kalib9

អាហារពេញនិយមទាំង⁣ ៧ ដែល​អ្នកគួរតែចៀសអោយឆ្ងាយដាច់ខាត⁣ បើមិនចង់ខូចសុខភាព!!!

និន្នាការក្នុងការទទួលបានសុខភាពល្អ ត្រូវមានការចូលរួមពីកត្តាសំខាន់ជាច្រើនក្នុងបែបផែនរស់នៅប្រចាំថ្ងៃ ដូចជាការធ្វើលំហាត់ប្រាណ ការសម្រាកអោយបានគ្រប់គ្រាន់ និងជាពិសេសនោះគឺទទួលទានអាហារដែលមិនប៉ះពាល់ដល់សុខភាព ។

មានអាហារមួយចំនួនអ្នកបានដឹងរួចមកហើយថា វាមិនល្អសម្រាប់រាងកាយរបស់យើងនោះទេ ហើយអ្នកក៏ប្រហែលជាពុំជ្រើសរើសបរិភោគអាហារទាំងអស់នោះតទៅទៀតដែរ។ ប៉ុន្តែតើអ្នកដឹងទេថា អាហារខ្លះដែលអ្នកមើលទៅមិនសមធ្វើអោយខូចសុខភាពផង តែជាអាវុធសម្ងាត់ដែលអាចបំផ្លាញសុខភាពរាងកាយអ្នក បើអ្នកទទួលទានវាជាទម្លាប់នោះ?

ខាងក្រោមនេះ គឺជាអាហារដែលអ្នកតែងតែប្រទះឃើញជារឿយៗនៅហាងទំនើប ហើយអ្នកមិនគួរបរិភោគនោះទេ ដរាបណាអ្នកស្រឡាញ់សុខភាពរបស់អ្នក ៖

១. សាច់ក្ដាម

សាច់ក្ដាមនេះ ជាអាហារដ៏ពេញនិយម និងមានតម្លៃសមរម្យ ដែលគេចូលចិត្តយកមកធ្វើជាគ្រឿងផ្សំក្នុងសាលាដ ។ ប៉ុន្តែកុំច្រឡំថាសាច់ក្ដាមនេះ ធ្វើពីក្ដាមពិតអោយសោះ ធាតុផ្សំរបស់វាមានតែសរសៃត្រីពណ៌ស ម្សៅ និងផ្នែកសរបស់ស៊ុតតែប៉ុណ្ណោះ។ ក្រៅពីធ្វើអោយអ្នកធាត់លើសទម្ងន់ ការទទួលទានសាច់ក្ដាមប្រភេទនេះ ជាប្រភពនៃការពុលអាហារដែលអ្នកប្រហែលជាមិនបានចាប់អារម្មណ៍។

២. ត្រីវេចខ្ចប់

បើអ្នកជ្រើសរើសត្រីដែលវេចខ្ចប់បែបនេះទៅបរិភោគ អ្នកគួរតែយកត្រីដែលត្រាំនៅក្នុងប្រេង ព្រោះមានតែប្រេងប៉ុណ្ណោះដែលអាចរក្សាគុណភាពត្រីបានយូរដោយមិនចាំបាច់បន្ថែមសារធាតុគីមី។

ចៀសវាងទទួលទានត្រីកំប៉ុងដែលត្រាំក្នុងទឹកអំបិល ព្រោះវាប្រាកដជាមានដាក់ជាតិគីមីម៉្យាងឈ្មោះថា Hexamethylenetetramine សម្រាប់រក្សាគុណភាពត្រីអោយបានយូរ ដែលសារធាតុនេះនឹងធ្វើអោយប៉ះពាល់ដល់សុខភាពរបស់អ្នក ហើយក៏ត្រូវបានប្រទេសជាច្រើនហាមឃាត់រួចមកហើយ។

