kalib9

២៥ រូបភាព បង្ហាញពីថ្ងៃដែលមនុស្សមានក្ដីសុខបំផុត ក្នុងឆាកជីវិតរបស់ពួកគេ

សុភមង្គលគឺជាអ្វីដែលពិបាកពិបានរកបានលើលោកនេះ។ ប៉ុន្តែមនុស្សនៅក្នុងរូបថតទាំងនេះគឺមានសំណាងពីរដងព្រោះពួកគេបានទទួលសុភមង្គលដែលគេចង់បាន។ មិនត្រឹមតែប៉ុណ្ណោះទេពួកគេនឹងធ្វើឱ្យអ្នកញញឹមនឹងមានមានអារម្មណ៍រីករាយជាមួយគេ។

១. កូនរបស់ខ្ញុំបានយកឈ្នះជំងឺមហារីកនៅថ្ងៃនេះ

២. ទីបំផុតយើងអាចយកកូនទាំងនេះមកចិញ្ចឹមបានហើយ

៣.​ ក្នុងអាយុ ៩២ឆ្នាំលោកយាយគឺជាកូនកំដរដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។ វាជាថ្ងៃដែលសប្បាយបំផុតនៃជីវិតរបស់ខ្ញុំ។

៤. បុរសម្នាក់នេះបានឃើញព្រិលជាលើកដំបូងរបស់គាត់

៥. បន្ទាប់ពីធ្វើការជាអ្នកបើកបរតាក់ស៊ីម្នាក់ គ្រូបង្ហាត់លោតឆ័ត្រពីលើមេឃនិងអ្នកបើកបរយានយន្តខ្ញុំបានឈានដល់ក្តីសុបិន្តរបស់ខ្ញុំហើយក្លាយជាអ្នកបើកយន្តហោះអ៊ែរប៊ូស A320 ។

៦. ម៉ាក់និងខ្ញុំបានរៀននៅថ្នាក់មេរៀនគំនូរ។ យើងមានពេលវេលាដ៏អស្ចារ្យ។ ខ្ញុំមិនសប្បាយចិត្តខ្លាំងបែបនេះយូរណាស់មកហើយ។

៧. នេះជាអារម្មណ៍​ដែលមិនបានមកលេងសមុទ្រចំនួន៦ឆ្នាំ

៨. ជីតារបស់ខ្ញុំបានជួបមិត្តរួមការងាររបស់គាត់បន្ទាប់ពីបែកគ្នាជាច្រើនឆ្នាំមកហើយ។

៩. អូនសន្យាថានឹងស្រឡាញ់បងទាំងពេលដែលឈឺនិងមិនឈឺ។ ជាពិសេសនៅពេលឈឺព្រោះបងបានចម្លងជំងឺគ្រុនផ្តាសាយមកឱ្យខ្ញុំមួយសប្តាហ៍មុនពេលអាពាហ៍ពិពាហ៍របស់យើងហើយឥឡូវនេះខ្ញុំស្តាប់ទៅដូចជាមនុស្សអាយុ ៩០ ឆ្នាំអីចឹង “។ នេះគឺជាមូលហេតុដែលប្តីខ្ញុំសើចយ៉ាងខ្លាំង!

១០. យើងមកជ្រើសរើសកូនឆ្កែសម្រាប់ប្អូនស្រីរបស់ខ្ញុំ។ មើលទៅក៏ដឹងថាមានសុភមង្គលដែរ។

១១. ខ្ញុំអាយុ២០ឆ្នាំហើយចុងក្រោយខ្ញុំបានបំពេញក្តីសុបិន្តរបស់ខ្ញុំហើយដើម្បីទៅរៀនតន្រ្តី។

១២. ម៉ាក់របស់ខ្ញុំបានរៀបការនៅពេលដែលខ្ញុំមានអាយុ១៦ឆ្នាំ

១៣. ការជួបជុំគ្នាដែលខ្ញុំបានរង់ចាំជាយូរមកហើយជាមួយឪពុក។

១៤. ខ្ញុំមានកំពស់ ១៩០ សង់ទីម៉ែត្រហើយថ្ងៃនេះខ្ញុំបានទទួលកៅអីយន្តហោះដែលខ្ញុំអាចលាតជើងរបស់ខ្ញុំ។ ខ្ញុំពិតជារីករាយ!

 ១៥.​ នាងព្រមហើយ

 ១៦. កូនភ្លោះរបស់ខ្ញុំបានកើតមកហើយថ្ងៃនេះ

 ១៧. ក្ដីសុខរបស់ឆ្មាគឺបានដុំក្រដាស់នៅក្នុងបន្ទប់ទឹក

 ១៨. ប្ដីរបស់ខ្ញុំបានមកពីបំពេញភារកិច្ចវិញហើយ

 ១៩. ខ្ញុំមានការបារម្ភនៅពេលដែលខ្ញុំយកឆ្មាមកចិញ្ចឹមតែមើលចុះគេរីករាយណាស់

 ២០. ចេញពីមន្ទីពេទ្យបន្ទាប់ពីវះកាត់ មិត្តភក្ដិរបស់ខ្ញុំទាំងអស់បានមកជួបខ្ញុំ។ នេះជាថ្ងៃដែលមានក្ដិីសុខរបស់ខ្ញុំ។

 ២១. ក្មេងស្រីនេះមានសេចក្តីរីករាយដោយសារតែនាងមានស្បែកមុខរបស់នាងជាសះស្បើយ។

 ២២. ស្ត្រីម្នាក់នេះបានរកឃើញឆ្មារបស់នាងនៅរស់បន្ទាប់ពី១៦ ថ្ងៃដែលមានព្យុះកំបុតត្បូងមួយ។

 ២៣. គ្រាដ៏សប្បាយនៃការងារស្មោកគ្រោក

 ២៤. បន្ទាប់ពីបានវះកាត់ឆ្អឹងកជើងទាំងពីអស់រយៈពេល២ខែឥឡូវឈវិញបានហើយ។

 ២៥. នេះជាឋានសួគ៌របស់ឆ្មា

 

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide

Loading...