kalib9

តោះមកសើចទាំងអស់គ្នា!!! នាយគ្រឿន កូរយាយយ៉យមួយអស់ដៃ សើចឡើងចុកពោះ ពេញរោងការ(មានវីដេអូ)

ភ្នំពេញ៖ អ្នកស្រី នួន សារី ហៅយាយយ៉យ រាប់ចាត់ទុកថាគឺជាតារាកំប្លែង និងអ្នកចម្រៀងជើងចាស់មួយដួង ដែលបានប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។

ហើយទន្ទឹមនឹងនេះយាយយ៉យ ក៏មានអាជីពជាអ្នកលេងកំប្លែងកាត់សក់តាមរោងការផងដែរ ជាមួយនឹងដៃគូជាអ្នកកំប្លែងដូចគ្នាជាច្រើននាក់។

ជាក់ស្តែងនាព្រឹកនេះ តារាជើងចាស់យាយយ៉យ ក៏បានប៉ះគ្នាលេងកំប្លែងជាមួយនឹងតារាជំនាន់ក្រោយ គឺនាយគ្រឿន នៅក្នុងពិធីមង្គលការមួយ ធ្វើឱ្យភ្ញៀវកិត្តិយសទាំងអស់នាំគ្នាផ្ទុះសំណើចពេញរោងការ ដោយសារតែភាពកំប្លុកកំប្លែងរបស់អ្នកទាំងពីរ។

ដោយនាយគ្រឿន ក៏បានពោលពាក្យលេបខាយ ចំអន់លេងជាមួយយាយយ៉យយ៉ាងខ្លាំង ញ៉ាំងបរិយាកាសនៃកម្មវិធីទាំងមូលឱ្យកាន់តែរីករាយឡើង និងធ្វើឱ្យអ្នកទស្សនាទ្រាំមិនផ្ទុះសំណើចមិនបាន ពេលឃើញកំពូលតារាកំប្លែងទាំងពីរដួងនេះសម្តែងរួមគ្នាដូច្នេះ៕

Credite Page: Win Samangka & Salon

តោះចង់ដឹងថាពេលនាយគ្រឿន ប៉ះគ្នាជាមួយយាយយ៉យ គួរឱ្យអស់សំណើចខ្លាំងយ៉ាងណាខ្លះនោះ មកទស្សនាវីដេអូខាងក្រោមដូចតទៅ៖  

ប្រភព៖ khmerload