kalib9

១២ កន្លែងទេសចរណ៍ជុំវិញពិភពលោកដែលមានភាពស្រស់ស្អាតស្ទើមិនគួរឱ្យជឿ

ប្រសិនបើអ្នកចង់សម្រាកមួយរយៈ ដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នកឬអ្នកកំពុងចង់បាននូវការផ្សងព្រេងដ៏ពិតប្រាកដមួយដើម្បីឱ្យស្គាល់ពីសម្រស់របស់ពិភពលោក។ អ្នកប្រហែលជាចង់ចាកចេញពីអ្វីៗទាំងអស់ហើយធ្វើដំណើរដ៏អស្ចារ្យទៅកាន់ប្រទេសមួយផ្សេងទៀត នឹងទទួលបានការទាក់ទាញពីពួកគេ។

១. ស្ពានដែលមានកម្ពស់ 500 ហ្វីតនៅប្រទេសចិន

ប្រសិនបើអ្នកកំពុងស្វែងរកការរំភើបនិងការផ្សងព្រេងនៅក្នុងជីវិតរបស់អ្នកស្ពានអាកាសនេះពិតជាសម្រាប់អ្នក។ ស្ពាននេះមានទីតាំងនៅឆុងឈីងប្រទេសចិន។ មនុស្សដែលដើរនៅកម្ពស់ 500 ហ្វ៊ីត ទាំងនេះប្រាកដណាស់ពួកគេទាំងអស់ត្រូវបានការពារដោយមានការធានារ៉ាប់រង។ សូមប្រយ័ត្នជាមួយស្បែកជើងរបស់អ្នក! អ្នកត្រូវធានាថាកុំឱ្យរបូត។

២. សណ្ឋាគារ Tianzi Garden ប្រទេសចិន

រូបភាពដ៏អស្ចារ្យនេះមិនគ្រាន់តែជារូបសំណាកចិនមួយផ្សេងទៀតនោះទេ។ ទេនេះគឺសណ្ធាគា Son of Heaven Hotel ដែលមានទីតាំងនៅក្រុង Langfang ប្រទេសចិន។ ការរចនានៃអគារដ៏អស្ចារ្យនេះគឺជាច្បាប់ចម្លងពី តារាសំណាងទាំង ៣ ហ្វូ , លូ​​ និងសៅ។

៣. Haw Par Villa Gardens, សិង្ហបុរី

កុំបារម្ភអី រូបភាពនេះមិនមែនជាការដាក់បណ្តាសាទេ វាជាច្រកចូលរបស់ឧទ្យានHaw Par Villa Gardens រដែលមានទីតាំងនៅសិង្ហបុរី។ មានបដិមានិងរូបសំណាក់ជាង ១០០០ កន្លែងនៅទីនោះ។

៤. CN Tower, ប្រទេសកាណាដា

ទិដ្ឋភាពពី CN Tower នៅ Ontario ប្រទេសកាណាដាគឺពិតជាអស្ចារ្យណាស់។ វាគឺជាអគារខ្ពស់បំផុតនៅលើពិភពលោកចាប់ពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ ២០០៧ ដែលមានកម្ពស់ ៥៥៣ ម៉ែត្រនិងជានិមិត្ដរូបរបស់ទីក្រុង។

៥. ផ្ទះគូបនៅប្រទេសហូឡង់

តើអ្នកចង់ផ្លាស់ប្តូរទាំងស្រុងនូវគំនិតរបស់អ្នកពី អ្វីដែលជាផ្ទះមែនទេ? បន្ទាប់មកអ្នកត្រូវតែទៅមើលផ្ទះគូប។ ស្ថាបត្យករដ៏ល្បីល្បាញ Pete Blom បានរចនាផ្ទះដើមទាំងនេះនៅទីក្រុង Rotterdam ប្រទេសហូឡង់ក្នុងឆ្នាំ ១៩៨៤ ហើយដោយសារតែការរចនាប្លែកៗដែលត្រូវបានគេស្គាល់ទូទាំងពិភពលោកក្នុងរយៈពេលយ៉ាងខ្លី។

 

៦. ផ្ទះដំបូលចុះក្រោម នៅម៉ាល់រែក

បន្តជាមួយនឹងប្រធានបទចម្លែកនិងផ្ទះដ៏អស្ចារ្យនេះគឺជាការងារដ៏ល្បីល្បាញបំផុតរបស់វិចិត្រករគំនិតច្នៃប្រឌិតថ្មីរបស់លោក Dennis Oppenheim ដែលត្រូវបានបង្ហាញជាលើកដំបូងនៅទីក្រុង Venice Biennale ក្នុងឆ្នាំ ១៩៩៧។

៧. ឡានបញ្ឈរនៅអាមេរិច

ប្រសិនបើអ្នកចូលចិត្តរូបភាពចម្លែកនិងរថយន្តនោះរូបចម្លាក់នេះគឺសម្រាប់អ្នក។Carhenge គឺជាច្បាប់ចម្លងរបស់ Stonehenge ដែលស្ថិតនៅក្នុងរដ្ឋនេប្រាស្កាសហរដ្ឋអាមេរិក។

៨. ស្ពានកញ្ចក់នៅប្រទេសចិន

20180421 Ni8 China Zhangjiajie - The Glass Bridge

ប្រសិនបើអ្នកជឿថាជីវិតរបស់អ្នកបានធុញទ្រាន់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះអ្នកប្រហែលជាចង់ទៅលេងស្ពានកញ្ចក់មួយនេះដែលគេស្គាល់ថា East Walk Taiweng ក្នុងទីក្រុងហ៊ុយប៊ីប្រទេសចិន។ មិនត្រឹមតែប៉ុណ្ណោះទេស្ពាននេះបង្កើតឡើងពីកញ្ចក់ ដែលធ្វើឱ្យយើងភ័យខ្លាច។

៩. ទឹកធ្លាក់ Charybdis នៅភាគខាងជើងប្រទេសអង់គ្លេស

Seaham Hall

យោងទៅតាមទេវកថារបស់ក្រិកនៅសមុទ្រ Sicilian មានសត្វមឹក ២ក្បាលដែលមានឈ្មោះថា Charybdis និង Scylla ។ Charybdis បានលួចគោរបស់ Hercules ហើយ Zeus បានវាយនាងដោយរន្ទះដែលបណ្តាលឱ្យមានខ្យល់បក់បោកយ៉ាងខ្លាំងដែលធ្វើឱ្យទូកលេចជាច្រើន។

រឿងនេះបានបំផុសគំនិតដោយវីអូអេផៃដើម្បីបង្កើតអព្ភូតហេតុដ៏អស្ចារ្យមួយដែលគាត់បានហៅថា Charybdis ។ នៅក្នុងបំពង់នេះទឹកផ្លាស់ទីក្នុងរង្វង់មួយនៅក្នុងស៊ីឡាំង acrylic ថ្លានិងបង្កើតជា vortex ខ្យល់នៅកណ្តាលនៃ whirlpool នេះ។

១០. ស្ពាន Swarovski Crystal Head Fountain ប្រទេសអូទ្រីស

ប្រភពទឹកត្រូវបានបង្កើតឡើងដោយវិចិត្រករជនជាតិអូទ្រីសលោកអែនដ្រេហឺលឺរ។ នៅខាងក្នុងអគារមានសារមន្ទីរ Swarovski ដែលត្រូវបានធ្វើឡើងជារូបក្បាលដ៏ធំមួយដែលគ្របដោយស្មៅ។ ទឹកហូរយ៉ាងស្អាតពីមាត់ “ក្បាល” ហើយ “ភ្នែក” ត្រូវបានធ្វើពីកញ្ចក់ Swarovski ។

ប្រែសម្រួដោយ៖ Kalib9

ប្រភព៖ BrightSide