kalib9

វិធីសាស្ត្រ ៨ យ៉ាងដើម្បីជៀសវាងកុំឱ្យភ្នែករបស់អ្នកក្រហមឬឡើងបាយ

តើអ្នកធ្លាប់បារម្ភនៅពេលភ្នែករបស់អ្នកក្រហមដែរទេ? បើធ្លាប់ វាមិនមែនកើតតែលើអ្នកម្នាក់នោះទេ។  បាក់តេរី វីរុស អាឡែរហ្សី និងហើមភ្នែក គឺជាមូលហេតុដ៏សំខាន់ដែលបណ្ដាលឱ្យភ្នែករបស់អ្នកក្រហម។ នៅពេលដែលភ្នែករបស់អ្នកហើម អ្នកត្រូវដឹងថាអ្នកនៅទីណាឬ អ្នកដែលត្រូវបានប៉ះភ្នែករបស់អ្នកនោះជាតម្រុយដ៏សំខាន់។  ចំពោះមូលហេតុនៃវីរុសនិងបាក់តេរីវាតែងតែឆ្លងរាលដាលនិងអាចឆ្លងពីកូនទៅឪពុកម្តាយ ឆ្លងពីអ្នកផ្សេងទៀត។

១. យកកញ្ចប់តែបៃតងមកស្អំ

តែបៃតងនិងរុក្ខជាតិមានពពួក រសជាតិ​ដែលរកឃើញនៅក្នុងផ្លែឈើនិងបន្លែ ដែលអាចជួយបង្កើនសុខភាពបេះដូងនិងច្រើនទៀត។ អ្នកអាចប្រើវាដើម្បីជួយអ្នកប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគបាក់តេរីនិងវីរុសនិងកាត់បន្ថយការរលាកផងដែរ។

ផ្កាស្បៃលឿង និងកញ្ចប់តែគឺជាមធ្យោបាយដ៏ល្អដើម្បីយកមកស្អំលើភ្នែក។  ត្រាំតែពីរកញ្ចប់នៅក្នុងទឹកក្តៅ។ បន្ទាប់មកយកវាចេញមកដាក់លើត្របកភ្នែករបស់អ្នក។ ស្អំវារយៈពេល ១០នាទីបន្ទាប់មកយកវាចេញ ដើម្បី​បន្ថយការហើមរបស់អ្នកបាន។ ហើយអ្នកក៏អាចយកទឹកតែមកលាងភ្នែករបស់អ្នកបានផងដែរ។

២. សូលុយស្យុងទឺកអំបិល

ហាងឱសថជាច្រើនផ្តល់ជូននូវប្រភេទថ្នាំបន្តក់ភ្នែកផ្សេងៗគ្នាប៉ុន្តែវាមានកាន់តែមានភាពងាយស្រួលក្នុងការធ្វើខ្លួនឯងនៅផ្ទះ។ នេះជាអ្វីដែលអ្នកត្រូវធ្វើ៖ ដាំទឹកដែលចំរុះរួចចំនួនមួយពែង ដោយដាក់លាយជាមួយ អំបិលចំនួនកន្លះស្លាបព្រាបាយ និងទុកឱ្យវាត្រជាក់ជាមុនសិនចាំយកមកប្រើ។ យកប្រដាក់បន្តក់។ អ្នកគ្រាន់តែដាក់ ១ទៅ២ ដំណក់ក្នុងភ្នែកម្ខាងៗគឺគ្រប់គ្រាន់ហើយ។ អំបិលជួយលាងសម្អាតកាកសំណល់ដែលបានប្រមូលផ្តុំនៅក្នុងភ្នែកហើយវាជួយកម្ចាត់បាក់តេរីក្នុងភ្នែកបាន។ ទឹកដែលអ្នកដាំជាមួយអំបិលនេះអាចប្រើប្រាស់បានរហូតដល់ពេលពីរថ្ងៃ តែយកល្អអ្នកគួរប្រើតែមួយថ្ងៃបានហើយ។

៣. ទឹកឃ្មុំ

ដោយសារវាមានផ្ទុកសារធាតុចិញ្ចឹមយ៉ាងសំបូរជាច្រើន ទឹកឃ្មុំពិតជាមានអត្ថប្រយោជន៍ដែលមិនអាចប្រៀបបាន។ លក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីរបស់ទឹកឃ្មុំអាចជួយអ្នកប្រយុទ្ធប្រឆាំងនឹងរោគឆ្លងនិងរោគសញ្ញារបស់វាបានយ៉ាងលឿន។ ទឹកឃ្មុំមានអាចប្រឆាំងជាមួយនឹងការរលាកភ្នែក និងហើមភ្នែក។ ដើម្បីបង្កើតជាសូលុយស្យុងនោះអ្នកត្រូវដាក់ទឹកឃ្មុំ ១ភាគ៤នៃមួយស្លាបព្រាកាហ្វេនិង១ភាគ៤ ពែងនៃទឹកដោះគោ។ អ្នកអាចយកប្រដាប់បន្តក់ភ្នែក បន្ទាប់មកអ្នកគួរបន្តក់ ១ទៅ២ដំណក់ចូលក្នុងភ្នែករបស់អ្នកហើយទុកវារយៈពេល២៤ម៉ោដើម្បីឱ្យវាលាងសម្អាត បន្ទាប់មកលាងសម្អាតភ្នែករបស់អ្នក។

៤. លាបជែលបន្ទាលកន្ទុយក្រពើ

ជែលបន្ទាលកន្ទុយក្រពើមានប្រសិទ្ធភាពដើម្បីប្រឆាំងនឹងការឆ្លងមេរោគទៅកាន់ភ្នែក។ សមាសធាតុរបស់វាដូចជាអេម៉ូឌីននិង aloin មានលក្ខណៈប្រឆាំងនឹងបាក់តេរី។ ដើម្បីព្យាបាលអាការៈមិនល្អនៅពេលភ្នែករបស់អ្នកក្រហមអ្នកគ្រាន់តែយកជែលបន្ទាលកន្ទុយក្រពើលាបនៅក្រោមភ្នែក។

៥. ស្អំភ្នែកដោយទឺកក្ដៅនិងទឹកត្រជាក់

អ្នកក៏អាចព្យាបាលភ្នែកក្រហមរបស់អ្នកនៅផ្ទះក៏បានដែរដោយប្រើកន្សែងក្ដៅនិងត្រជាក់មកស្អំលើភ្នែក ប្រសិនបើវាមិនធ្ងន់ធ្ងរ។ វាពិតជាមានភាពងាយស្រួល ប៉ុន្តែវាអាចកាត់បន្ថយការឈឺចាប់ បណ្ដាលមកពីភ្នែកស្ងួតនិងហើម។ បើភ្នែករបស់អ្នកហើមវាល្អក្នុងការប្រើកន្សែងក្ដៅ។ ត្រូវដឹងឱ្យច្បាស់ថាកន្សែងរបស់អ្នកស្អាតជានិច្ច។

របៀបដើម្បីការពារឆ្លងមេរោគ

មានវិធីសាស្ត្រមួយចំនួននេះដើម្បីការពារភ្នែករបស់អ្នកកុំឱ្យឆ្លងមេរោគ

  • អ្នកត្រូវលាងដៃឱ្យស្អាតមុនពេលដែលអ្នកប៉ះភ្នែករបស់អ្នក
  • ជៀសវាងការពាក់លេន
  • ជៀសវាងការដាក់ម៉ាស្ការ៉ា
  • លាងសម្អាតកន្សែង ខ្នើយនិងសម្លៀកបំពាក់ដែលអាចប៉ះជាមួយភ្នែករបស់អ្នក
  • ត្រូវប្រើកន្សែងផ្សេងគ្នា ត្រូវបែងចែកឱ្យដាច់

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide

Loading...