៣. ស្ករចាហួយស្វិតខ្លាឃ្មុំ

ស្ករចាហួយស្វិតរូបខ្លាឃ្មុំ ជាចំនីពេញនិយមបំផុតសម្រាប់កុមារ និងមនុស្សពេញវ័យ។ ប៉ុន្តែអ្នកមិនបានដឹងទេថាទាំងពណ៌ ក្លិន និងរសជាតិរបស់ស្ករខ្លាឃ្មុំនេះ សុទ្ធតែបានមកពីសារធាតុគីមីដែលធ្វើអោយប៉ះពាល់ដល់សុខភាព ហើយវានឹងធ្វើអោយចេញប្រតិកម្មភ្លាមៗ​ ប្រសិនបើអ្នកទទួលទានវាច្រើនហួសកម្រិត។

៤. ចំណិតពោតក្រៀម

ចំណិតពោតក្រៀម ត្រូវ​បានចាត់ទុកជាអាហារពេលព្រឹកយ៉ាងល្អសម្រាប់ប្រទេសមួយចំនួន។ យ៉ាងណាមិញ វាមិនគួរជាអាហារដែលអ្នកគួរទទួលទានទៀតនោះទេ បើ​អ្នកបានដឹងការពិតមួយនេះ។ បន្ទាប់ពីបំពងចំណិតពោតនេះហើយ វីតាមីនទាំងអស់ដែលនៅក្នុងពោតត្រូវបានបាត់បង់ ហើយស្ករ និង​ប្រេងដែលប្រើក្នុងការបំពងចំណិតពោតនេះ បានត្រឹមតែធ្វើអោយអ្នកលើសទម្ងន់ប៉ុណ្ណោះ បើសិនជាអ្នកទទួលទានវារាល់ថ្ងៃ។

៥. អូលីវខ្មៅ

តាមពិតទៅ អូលីវពណ៌ខ្មៅគ្មានទេនៅលើលោកនេះ។ អូលីវទុំ អាចមានតែពណ៌ស្វាយចាស់ ឬក៏ពណ៌ត្នោតប៉ុណ្ណោះ។ អូលីវពណ៌ខ្មៅច្រកក្នុងកំប៉ុងដាក់លក់តាមផ្សារទំនើបនោះ គឺជាអូលីវពណ៌ខៀរ (បៃតង)ដែលបានបន្ថែមសារធាតុម៉្យាង Ferrous Gluconate ដែលគ្មានប្រយោជន៍អ្វីទាល់តែសោះ ហើយរឹតតែប៉ះពាល់សុខភាពទៀតផង។

៦. សណ្ដែកក្រហម

អ្នកប្រហែលជាមិនដែលដឹងទេថា សណ្ដែកក្រហមមានផ្ទុកជាតិពុលពីធម្មជាតិយ៉ាងច្រើន ដែល​ទាមទារអោយការស្ងោរ ឬចំអិនសណ្ដែកក្រហមអោយបានយូរ ទើបសារធាតុទាំងនោះរលាយអស់។ ជម្រើសដ៏ល្អ អ្នកគួរតែដាក់សណ្ដែកក្រហមត្រាំក្នុង​ទឹក ២-៣ ម៉ោង រួចហើយសឹមយកទៅស្ងោរមិនតិចជាង ១ ម៉ោងនោះទេ។

៧.ទំពាំងបាយជូរ

ផ្លែទំពាំងបាយជូរ គឺជាផ្លែឈើមួយប្រភេទដែលមានអាយុកាលខ្លីណាស់។​ អ្នកត្រូវញ៉ាំវាភ្លាម ក្រោយពីបេះមក។ ប៉ុន្តែដើម្បីផលប្រយោជន៍ជំនួញ អ្នកផលិត និងផ្សារទំនើបបានប្រើប្រាស់សារធាតុ អង់ទីអុកស៊ីដង់ (Anti-oxidant) សម្រាប់រក្សារូបរាងទំពាំងបាយជូរអោយនៅល្អស្រស់បានយូរ។ ដូច្នេះបើអ្នកទិញផ្លែទំពាំងបាយជូរ ហើយវាមិនមានខូចខាតក្នុងរយៈពេល ២-៣ ថ្ងៃ មានន័យថាទំពាំងបាយជូរនោះបានឆ្លងកាត់ការប្រើប្រាស់ពពួកអង់ទីអុកស៊ីដង់មិនខានឡើយ។

ប្រភព ៖ Brightside