kalib9

MV បទ “រាំមិនឆ្អែតទេ” របស់កញ្ញា ឡូរ៉ា ម៉ម ល្បីដល់សារព័ត៌ថៃចុះផ្សាយ…! (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាពិសេសមិត្តៗយុវវ័យរមែងបានស្គាល់ពីសមត្ថភាពច្រៀងនិងសម្តែងរបស់តារាចម្រៀងស្រីដែលមានសញ្ជាតិកូនកាត់អាមេរិក កញ្ញា ឡូរ៉ា ម៉ម ជាក់ជាមិនខាន។

តួយ៉ាងថ្មីៗនេះដែរ តារាស្រីរូបស្រស់សម្រស់បានម្នាក់នេះ ក៏កំពុងសហការផលិត បទចម្រៀងជាបន្តបន្ទាប់ពីជាមួយក្រុមក្មេងខ្មែរ ក្នុងនោះក៏មានបទដែលកំពុងល្បីខ្លាំងគឺ«រាំមិនឆ្អែតទេ»។

ពេលថ្មីៗបទចម្រៀងរបស់កញ្ញាបានល្បីដល់ប្រទេសថៃតាមរយៈសាព័ត៌មានមួយ ដោយកញ្ញាបានសរសេរនៅក្នុងផេកផ្ទាល់ខ្លួនថា៖

ព័ត៌មានអំពីបទចម្រៀងថ្មី “រាំមិនឆ្អែតទេ” របស់នាងខ្ញុំដែលទទួលបានការទស្សនារហូតដល់ ១លានដងក្នុងរយៈពេលដល់ខ្លី ត្រូវបានរីកសុះសាយទៅដល់ អ្នកសារព័ត៌មានថៃ 

ไทยบันเทิง ThaiPBS តាមរយៈ Camsocial News

នាងខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលស្នាដៃមួយនេះ ត្រូវបានចែកចាយយ៉ាងទូលំទូលាយ ទៅដល់ប្រទេសជិតខាងឲ្យអ្នកទាំងអស់គ្នាបានស្គាល់ច្បាស់ពីសមត្ថភាពរបស់កូនខ្មែរដែលអាចឈានទៅដល់កម្រិតអន្តរជាតិបាន

សង្ឃឹមថាប្រិយមិត្តនៅតែបន្ដគាំទ្រជារៀងរហូតហើយនាងខ្ញុំសន្យាថានឹងនាំយកអ្វីដែលប្លែកៗនិងពិសេសសម្រាប់អ្នកទាំងអស់គ្នា

#KhmerPride

ចង់ជ្រាបច្បាស់ទស្សនាវីដេអូទាំងអស់គ្នា ៖