kalib9

មើល​ជីវិត​រៀបការ និង​ស្នេហា​របស់​អ្នក​តាម​រយៈ​ខ្សែ​បាតដៃ!

ខ្សែ​រៀបការ​លើ​បាតដៃ​អាច​មើល​ដឹង​ពី​ស្ថានភាព​គ្រួសារ ស្នេហា ពេលវេលា​រៀបការ​របស់​អ្នក។ វា​ស្ថិតនៅ​ក្រោម​ម្រាម​កូនដៃ។ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​ខ្សែ​រៀបការ​លើ​បាតដៃ​នេះ​ខុសៗ​ពីគ្នា។ ហើយ​ក៏​មាន​មនុស្ស​ខ្លះ​គ្មាន​ខ្សែ​រៀបការ​មួយ​នេះ។ ដូចនេះ​លើក​បាតដៃ​របស់​អ្នក​ឡើង ហើយ​ពិនិត្យ​មើល​លទ្ធផល។

គ្មាន​ខ្សែរៀបការ​លើ​បាតដៃ

បើសិន​គ្មាន​ខ្សែ​រៀបការ​លើ​ដៃ​មាន​ន័យ​ថា អ្នក​គ្មាន​ចំណង់​ស្នេហា​ឡើយ។ អ្នក​មិន​ខ្វល់ ឬ​ចាប់ចិត្ត​លើ​មនុស្ស​ភេទ​ផ្ទុយគ្នា​ទេ។ អ្នក​មិន​អើពើ​នឹង​ជីវិត​រៀបការ ផ្ទុយ​ទៅវិញ​អ្នក​គិតតែ​ទៅលើ​មុខជំនួញ​ការងារ។ តែ​បើ​បាន​រៀបការ អ្នក​ក៏​មិន​ស្រឡាញ់​គូស្នេហ៍​របស់​អ្នក​ដែរ។

ខ្សែ​រៀបការ ១សរសៃ

បើ​មាន​ខ្សែ​រៀបការ​តែមួយ​មើល​ទៅ​ច្បាស់​លើ​បាតដៃ​អ្នក នេះ​បាន​រកឃើញ​ថា ស្នេហា​ឈាន​ដល់​ការរៀបការ និង​រួមរស់​ជាមួយគ្នា​អស់​មួយ​ជីវិត។ បើ​ខ្សែ​រៀបការ​វែង​បាន​ន័យ​ថា អ្នក​នឹង​មាន​ជីវិត​រៀបការ​ឋិតថេរ។

ខ្សែ​រៀបការ ២សរសៃ

បើ​ខ្សែ​រៀបការ​ទាំង ២សរសៃ​នេះ​ជ្រៅ ច្បាស់​ល្អ ទំនាយ​ទាយ​ថា​អ្នក​រៀបការ​តែម្តង ហើយ​រស់នៅ​ជាមួយគ្នា​យ៉ាង​មាន​ក្តីសុខ។ បើ​មាន ៣សរសៃ អ្នក​កើត​អារម្មណ៍​ច្របូកច្របល់​ច្រើន ហើយ​មិន​ទទួល​បន្ទុក​លើ​ព្រហ្មចារីយ៍​ខ្លួនឯង។

មនុស្ស​ខ្សែ​រៀបការ ២សរសៃ​ជា​មនុស្ស​ប៉ិនប្រសប់​បំផុត រ៉ូមែនទិច និង​ចំណង់​តណ្ហា​ខ្លាំងបំផុត។ បើ​អ្នក​គ្មាន​បញ្ញា​ទេ អ្នក​នឹង​ជួប​បញ្ហា​ស្នេហា។

ខ្សែ​រៀបការ ៣សរសៃ

បើ​មាន​ខ្សែ​រៀបការ ៣សរសៃ​វែងៗ​មិនសូវ​ច្បាស់ បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​រ៉ូមែនទិចបំផុត ហើយ​គ្មាន​ក្តីសុខ​នឹង​ជីវិត​សន្តិភាព​ឡើយ។ ហេតុ​នេះ​អ្នក​តែងតែ​ជួប​បញ្ហា​ច្រើន​ក្នុង​រឿង​ស្នេហា។

ខ្សែ​រៀបការ ៤សរសៃ

បើ​មាន​ខ្សែ​រៀបការ ៦សរសៃ​មិន​ច្បាស់លាស់ អ្នក​នឹង​ជួប​រឿង​ច្រើនបំផុត​ក្នុង​ជីវិត​រៀបការ។ បើ​ខ្សែ​រៀបការ​នេះ​វែង​ទៀត អ្នក​នឹង​ពិបាក​រក​គូរព្រេង ព្រោះ​អ្នក​មាន​តម្រូវការ​ខ្ពស់​ពី​ម្ចាស់ស្នេហ៍ និងដាក់​សម្ពាធ​ខ្លាំង​ក្នុង​ជីវិត៕