kalib9

ហាមដាច់ខាត!!! កុំឲ្យមានរោគសញ្ញាទាំង៩ នៃអតុល្យភាពអ័រម៉ូននេះ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់រូបរាងកាយរបស់អ្នក

ការលូតលាស់និងការអភិវឌ្ឍនៃរាងកាយមនុស្សពឹងផ្អែកយ៉ាងខ្លាំងទៅលើមុខងាររបស់អរម៉ូន។ ម៉ូលេគុលសញ្ញាតូចទាំងនេះគឺទទួលខុសត្រូវចំពោះអារម្មណ៍ អាកប្បកិរិយានិងរូបរាងរបស់យើង។

សូមធ្វើការស្វែងយល់អំពីអាការៈនៃអតុល្យភាពរ​បស់អ័រម៉ូនដែលអាចប៉ះពាល់ដល់រូបរាងរបស់អ្នក។ ប្រសិនបើអ្នកសង្ស័យថាអ្នកមានរោគសញ្ញាទាំងនេះសូមពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗ។

១. បញ្ហាមុន៖ ការលេចឡើងនៃមុនអាចជាលទ្ធផលនៃការថែទាំស្បែកមិនត្រឹមត្រូវ, របបអាហារគ្មានតុល្យភាព, ឬវដ្តរដូវ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើមុនដែលកើតលើអ្នកប្រើផលិតផលរក្សាស្បែកមិនបាត់នោះបញ្ជាក់ថាវាប្រហែលជារោគសញ្ញានៃជំងឺអ័រម៉ូន។

២. ការឡើងទំនង់៖ មនុស្សជាច្រើនតស៊ូប្រឹងសម្រកទំងន់របស់ពួកគេអស់មួយជីវិតរបស់ពួកគេ​ តស៊ូនឹងសេចក្តីប៉ងប្រាថ្នានិងការតមម្ហូបអាហារដែលខ្លួនចង់ញ៉ាំ។ អ្នកផ្សេងទៀតមិនបានប្រឹងប្រែងតមអាហារ ឬហាត់ប្រាណអ្វីទេប៉ុន្តែបែជាធាត់។ បញ្ហាទាក់ទងនឹងអ័រម៉ូនក៏ទំនងជាមូលហេតុនៃភាពអយុត្តិធម៌នេះដែរ។

៣. ភាពអស់កម្លាំង៖ ការអស់កម្លាំងរ៉ាំរ៉ៃអាចជាសញ្ញាមួយបង្ហាញថាអរម៉ូនរបស់អ្នកមិនមានតុល្យភាព។ សូម្បីតែអ្នកដែលដេក 8 ម៉ោងក៏អាចមើលទៅហាក់ដូចជាអស់កម្លាំងដែរ។

កម្រិត progesterone ខ្ពស់អាចត្រូវជាមូលហេតុចំពោះបញ្ហានេះ។ ការធ្វើតេស្តឈាមធម្មតានឹងជួយវាស់ស្ទង់ការប្រមូលផ្តុំ Progesterone ក្នុងឈាមរបស់អ្នក។

៤. ការបែកញើស៖​ ការបែកញើសមិនសូវជាប់ទាក់ទងនឹងបញ្ហាអ័រម៉ូន។ ទោះជាយ៉ាងណាក៏ដោយអ្នកត្រូវទទួលបានកំរិតជាតិអ័រម៉ូនប្រសិនបើការបែកញើសត្រូវបានអមជាមួយនឹងពន្លឺភ្លើងភ្លាមៗ

៥. រង្វង់ខ្មៅនៅក្រោមភ្នែក៖ គ្មានថ្នាំទិព្ទណាអាចជួយបំបាត់លើរង្វង់ខ្មៅក្រោមភ្នែករបស់អ្នកបានទេប្រសិនបើអ្នកគេងត្រឹមតែ 3 ម៉ោងក្នុងមួយថ្ងៃ។ ការគេងមិនលក់រ៉ាំរ៉ៃអាចជាលទ្ធផលនៃការខ្វះអ័រម៉ូន testosterone ចំពោះបុរសនិងប្រូសេស្តេរ៉ូនចំពោះស្ត្រី។

៦. ជំងឺធ្លាក់ទឹកចិត្ត៖ ជំងឺធ្លាក់ទឹកចិត្តអាចជារោគសញ្ញាអតុល្យភាពអ័រម៉ូនមួយផ្សេងទៀត។ ការថប់បារម្ភនិងធ្លាក់ទឹកចិត្តអាចកើតឡើងមុនពេលវដ្តរដូវរបស់ស្ត្រីអំឡុងពេលមានផ្ទៃពោះនិងអស់រដូវ។ នៅក្នុងករណីដែលអ្នកកើតមានសញ្ញាទាំងនេះ ការថប់បារម្ភជាញឹកញាប់បន្ថែមសូមទៅពិគ្រោះជាគ្រូពេទ្យចិត្តសាស្រ្ត។

៧. ការផ្លាស់ប្តូរសុដន់៖ កំរិតអ័រម៉ូនអេស្រ្តូជេនទាបអាចធ្វើឱ្យជាលិកាសុដន់របស់អ្នកខ្សោយ។ កំរិតខ្ពស់នៃអរម៉ូននេះអាចបណ្តាលឱ្យសុដន់តូច យារ។ ប្រសិនបើអ្នកសម្គាល់ឃើញការផ្លាស់ប្តូរសុដន់ឬអ្នកមានអារម្មណ៍ថាមានដុំសាច់ក្នុងសុដន់របស់អ្នក កុំពន្យាពេលអី ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់។

៨.​ ការជ្រុះសក់៖ ការបាត់បង់សក់ច្រើនពេកគឺជាអាការរោគមួយក្នុងចំណោមរោគសញ្ញាទូទៅបំផុតនៃអតុល្យភាពអ័រម៉ូន។ ចូរសង្កេតមើលសក់របស់អ្នក ទោះបីអ្នកប្រើសាប៊ូកក់សក់ថែបំប៉នសក់ហើយក៏ដោយតែសក់របស់អ្នកនៅតែជ្រុះ នោះបញ្ជាក់ថាអ្នកមានរោគសញ្ញាអតុល្យភាពអ័រម៉ូន។

៩. ការដុះរោមត្រង់កន្លែងផ្សេងខុសធម្មតា៖ ខណៈពេលដែលស្ត្រីមួយចំនួនកំពុងព្យាយាមបញ្ឈប់ការជ្រុះសក់ តែអ្នកផ្សេងទៀតបែជាដុះរោមកន្លែងផ្សែងខុសធម្មតាទៅវិញ។ ការដុះរោមច្រើនលើសុដន់ ដៃ មុខ ឬផ្នែកផ្សេងទៀតនៃសរីរាង្គដែលជាទូទៅពុំមានឬមានតិចតួចអាចបង្ហាញថាមានបញ្ហាអ័រម៉ូនធ្ងន់ធ្ងរ។

ប្រែសម្រួលដោយ៖ បងយក្ស

ប្រភព៖ Brightside