kalib9

ហាមដាច់ខាតទម្លាប់អាក្រក់ទាំង 8 នេះ! នៅពេលព្រឹកដែលអ្នកគួរតែបញ្ឈប់ ប្រសិនបើមិនចង់មានបញ្ហាសុខភាព

ជាទូទៅ មនុស្សតែងមានទម្លាប់ប្រចាំថ្ងៃដែលមិនអាចចោលបាន។ យ៉ាងណាមិញ​ ក្នុងនោះអ្នកប្រហែលជាមិនបានដឹងទេថា ក្នុងចំនោមទម្លាប់ទាំងនោះ អាចមានទម្លាប់មួយចំនួនដែលអាចបង្ករគ្រោះថ្នាក់ដល់សុខភាពអ្នកទាំងមិនដឹងខ្លួន​ ជាពិសេសគឺទម្លាប់ជាប្រចាំនៅពេលព្រឹកតែម្តង។ ហេតុនេះ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ទាំងនេះ  អ្នកគួរតែប្តូរមកប្រើទម្លាប់ទាំង ៨ ចំនុចដូចខាងក្រោម៖

១. ចាប់ផ្ដើមថ្ងៃជាមួយនឹងការងូតទឹក៖ ជាការពិតណាស់ ទឹកអាចធ្វើឲ្យយើងស្រស់ថ្លា និងជួយបណ្ដេញភាពងោកងុយឲ្យចេញអស់។ យោងតាមការស្រាវជ្រាវបង្ហាញថា ការងូតទឹកនឹងធ្វើឲ្យខួរក្បាលចាប់ផ្ដើមធ្វើការបានយ៉ាងល្អ។

២.ងូតទឹកត្រជាក់៖​ ការងូតទឹកត្រជាក់នៅពេលព្រឹក នឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងកាន់តែមានកម្លាំងខ្លាំងក្នុងការចាប់ផ្ដើមការងារអ្វីមួយ​ ព្រមទាំងអាចជួយឲ្យអ្នកស្រកទម្ងន់បានផងដែរ។

៣. កុំព្យាយាមចុចទូរស័ព្ទក្នុងរយៈពេលយូរ៖ ជំនួសឲ្យការឆែកអ្វីផ្សេងៗ ដែលឥតប្រយោជន៍ អ្នកគួរតែប្រើពេលទាំងនេះក្នុងការឆែកអ៊ីមែលផ្ទាល់ខ្លួន ស្តាប់តន្រ្តី រឺបែរមកជាការចំនាយពេលជាមួយមនុស្សជាទីស្រលាញ់ និងចំអិនអាហារពេលព្រឹកជំនួយវិញ។

៤.ខ្ជះខ្ជាយពេលលើការស្លៀកពាក់៖ ដើម្បីកាត់បន្ថយការខ្ជះខ្ជាយពេលក្នុងការរើសសម្លៀកបំពាក់ អ្នកគួរតែកាត់បន្ថយចំនួនខោអាវក្នុងទូរឲ្យកាន់តែតិច និងបែកចែកប្រភេទសម្លៀកបំពាក់ដាក់តាមផ្នែករបស់វា។

៥. កុំបរិភោគគ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិក៏មានផ្ទុកជាតិស្ករផងដែរ។ ការទទួលទានអាហារដែលមានកម្រិតជាតិស្ករ ក្នុងពេលព្រឹកមិនមែនជារឿងល្អនោះទេ។ ជំនួសមកវិញ អ្នកគួរតែជ្រើសរើសទទួលទានទឹកដោះគោជូរ​ ទឹកដោះគោ និងផ្លែឈើស្រស់។

៦.ដុសធ្មេញក្រោយទទួលទានអាហារ៖ អាហារគ្រប់ទាំងអស់សុទ្ធតែមានផ្ទុកជាតិអាស៊ីត និងសារធាតុធ្វើឲ្យធ្មេញខូច។​ ហេតុនេះអ្នកគប្បីដុសលាងធ្មេញរបស់អ្នក យ៉ាងយូរណាស់ ៣០នាទីបន្ទាប់ពីទទួលទានអាហាររួច។​

៧.កុំទទួលទានកាហ្វេខ្មៅ៖ កាហ្វេខ្មៅនឹងធ្វើឲ្យយើងមានអាការៈថប់អារម្មណ៍។ ប្រសិនបើអ្នកចង់ទទួលទានកាហ្វេខ្មៅ អ្នកគួរតែជ្រើសរើសយកពេលពី ៣ ទៅ ៤ ម៉ោង បន្ទាប់ពីភ្ញាក់ពីគេង រឺប្រសិនបើអ្នកញៀនកាហ្វេ អ្នកគួរតែបន្ថែមទឹកដោះគោ ឬគ្រីមបន្តិច ដើម្បីកាត់បន្ថយជាតិអាស៊ីតដែលអាចប៉ះពាល់ដល់ក្រពះ។

៨.រៀបចំគ្រែគេង៖ អ្នកវិទ្យាសាស្រ្តបានលើកឡើងថា ការរៀបចំគ្រែ បន្ទាប់ពីងើបពីគេងនឹងជួយឲ្យអ្នកទទួលបានភាពរស់រវើកនៅពេលព្រឹក និងជួយឲ្យគ្រែ រឺភួយអាចស្ងួតពីជាតិញើសផងដែរ៕

ប្រភព៖ brightside