kalib9

សំណួរទាំង ១០ដែលអ្នកគួរសួរគូរស្នេហ៍របស់អ្នកដើម្បីឱ្យទំនាក់ទំនងរបស់អ្នកកាន់តែស្អិតរមួត

គ្រូពេទ្យចិត្តវិទ្យាវិជ្ជបណ្ឌិត Dr. Susan Edelman បានប្រាប់ថា ដើម្បីកសាងសម្ព័នស្នេហាឱ្យបានយូរគឺត្រូវតែចេះសួរគ្នាទៅវិញទៅមក។ សំណួរដែលពួកគេបានសួរគឺបង្ហាញពីអត្តចរឹតរបស់គេផ្ទាល់។ ហើយវាក៏បង្ហាញពីអ្វីដែលគេចង់ទទួលឬសារភាពពីការរិះគន់របស់អ្នក។ សំណួរទាំងនេះនឹងកសាងជំនឿទុកចិត្តឬបំភ្លឺលើបញ្ហាស៊ីជម្រៅដែលតែងតែលាក់បាំងរបស់អ្នកទាំងពីរ។

១. តើអ្នកជិតស្និតយ៉ាងណាជាមួយក្រុមគ្រួសាររបស់អ្នក?

ការសួរអ្នកណាម្នាក់អំពីគ្រួសាររបស់ពួកគេនិងថាតើពួកគេជិតស្និទ្ធអាចបង្កើតទំនុកចិត្តនិងភាពស្និទ្ធស្នាលខាងផ្លូវចិត្តដែរឬទេ។ គ្រួសារនីមួយៗសុទ្ធតែមានអ្វីដែលលាក់បាំងហើយនិងបើកចំហអំពីអ្វីដែលពួកគេអាចប្រាប់ដៃគូររបស់ពួកគេ។

២. តើអ្វីដែលអ្នកពិបាកលើកយកមកនិយាយជាមួយខ្ញុំ?

គូរស្នេហ៍ជាច្រើនមិនអាចនិយាយអំពីបញ្ហាអ្វីមួយឱ្យច្បាស់ជាមួយគ្នានោះទេ។​ ការរកឱ្យឃើញថាតើបញ្ហាអ្វីដែលគេពិបាកក្នុងការនិយាយជាមួយអ្នកនិងតើហេតុអ្វីបានជាគេមិន​ហ៊ា​​ននិយាយបញ្ហាទាំងនោះ។ ចម្លើយទាំងនោះអ្នកប្រហែលជាពិបាកទទួលយកប៉ុន្តែអ្នកត្រូវតែហ៊ា​​នទទួលយកចម្លើយទាំងនោះដើម្បីធ្វើឱ្យសម្ព័នភាពគូរស្នេហ៍របស់អ្នករឹងមាំ។

៣. តើការទទួលបានសមិទ្ធផលអ្វីដែលធ្វើឱ្យអ្នកមានមោទនភាព?

ការបង្ហាញពីសមិទ្ធផលមួយដែលដៃគូរបស់អ្នកមានមោទនភាពបំផុតបង្ហាញពីគោលបំណងចុងក្រោយរបស់ពួកគេនៅក្នុងជីវិត។ វាគឺជាវិធីមួយដែលសួរថាតើគោលដៅចម្បងរបស់ពួកគេហើយវាក៏ជាសំណួរមួយដែលពួកគេប្រហែលជាមិនអាចឆ្លើយការពិតទាំងស្រុងបានទេព្រោះវាអាចនាំឱ្យខុស។

៤. តើអ្នកមានយោបល់អ្វីអំពីទំនាក់ទំនងរបស់យើងទេ?

គ្មាននរណាម្នាក់ចង់ឱ្យអ្នកសួរចំៗថាតើពួកគេស្រឡាញ់ដៃគូររបស់គេយ៉ាងណានោះទេ។ សំណួរខាងលើវាជាសំណួរធម្មតាដើម្បីទទួលបានចម្លើយដែលអ្នកចង់បាន។ អ្នកនឹងដឹងថាតើដៃគូររបស់ស្រឡាញ់អ្នក និងមានក្ដីបារម្ភអំពីទំនាក់ទំនងរបស់អ្នកដោយមិនចាំបាច់ប្រើពាក្យផ្អែមល្ហែម ដោយសារតែពួកគេមិនទាន់រួចរាល់នឹងនិយាយពាក្យទាំងនោះ។

៥. តើការចងចាំអ្វីដែលអាក្រក់បំផុតរបស់អ្នក?

