kalib9

គោលការណ៍ ៤ យ៉ាងពីទំនាក់ទំនងក្នុងរឿងស្នេហា ដើម្បីទទួលបានស្នេហាដែលសមតាមបំណង

ជីវិតយើងនឹងបានប្រសើរឡើង​ និងនៅឆ្ងាយពីបញ្ហា ប្រសិនបើយើងមានប្រ៊ីយ៉ុងដែលតែងតែប្រាប់យើងថាតើយើងត្រូវធ្វើអ្វីក្នុងស្ថានភាពលំបាកៗ។

ពេលនេះយើងនឹងចែកចាយគន្លឹះសម្ងាត់មួយចំនួនអំពីវិធីធ្វើអោយទំនាក់ទំនងស្នេហារបស់អ្នកប្រកបដោយភាពសុខដុម និងយូរអង្វែង។

១. អ្នកមិនអាចបង្ខំអ្នកផ្សេងមកស្រលាញ់អ្នកបាន៖ មនុស្សមិនមានកាតព្វកិច្ចក្នុងការបដិសេធក្ដីស្រលាញ់នោះទេ។ អ្នកអាចនឹងពិបាកបន្តិចក្នុងការរកអ្នកណាម្នាក់ដែលគេអាចទទួលយកក្ដីស្រលាញ់ពីអ្នកបានគ្រប់យ៉ាង​មែនទេ?

យើងត្រូវតែធ្វើការសម្រួលអារម្មណ៍ និងធ្វើការជ្រើសរើសដោយការគោរព។ អ្នកអាចធ្វើការវិវឌ្ឍន៍ខ្លួនរបស់អ្នកអោយកាន់តែប្រសើរ ហើយមនុស្សដែលអ្នកព្យាយាមតាមយកឈ្នះការស្រលាញ់ពីគេនោះ នឹងធ្វើការសម្រេចចិត្តដោយខ្លួនឯង ប្រសិនបើអ្នកជាមនុស្សដែលមានតម្លៃនៅក្នុងចិត្តរបស់គេ។

២. អ្នកមានអារម្មណ៍ថា គេស្រលាញ់អ្នក៖ យ៉ាងហោចណាស់ គ្រប់គ្នាក៏មានអារម្មណ៍មួយដែរថា អាកប្បកិរិយាល្អៗដែលអ្នកផ្សេងធ្វើលើពួកគេ ក៏បង្ហាញចេញដោយខ្លួនឯង។ អ្នកនឹងសម្គាល់ឃើញវា ប្រសិនបើមានអ្នកណាម្នាក់នាំអ្នកចេញពីអ្នកផ្សេងតែម្នាក់ឯង ហើយចំណាយពេលវេលាច្រើនជាមួយអ្នក គោរពអ្នក នឹងខ្វាយខ្វល់ពីអារម្មណ៍របស់អ្នក ទោះបីជាមានអ្វីកើតឡើងក៏ដោយ។

ប៉ុន្តែ បើសិនជាគូរស្នេហ៍របស់អ្នកហាក់ដូចជាមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់អ្នកនោះ វាជាហេតុផលមួយដែលអ្នកគួរតែរកកាលៈទេសៈណាមួយ ហើយក៏បញ្ឈប់ការយល់ច្រឡំទៅលើគេទៅ។

៣. អ្នកត្រូវតែស្រលាញ់ខ្លួនឯងសិន ទើបអាចអោយអ្នកផ្សេងមកស្រលាញ់អ្នកបាន៖ ការស្រលាញ់ខ្លួនឯងមិនជារឿងអាត្មានិយម ឬក៏ជាការលើកដម្កើងខ្លួនឯងនោះទេ តែវាជាការគោរពនូវបំណង និងអារម្មណ៍របស់អ្នកទៅវិញទេ។ មានន័យថា អ្នកនឹងមិនក្បត់ខ្លួនឯងដើម្បីបាននូវភាពសប្បាយរីករាយ ឬក៏បញ្ឈឺនណាម្នាក់ដែលព្រងើយកន្តើយដាក់អ្នកនោះទេ។ ការស្រលាញ់ខ្លួនឯងបានធ្វើអោយអ្នកអាចរក្សាមុខមាត់ និងសកម្មភាពដោយសេចក្ដីថ្លៃថ្នូរក្នុងកាលៈទេសៈណាមួយបាន។

ប្រសិនបើអ្នកដឹងពីវិធីស្រលាញ់ខ្លួនឯងនោះ អ្នកនឹងធ្វើដាក់អ្នកដ៏ទៃដោយការស្រលាញ់ និងគោរព ហើយក៏នឹងមិនបង្ខំអោយគូរស្នេហ៍របស់អ្នកធ្វើអ្វីដែលប្រឆាំងនឹងបំណងរបស់គេដែរ។

៤. កុំរារាំងមនុស្សដែលគេឈប់ស្រលាញ់អ្នកហើយ៖ វាជាកំហុសសាមញ្ញមួយទេ។ បើទោះបីជាវាស្ដាប់ទៅហាក់ដូចជាឃោឃៅបន្តិចមែន ប៉ុន្តែគ្មាននណាម្នាក់ដែលត្រូវមានកាតព្វកិច្ចស្រលាញ់អ្នករហូតនោះទេ មិនថាអ្នកបានបង្កើតកូនអោយគេដល់ទៅ ៣ ហើយ ឬក៏បានសង់វិមានមួយដែលស្រោបដោយពេជ្រក៏ដោយ។

 

ហើយប្រសិនបើរឿងនេះកើតឡើងមែននោះក៏ជាអារម្មណ៍ពីមុនដែរ។​ គិតអ្វីដែលល្អៗ ឈប់គិតរឿងចាស់ៗ ហើយចាប់ផ្ដើមរឿងថ្មី ផ្ញើខ្លួនទៅលើអ្នកផ្សេងម្នាក់ទៀត ទុកគេដូចជាកញ្ចប់ដំឡូងមួយមែនទេ? យើងសង្ឃឹមថា អ្នកមិនចាត់ទុកខ្លួនឯងជាដំឡូងនោះទេ។