kalib9

ឆុតណាស់! ទស្សទាយជោគវាសនារបស់អ្នកនៅឆ្នាំ២០១៨ តាមរយះដើមឈើដែលអ្នកស្រលាញ់

មនុស្សជាច្រើនចូលចិត្តការធ្វើតេស្តផ្លូវចិត្តដោយមានលក្ខណខុសៗគ្នាដើម្បីដឹងអត្តចរិកនិងលក្ខណៈអ្នកដទៃយើងអាចមានវិធីច្រើនដើម្បីចង់យល់ពីនរណាម្នាក់។
យ៉ាងណាមិញ មានការធ្វើតេស្តមួយសម្រាប់អ្នកដែលផ្អែកលើចិត្តវិទ្យាពណ៌នៃរូបរាងដើមឈើដែលអ្នកចូលចិត្តវាអាចបង្ហាញនូវអ្វីថ្មីដល់អ្នកលើសពីនេះទៀតលទ្ធផលរបស់វានឹងឆ្លុះបញ្ចាំងនូវបំណងប្រាថ្នាដែលលាក់កំបាំងរបស់អ្នក។

តោះមកមើលរូបភាពដើមឈើទាំងនេះរួចជ្រើសរើសដើមឈើមួយដែលអ្នកស្រឡាញ់ហើយមើលអត្ថន័យនៅខាងក្រោមរូប

1#

ភាគច្រើនអ្នកគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនដែលតែងមានគំនិតគិតថាអ្នកជាមនុស្សដែលចូលចិត្តសំលឹងមើលខ្លួនឯងច្រើនជាងអ្នកដទៃ។ សម្រាប់ជីវិតគឺអ្នកជាមនុស្សដែលចូលចិត្តស្រមៃក្នុងការផ្សងព្រេងដ៏ធំដែលពោរពេញទៅដោយអ្វីដែលមិនរំពឹងទុកមុនទេ។
សម្រាប់នៅឆ្នាំថ្មីនេះព្រឹត្ដិការណ៍ដែលគួរឱ្យរំភើបនឹងមករកអ្នក ហើយនឹងធ្វើអោយអ្នកមានចំណាប់អារម្មណ៍ថ្មីចង់ធ្វើនូវអ្វីដែលថ្មីហើយអ្នកត្រៀមខ្លួនរួចជាស្រេចដើម្បីផ្លាស់ប្ដូរ និងទទួលយកវាលើសពីនេះទៀតអ្នកនឹងពេញចិត្តចំពោះសមិទ្ធិផលថ្មីនោះហើយវាជាវត្ថុតែមួយដែលនាំមកនូវការភ្ញាក់ផ្អើលមួយផ្សេងទៀត។

2#

ឯករាជ្យភាព ជាអ្វីដែលអ្នកត្រូវការ។ ជាមនុស្សដែលធ្វើអ្វីទៅតាមគោលដៅរបស់ខ្លួនឯងនិងជឿជាក់អ្នកមានវិធីជ្រើសរើសផ្លូវជីវិតច្រើនគ្មានដែនកំណត់ដែលអាចឈរលើវិថីនោះដោយខ្លួនឯង។អ្នកជាមនុស្សម្នាក់ដែលមានសមត្ថភាពក្នុងការបំពេញការងាររបស់អ្នកដែលនាំមកនូវការកើនឡើងនៃប្រាក់ចំណូលរបស់អ្នកនៅក្នុងឆ្នាំថ្មី។ អ្នកមិនចាំបាច់ខិតខំប្រឹងប្រែងដើម្បីទទួលជោគជ័យក្នុងការងារ: អ្វីដែលអ្នកត្រូវធ្វើគឺត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍និងទស្សនៈរបស់អ្នកហើយអ្នកនឹងទទួលបានអ្វីដែលអ្នកចង់បានយូរ។

3#

អ្នកជាមនុស្សដែលប្រកាន់សក្តិយសនិងអំណាច។ អ្នកចូលចិត្តចំណាយពេលច្រើនគិតអំពីខ្លួនអ្នកនិងពិភពលោកនៅជុំវិញអ្នក។នៅក្នុងឆ្នាំថ្មីនេះនឹងមានមនុស្សម្នាក់នៅក្នុងជីវិតរបស់អ្នកដែលអ្នកនឹងកសាងទំនាក់ទំនងស្នេហាជាមួយគ្នា។ ទោះបីជាអ្នកជាមនុស្សដែលមានជីវភាពគ្រប់គ្រាន់ហើយ ប៉ុន្តែអ្នកនូវតែមិនធុញទ្រាន់និងជីវិតដែលឈានទៅរកភាពមានបាននោះទេ។

4#

អ្នកគឺជាមនុស្សដែលចូលចិត្តការអុវត្តន៍ក្នុងជីវិតពិតនិងមានតុល្យភាពក្នុងការរស់នៅ។អ្នកចូលចិត្តភាពសាមញ្ញនិងធ្វើអោយអ្នកជំុវិញខ្លួនជឿទុកចិត្ត។អ្នកជាមនុស្សខ្លាំងក្លាប៉ុន្តែពេលខ្លះអ្នកមិនចូលចិត្តបង្ហាញវានៅពេលមានមនុស្សជាច្រើនព្រោះអ្នកជាមនុស្សដែលមានលក្ខណៈរសើប។ នេះជាមូលហេតុដែលអ្នកអាចមានបញ្ហាក្នុងការបង្កើតទំនាក់ទំនងជាមួយភេទផ្ទុយគ្នា។ ប៉ុន្តែនៅឆ្នាំថ្មី ៗ នេះរឿងល្អ ៗ កំពុងកើតមានឡើង។ អ្នកនឹងជួបមនុស្សម្នាក់ដែលអាចឱ្យតម្លៃចំពោះសេចក្ដីសប្បុរសរបស់អ្នកហើយមិនមើលលើផលប្រយោជន៍។

5#

អ្នកជាមនុស្សមានជំនឿចិត្តលើខ្លួនឯងខ្លាំង។ អ្វីគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នកគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកផ្ទាល់ដោយមិនដែលសង្ឃឹមលើលាភសំណាងឬពឹងផ្អែកលើអ្នកជុំវិញខ្លួនទេអ្នកប្រើជំនាញផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ជីវិតម្យ៉ាងទៀតអ្នកមិនដែលពន្យារពេលវេលារបស់អ្នកទៅលើវត្ថុដែលអ្នកមានអារម្មណ៍ថាពេញចិត្ត។ ហើយមនុស្សនៅជុំវិញអ្នកមានអារម្មណ៍ថាអ្នកមនុស្សខ្លាំងហើយពួកគេចូលចិត្តអ្នកខ្លាំងណាស់ព្រោះអ្នកមានការតស៊ូនិងទទួលខុសត្រូវខ្ពស់។
នៅក្នុងឆ្នាំថ្មីអ្នកនឹងត្រូវបានតម្លើងឋានៈដែលជាលទ្ធផលដល់អស្ចារ្យបន្ទាប់ពីអ្នកបានខិតខំកន្លងមក។

6#

ភាគច្រើនអ្នកគឺជាមនុស្សដែលមានសន្តិភាពនិងសមហេតុផល។អ្នកចូលចិត្តចំណាយពេលជាមួយមិត្តភក្តិ ប៉ុន្តែអ្នកក៏រីករាយក្នុងការនៅម្នាក់ឯងដែរ។

ពេលខ្លះអ្នកគ្រាន់តែត្រូវការពេលវេលាណាមួយដើម្បីគិតអំពីអត្ថន័យនៃជីវិតហើយសម្រាកខ្លះពីពិភពខាងក្រៅ។ ហើយទោះបីជាអ្នកត្រូវការកន្លែងឯកជនសម្រាប់ខ្លួនឯងក៏ដោយក៏ព្រឹត្តិការណ៍ដ៏សំខាន់មួយកំពុងកើតឡើងដែលអ្នកនឹងជួបមនុស្សម្នាក់ដែលអ្នកនឹងបើកចិត្ដទូលាយទទួលយកគេដោយមិនមានកំហុសឆ្គងណាមួយឡើយ។

7#

ភាគច្រើនអ្នកគឺជាអ្នកមានទំនុកចិត្តនិងការវិភាគដែលអាចពឹងផ្អែកបាន។ ភាពប្រែប្រួលរបស់អ្នកតែងតែជួយអ្នកឱ្យយល់ពីអ្វីដែលសំខានសម្រាប់ជីវិតអ្នកម្យ៉ាងទៀតនិងមានមនុស្សម្នាក់ដែលមិនចេះវែកញែកនិងយកចិត្ដទុកដាក់វិភាគដូចអ្នក និងមកជំរុញបុគ្គលម្នាក់មកឱ្យអ្នក ដោយសង្ឃឹមថាអ្នកពិតជានឹងដឹងគុណគេហើយសម្រាប់មនុស្សម្នាក់នេះវប្បធម៌នឹងដើរតួយ៉ាងសំខាន់។

8#

មានមនុស្សជាច្រើនប្រហែលជាគិតថាអ្នកជាមនុស្សដែលចូលចិត្តសុបិននិងមានស្នេហាបែបរ៉ូមែនទិក។ តែអ្នកមិនចង់ធ្វើរឿងដោយប្រាថ្នាខ្ពស់នោះទេ។
អ្វីដែលសំខាន់បំផុតសម្រាប់អ្នកគឺមនុស្សដែលនៅក្នុងចិត្តរបស់អ្នក។ នៅពេលដែលអ្នកបានជួបមនុស្សពិសេសនោះ អ្នកនិងមានអារម្មណ៍ថាគេជាមនុស្សក្នុងសុបិននិងមិនចង់បាត់បង់គេ។

9#

អ្នកគឺជាមនុស្សម្នាក់ដែលចូលចិត្តទទួលយកហានិភ័យនិងទទួលខុសត្រូវក្នុងការផ្លាស់ប្តូរការងារដែលគួរអោយចាប់អារម្មណ៍។តែអ្នកតែងតែនឿយហត់នឹងទម្លាប់ដដែល ហើយអ្នកកំពុងរង់ចាំឱកាសដើម្បីដើរតួធំក្នុងព្រឹត្តិការណ៍
ដែលនិងចូលមកក្នុងជីវិតដែលពោលពេញដោយការកោតសសើរពីអ្នកជុំវិញខ្លួន។

អ្វីដែលជម្រើសរបស់អ្នកមានន័យថា:
ដើមឈើដែលអ្នកបានជ្រើសរើសបង្ហាញពីរបៀបដែលអ្នកប្រព្រឹត្តចំពោះខ្លួនឯងនិងការផ្លាស់ប្តូរអ្វីដែលអ្នកគិតថាចាំបាច់នៅក្នុងជីវិតរបស់អ្នក។ ជម្រើសរបស់អ្នកក៏អាចពិពណ៌នាអំពីបុគ្គលិកលក្ខណៈរបស់អ្នកជាអ្វីដែលអ្នកមិនដឹងប៉ុន្តែអ្នកដទៃធ្វើ។
តើលទ្ធផលរបស់អ្នកធ្វើឱ្យអ្នកភ្ញាក់ផ្អើលទេ?

ដោយ ចាន់ធី
ប្រភព Brightside