សំណួរមួយនេះនឹងនាំមកនូវភាពស្និតស្នាលក៏ដូចជាសំណួរអំពីក្រុមគ្រួសារដែរ។ មនុស្សជាច្រើនចូលចិត្តរំលឹកអំពីអនុស្សាវរីយ៍ដែលល្អៗ ប៉ុន្តែពួកគេមិនចូលចិត្តនិយាយអំពីពេលវេលាដែលមានទុក្ខរបស់ពួកគេ។ ការលើកសំណួរនេះមកសួរវាដូចជាបើកបង្អួចបេះដូងរបស់អ្នកដូច្នេះដែរ។

៦. តើរឿងអ្វីដែលអ្នកយំចុងក្រោយបង្អស់?

ការយំគឺជាអារម្មណ៍ដ៏ជ្រាលជ្រៅដែលត្រូវបានបង្កើតឡើងដោយសា្ថនភាពឬអារម្មណ៍មិនល្អ។  ការនិយាយអំពីអ្វីដែលឈឺចាប់មានន័យថាអ្នកទុកចិត្តលើមនុស្សដែលអ្នកកំពុងនិយាយការឈឺចាប់ប្រាប់។

៧. តើអ្វីមួយដែលអាចផ្លាស់ប្ដូរអំពីខ្លួនអ្នក?

ចម្លើយដែលអ្នកនឹងទទួលបានពីដៃគូររបស់អ្នក អ្នកនឹងឃើញចំនុចអវិជ្ជៈមានរបស់ពួកគេ ហើយថាតើពួកគេចង់ផ្លាស់ប្ដូរចំនុចទាំងនោះឬទេ។ បើដូច្នោះមែនវាមានន័យថាពួកគេចង់ឱ្យអ្នកដឹងពីគុណវិបត្តិរបស់ពួកគេនិងជួយពួកគេឱ្យផ្លាស់ប្តូរ។

៨. តើអ្នកនឹងធ្វើអ្វីបើសិនជាខ្ញុំមានរយៈពេលនៅរស់ត្រឹម ៦សប្ដាហ៍ទៀត?

នេះជាសំណួរដ៏ជ្រៅមួយ ហើយធ្វើឱ្យដៃគួររបស់អ្នកគិតពីអ្វីដែលសំខាន់សម្រាប់អ្នក។ វានឹងធ្វើឱ្យដៃគូររបស់អ្នកគិតរឿងយ៉ាងជ្រាជ្រៅពីអ្នក និងអ្វីដែលគេអាចចែករំលែកជាមួយអ្នក។

៩. តើថ្ងៃណាមួយដែលអ្នកនៅជាមួយគ្នាដែលធ្វើឱ្យអ្នកគិតថាជាថ្ងៃដែលល្អឥតខ្ចោះសម្រាប់អ្នក?

មនុស្សគ្រប់គ្នាមានសេចក្ដីរីករាយខុសៗគ្នាហើយអ្នកគួរតែសួរសំណួរនេះ។ ហើយអ្នកនឹងដឹងអំពីមូលហេតុទាំងនោះ។ វាជាការសំខាន់ដែលត្រូវដឹងអំពីសេចក្តីត្រូវការនិងតម្រូវការរបស់ដៃគូរបស់អ្នក ហើយសម្រាប់ពួកគេដើម្បីបង្ហាញសេចក្ដីទាំងនេះអ្នកត្រូវតែបង្ហាញចេញពីបេះដូងរបស់អ្នក។

១០. តើអ្វី៥យ៉ាងដែលអ្នកដឹងគុណមកដល់សព្វថ្ងៃនេះ?

ការដឹងគុណចំពោះជីវិតរបស់អ្នកមានន័យថាអ្នកកោតសរសើរដល់មនុស្សនិងអ្វីៗដែលនៅជុំវិញខ្លួនអ្នកហើយអ្នកទទួលស្គាល់សារៈសំខាន់នៃការមិនទទួលយកអ្វីដែលអ្នកមាន។ ការស្តាប់ពីអ្វីដែលដៃគូរបស់អ្នកមានអំណរគុណចំពោះការបង្ហាញអ្នកនូវអ្វីដែលពួកគេឱ្យតម្លៃបំផុតនៅក្នុងជីវិតនិងអ្វីដែលពួកគេចង់បន្តមាននៅក្នុងជីវិតរបស់ពួកគេ។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide