្តង។ ដូច្នេះអ្នកអាចចាំអោយស្រកពោះបន្តិច ចាំញាំទឹកទើបជារឿងត្រឹមត្រូវ។

6. កុំផឹកទឹកចេញពីទុយោផ្ទាល់

បើទោះបីជាក្បាលរ៉ូមីណេអ្នកបានភ្ជាប់ជាមួយនឹងប្រព័ន្ធទឹកស្អាតយ៉ាងណាក៏ដោយ ប៉ុន្តែវាក៏អាចមានកំទិចកំទីនៅក្នុងក្បាលរ៉ូមីណេ រឺទុយោរបស់អ្នកដែរ ដូច្នេះ អ្នកត្រូវតែយកវាមកចម្រោះ រឺដាំសិនមុនយកមកបរិភោគ។

7. កុំញាំទឹកដែលមានជាតិមេស្ករ

សម្រាប់អ្នកដែលចង់សម្រកទម្ងន់ សូមជៀសអោយផុតរឿងទឹក រឺភេសជ្ជះដែលមានសារជាតិមេស្ករ វាអាចបណ្តាលអោយអ្នកឡើងទំងន់ខ្លាំងណាស់។

8. កុំផឹកទឹកសមុទ្រ

ជាទូទៅគ្មានរណាទៅផឹកទឹកសមុទ្រនោះទេ ព្រោះថាវាប្រៃខ្លាំងណាស់ ប៉ុន្តែនៅពេលដែលអ្នកហែលទឹកលេង ប្រាកដណាស់ អ្នកប្រាកដជាច្រលំលេបទឹកសមុទ្រចូលក្នុងពោះជាក់ជាមិនខាន។ ថ្វីត្បិតតែទឹកសមុទ្រមើលទៅថ្លាស្អាត ប៉ុន្តែវាផ្ទុកមេរោគ និងបាក់តេរីច្រើនប្រភេទណាស់។

9. កុំញាំទឹកច្រើន ប្រសិនជាអ្នកញាំទឹកច្រើនរួចហើយ

យើងបាននិយាយចំណុចនេះនៅខាងលើរួចម្តងហើយ ថាប្រសិនជាអ្នកនៅតែបន្តផឹកទាំងក្នុងខ្លួនអ្នកលើសជាតិនោះ នោះនឹងនាំអោយមានផលប៉ះពាល់ដល់សុខភាពខ្លាំងណាស់ដែរ។

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ពិសិដ្ឋ

ប្រភព៖ BRIGHTSIDE.ME​