kalib9

អ្នកត្រូវតែអាន!!!! តើមកពីអ្វីបានបង្ករឱ្យកើតជំងឺគាំងបេះដូងទេ? ហើយនិងវិធីដើម្បីជៀសវាងពីជំងឺនេះ

ការសិក្សានៃសាកលវិទ្យាល័យ Northwestern បានបង្ហាញថាស្ត្រីមានហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាលជាងបុរសប៉ុន្តែបុរសមានជំងឺគាំងបេះដូងច្រើនជាង។ ចំពោះស្ត្រីអាយុ ៤៥ ឆ្នាំដែលគ្មានកត្តាហានិភ័យធ្ងន់ធ្ងរណាស់ណាទេ, ឱកាសនៃការកើតមានជំងឺគាំងបេះដូងឬដាច់សរសៃឈាមខួរក្បាលក្នុងជីវិតរបស់ពួកគេគឺ ៤,១% ខណៈពេលដែលកត្តា ២ ឬច្រើនកើនឡើងទៅដល់ ៣០,៧% ។ ហើយវាបណ្ដាលមកពីបញ្ហាជាច្រើន។

១. ទុក្ខព្រួយ

ពួកគេត្រូវបានគេសួរផងដែរថាតើពួកគេធ្លាប់មានបញ្ហាអ្វីមួយនៅក្នុងរយៈពេលមួយម៉ោងដូចគ្នានៅថ្ងៃមុនការគាំងបេះដូង។ ជាលទ្ធផលពួកគេបានរកឃើញថាកត្តាទាំងនេះអាចជាមូលហេតុនៃការគាំងបេះដូងប៉ុន្តែពួកគេមិនបានគិតពីអាយុ, ទម្លាប់អាក្រក់ឬលើសទម្ងន់នោះទេ។

ការសិក្សានេះ Andrew Smyth បាននិយាយថាការមានមនោសញ្ចេតនាខ្លាំងពេក និងកាយសម្បទាមិនរឹងមាំ ដែលត្រូវបានគិតថាជាផលប៉ះពាល់រាងកាយផងដែរ។ ពួកវាអាចធ្វើឱ្យលំហូរឈាមផ្លាស់ប្ដូរ និងឈាមមិនបានផ្គត់ផ្គង់ដល់បេះដូងាបានគ្រប់គ្រាន់។ អ្នកជំងឺបេះដូងត្រូវបានណែនាំឱ្យកាត់បន្ថយការភាពតានតឹង។

២. គុណភាពខ្យល់មិនល្អ

ការស្រាវជ្រាវលើអ្នកជំងឺជាង ១៦០០០នាក់ដោយអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Intermountain ក្នុងទីក្រុងសលត៍លេកបានពិនិត្យលើអ្នកជំងឺដែលមានការគាំងបេះដូង 3 ប្រភេទ។ ពួកគេបានព្យាយាមកំណត់ថាតើប្រភេទនៃការគាំងបេះដូងប្រភេទណាដែលកើតច្រើនបំផុតនៅពេលដែលខ្យល់អាកាសកខ្វក់។

ជាលទ្ធផលអ្នកស្រាវជ្រាវបានរកឃើញទំនាក់ទំនងរវាងគុណភាពខ្យល់មិនល្អនិងប្រភេទនៃជំងឺគាំងបេះដូងដែលមានគ្រោះថ្នាក់បំផុត។ អ្នកវិទ្យាសាស្ដ្រណែនាំឱ្យអ្នកចេញទៅកំសាន្តក្រៅទីក្រុងតាមដែលអាចធ្វើបាន។

៣. ការលែងលះ

ការសិក្សាមួយនៅវិទ្យាស្ថាន Carolina បានបង្ហាញថាការលែងលះគឺពិតជាធ្វើឱ្យមនុស្សមានជំងឺគាំងបេះដូង។ អ្នកដែលបានលែងលះមានហានិភ័យខ្ពស់ទៅដល់ ១៨% ចំពោះអ្នកដែលបានរៀបការហើយ។

អ្នកសរសេរពីការស្រាវជ្រាវ Joel Omm បាននិយាយថាអ្នកនៅលីវយូរពេកឬស្រ្តីមេម៉ាយមានហានិភ័យខ្ពស់នៃការគាំងបេះដូងជាងស្ត្រីដែលមានស្ថានភាពដូចគ្នា។ អ្វីដែលល្អនោះគឺត្រូវដោះស្រាយបញ្ហាទាំងនេះតាមស្រួល។

៤. មានផ្ទៃពោះ

ការគាំងបេះដូងក្នុងកំឡុងពេលមានផ្ទៃពោះជាទូទៅធ្ងន់ធ្ងរហើយនាំឱ្យមានផលវិបាកជាច្រើន។ ហើយមិនអាចទទួលបានការព្យាបាលបាននោះទេ។ ស្ត្រីមានផ្ទៃពោះគួរតែយកចិត្តទុកដាក់ថែរក្សាចិត្តគំនិតរបស់ពួកគេឱ្យបានល្អនិងឱ្យគ្រូពេទ្យពិនិត្យឱ្យបានទៀងទាត់។

៥. ខឹងច្រើន

កំហឹងនិងការថប់បារម្ភត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃចង្វាក់បេះដូង, សម្ពាធសរសៃឈាមនិងការស្ទះឈាម។ ហេតុផលទាំងអស់នេះនឹងបណ្ដាលឱ្យកើតជំងឺគាំងបេះដូង។ គ្រូពេទ្យបានណែនាំថាអ្នកត្រូទៅរកកន្លែងជំនាញព្យាបាលបេះដូង។

៦. ផឹកគ្រឿងស្រវឹងច្រើនពេក

ការផឹកស្រាច្រើនពេកបង្កើនហានិភ័យនៃការគាំងបេះដូង, ជំងឺបេះដូងនិងជំងឺខ្សោយបេះដូងដែលត្រូវបានកំណត់ដោយពួកអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា។

៧. ការគេងមិនលក់

លទ្ធផលនៃការស្រាវជ្រាវដែលធ្វើឡើងនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃប្រទេសន័រវេសបានបង្ហាញថាហានិភ័យនៃការគាំងបេះដូងកាន់តែខ្ពស់រហូតដល់៤៥% ប្រសិនបើអ្នកគេងមិនលក់ តែបើអ្នកគេងលក់ស្រួលមានហានិភ័យទាបជាង។

៨. ជក់បារី

ការស្រាវជ្រាវមួយបានបង្ហាញថា អ្នកជក់បារីគឺមានហានិភ័យជាងមនស្សធម្មតាដល់ទៅ៣ដង។ អ្នកជក់បារីអាយុលើសពី ៥០ ឆ្នាំមានហានិភ័យខ្ពស់នៃការគាំងបេះដូងហើយពួកគេក៏មានកត្តាគ្រោះថ្នាក់ផ្សេងទៀតដូចជា ជំងឺលើសឈាម មានការឡើងកូលេស្តេរ៉ុលនិងជំងឺទឹកនោមផ្អែម។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide