kalib9

ហេតុផលទាំង៩ ដែលអ្នកមិនគួរស្អប់ Cristiano Ronaldo នោះទេ

Cristiano Ronaldo ជាកីឡាករអាជីព ហើយយើងអាចនិយាយបានថាគាត់ជាកីឡាករបាល់ទាត់ល្អបំផុតលើពិភពលោកបច្ចុប្បន្ននេះ។ មិនត្រឹមតែប៉ុណ្ណោះទេរូបគាត់ជា មហាសេដ្ឋី ផងដែរ។ គាត់ជាវីរៈបុរសរបស់អ្នកគាំទ្ររូបគាត់គ្រប់គ្នា ដោយសារតែគាត់ជាមនុស្សម្នាក់ដែលធ្វើល្អ និងមានមហិច្ឆតាខ្ពស់។ ដូច្នេះ កាលីប៩ មានហេតុផលទាំង៩ដែលអ្នកមិនគួរស្អប់កីឡាករបាល់ទាត់ Cristiano Ronaldo ។

១. គាត់បរិច្ចាគឈាមយ៉ាងទៀងទាត់

កីឡាកររូបនេះមិនមានសាក់លើខ្លួនរបស់គាត់ឡើយ ដោយសារតែគាត់ចង់ផ្ដល់ឈាមរបស់គាត់ដើម្បីជួយជីវិតអ្នកដែលត្រូវការឈាម។ រូបគាត់បានផ្ដល់ឈាមតាំងពីអាយុ ២០ឆ្នាំ ហើយគិតមកដល់ពេលនេះគាត់មានអាយុ ៣៣ឆ្នាំហើយ។

២. គាត់លះបង់ពេលវេលារបស់គាត់ជាច្រើនដើម្បីធ្វើការសប្បុរសធម៌

ទោះបីជាកីឡាកររបស់ Juventus រូបនេះមិនបានផ្សាយពីការបរិច្ចាករបស់លោកក៏អ្នកសារព័ត៌មាននៅដែលបានស្វែងរក ដូចជាការបរិច្ចាកសម្រាប់ការវះកាត់របស់ក្មេងៗនៅក្នុងមណ្ឌលកុមារកំព្រា និងនៅក្នុងមន្ទីពេទ្យផ្សេងទៀតផងដែរ។ យោងតាមសារព័ត៌មានគួរឱ្យទុកចិត្តមួយបានបញ្ជាក់ថា កីឡាកររូបនេះធ្វើការងារសប្បុរសធម៌ញឹកញាប់ដូចការបរិច្ចាគឈាមរបស់គាត់ដែរ។

Cristiano Ronaldo បាននិយាយថា “ប៉ារបស់ខ្ញុំបានប្រាប់ថាបើកូនធ្វើអំពើល្អនិងជួយអ្នកដទៃ នោះព្រះនឹងផ្ដល់ឱ្យអ្នកមួយទ្វេជាពីរ។”​​​​​​​​​​   

៣. គាត់មិនដែលភ្លេចមិត្តភក្តិរបស់គាត់នោះទេ

តារាបាល់ទាត់រូបនេះបានទៅលេងមិត្តភក្តិចាស់របស់គាត់ជាទៀងទាត់ហើយចូលចិត្តផ្តល់ឱ្យនូវកាដូដល់ពួកគេ។ ហើយគាត់នៅតែរាប់់អានមិត្តភក្ដិចាស់របស់គាត់ ដែលមកពីក្លឹបបាល់ទាត់ Sporting CP។ ហើយ  Albert Fantrau ធ្លាប់បានផ្ដល់ឱកាសរបស់គាត់ឱ្យ Cristiano Ronaldo។  Cristiano បានរកគ្រាប់បាល់បានយ៉ាងសំខាន់ក្នុងអាជីពរបស់គាត់ដែលបានត្រួសត្រាយផ្លូវក្នុងការក្លាយជាកីឡាករអាជីព។

៤. គាត់ស្រឡាញ់ក្រុមគ្រួសាររបស់គាត់

ប្រជាប្រិយភាពដ៏ធំមហិមា អ្នកគាំទ្ររាប់លានអ្នក និងមានលុយជាច្រើននៅក្នុងកុងធនាគាហើយក្រុមគ្រួសាររបស់គាត់ជាអ្វីដែលសំខាន់បំផុតសម្រាប់គាត់។   គាត់ចង់ចំណាយពេលវិស្សមកាលរបស់គាត់ជាមួយក្រុមគ្រួសារដ៏ធំដែលមានសុភមង្គល។

៥. គាត់មានទំនាក់ទំនងយ៉ាងល្អជាមួយអ្នកគាំទ្ររបស់គាត់

វាមិនងាយស្រួលទេក្នុងការនៃការចំណាយពេលវេលាគ្រប់គ្រាន់សម្រាប់អ្នកគាំទ្រនៅពេលពួកគេម្រមូលផ្ដុំគ្នា។ ប៉ុន្តែអ្នកគាំទ្រមួយចំនួនប្រហែលជាមានអារម្មណ៍ខកចិត្តនិងអន់ចិត្តផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយនេះមិនមែនជាអ្វីដែលពួកគេមាននៅពេលពួកគេជួប Ronaldo ។ សូម្បីតែនៅពេលដែលគាត់មិនបានទៅវគ្គបន្ទាប់នៅ  FIFA World Cup 2018 គាត់នៅតែចំណាយពេលជាមួយអ្នកគាំទ្ររបស់គាត់។  គាត់បានឱបក្មេងប្រុសនេះហើយបានឱ្យគាត់នូវហត្ថលេខារបស់គាត់ផងដែរ។

៦. គាត់ជាមនុស្សដែលចូលចិត្តផ្ដល់ភាពសប្បាយរីករាយ

Cristiano Ronaldo ជាមនុស្សដែលកំប្លុកកំប្លែង។ វាគួរឱ្យអស់សំណើចណាស់នៅពេលដែលគាត់ស្លៀកពាក់ដូចជាមនុស្សគ្មានផ្ទះសម្បែងនិងបានចំណាយពេលមួយម៉ោងលេងបាល់ទាត់នៅតាមដងផ្លូវនៅទីក្រុង ម៉ាឌ្រីដ។ គាត់បាននិយាយជាមួយមនុស្សដែលគាត់មកដែលស្គាល់ សុំលេខទូរស័ព្ទ នារីៗ និយាយរឿងកំប្លែងជាមួយពួកគេ ហើយគាត់ពិតជាមានភាពរីករាយនៅពេលនោះដោយគ្មាននណាស្គាល់គាត់។

៧. គាត់ស្រឡាញ់បាល់ទាត់មិនមែនលុយនោះទេ

កីឡាករ Cristiano Ronaldo ស្រឡាញ់បាល់ទាត់ច្រើនជាងអ្វីៗទាំងអស់ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីលេងបាល់ទាត់សូម្បីតែគ្មានប្រាក់ខែក៏ដោយ។ បន្ទាប់ពីក្រុម Real Madrid បានឈ្នះពានរង្វាន់ Champions League គាត់បានលះបង់ប្រាក់ខែទាំងមូលរបស់គាត់ដើម្បីសប្បុរសធម៌។ ហើយប្រាក់ទាំងនោះប្រហែលជាជាងកន្លះលានអឺរ៉ូ។

៨.​ គាត់មិនខ្មាស់អៀនក្នុងការបញ្ចេញអារម្មណ៍របស់គាត់នោះទេ

ទោះបីគាត់គឺជាមនុស្សដែល រឹងមាំ មានទំនុកចិត្តនិងម៉ឺងម៉ាត់ ក៏ដោយគាត់ក៏មានបទពិសោធន៍ជាច្រើននៃអារម្មណ៍ក្ដុកក្ដួលផងដែរ, Cristiano មិនខ្លាចក្នុងការបញ្ចេញអារម្មណ៍ទាំងនោះឱ្យសាធារណៈជនឃើញឡើយ។ មិនថាពួកគេមានភាពវិជ្ជមានឬអវិជ្ជមានទេគាត់ យំ សើចនិងអបអរសាទរ វាជាចំណង់ចំណូលចិត្តរបស់គាត់ដូចគ្នា។

៩. គាត់តែងតែជួយកីឡាករដ៏ទៃ ទោះបីជាកីឡាករនោះមកពីក្រុមផ្សេងទៀតក៏ដោយ

ខ្សែប្រយុទ្ធដ៏រឹងមាំម្នាក់នេះបានជួយអ្នកលេងផ្សេងទៀតឱ្យដើរទៅកន្លែងបម្រុងនៅពេលកីឡាកររងរបួស។ កីឡាកររូបនេះបានកំណត់ជោគវាសនារបស់ក្រុមព័រទុយហ្គាល់អំឡុងការប្រកួតបាល់ទាត់ FIFA ២០១៨។ យើងគិតថានៅក្នុងស្ថានភាពនេះតែ Cristiano អាចមានចិត្តជួយកីឡាករដោយការគោរពរបស់គាត់។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide