kalib9

៥ សំណួរអំពីគ្រួសាររាជវង្សដែលអ្នកគ្រប់គ្នាចង់ដឹង

ពិភពលោកកំពុងមើលគ្រួសាររាជវង្សរបស់ចក្រភពអង់គ្លេសដូចដែលពួកគេតាមដានតារាហូលីវូដនិងកីឡាករល្បី ៗនៅលើពិភពលោក។ ហើយបើទោះបីជាការពិតពួកគេមានភាពរួសរាយរាក់ទាក់នៅទីសាធារណៈក៏ប្រជាជននៅតែមានសំណួរជាច្រើនដែលយើងចង់ដឹងអំពីគ្រួសាររាជរង្សរបស់ចក្រភពអង់គ្លេស។

១. តើហេតុអ្វីបានជាស្វាមីភរិយាមិនកាន់ហត្ថគ្នានៅទីសារធារណៈ?

មានគូរស្វាមីភរិយាក្នុងត្រកូលវាជវង្សជាច្រើនមិនមិនកាន់ដៃគ្នានោះទេនៅទឺសារធារណៈ ឬក៏យើងកម្របានឃើញណាស់។ ឧទាហរណ៍ព្រះអង្គម្ចាស់ William និងភរិយារបស់គាត់ហើយសូម្បីតែមហាក្សត្រី Elizabeth II និងព្រះអង្គម្ចាស់ Philippe ក៏មិនកាន់ដៃគ្នាដែរ។ ជាងនេះទៅទៀតព្រះមហាក្សត្រិយានីតែងតែដើរនៅមុខស្វាមីរបស់ព្រះនាង។ ជាការពិតណាស់មិនមានការហាមឃាត់ជាផ្លូវការសម្រាប់ការកាន់ដៃទេប៉ុន្តែគូស្វាមីភរិយាបង្ហាញពីតម្លៃរបស់ពួកគេតាមរបៀបនេះ។

២. តើហេតុអ្វីបានជាព្រះមហាក្សត្រិយានីមិនចូលរួមព្រឹត្តិការណ៍សំខាន់ក្នុងគ្រួសារ?

ព្រះមហាក្សត្រិយានី  Elizabeth II តែងតែចូលរួមរាល់ព្រឹត្តិការណ៍សំខាន់ៗនៃគ្រួសាររបស់ព្រះនាង។ លើសពីនេះទៅទៀតយើងបានឃើញថាព្រះនាង  Elizabeth II មានអាយុច្រើន ហើយព្រះនាងចាប់ផ្ដើមជួបជាមួយអ្នកនយោបាយជុំវិញពិភពលោក។ នេះដោយសារតែការជួបជុំគ្រួសារដែលមិនសូវសំខាន់ទើបព្រះនាងមិនចូលរួម។

៣. ព្រះមហាក្សត្រិយានីមានព្រះជន ៩២ ឆ្នាំហើយ។ តើអ្នកណានឹងឡើងគ្រងរាជបន្ទាប់?

បើយោងតាមប្រភពដែលជិតស្និតបានប្រាប់ថាមហាក្សត្រីយានី Elizabeth II នឹងមិនដាក់រាជ្យឡើយ ទីមួយព្រះនាងមានជំនឿសាសនា ហើយទីពីរព្រះនាងនៅតែចងចាំការដាក់រាជ្យរបស់ពូរបស់ព្រះនាងដែលបណ្តាលឱ្យខូចខាតដល់គ្រួសារនិងព្រះបិតារបស់ព្រះនាង។

៤. តើព្រះមហាក្សត្រិយានីមានសត្វចិញ្ចឹមទេ?

ព្រះមហាក្សត្រិយានីស្រឡាញ់ សុនខណាស់។ នៅពេលព្រះនាងមានព្រះជន ៧ ឆ្នាំព្រះនាងបានចិញ្ចឹមសត្វសុនខជាលើកដំបូង។ នៅពេលព្រះនាង Elizabeth មានវ័យកាន់តែចាស់ព្រះនាងមានឆ្កែមួយឈ្មោះស៊ូសាន។  ព្រះនាងបានយកឆ្កែមួយចំនួនទៅឱ្យសាច់ញាតិរបស់ព្រះនាង ប៉ុន្តែព្រះនាងមិនដែលលក់សត្វចិញ្ចឹមទាំងនោះទេ។​

៥. តើ ព្រះអង្គម្ចាស់ William ហើយនិង Harryធ្វើអ្វីី?

ព្រះអង្គម្ចាស់Williamជាអ្នកបើកយន្តហោះនៅក្នុងយោធា ព្រះអង្គម្ចាស់មានចំណាប់អារម្មណ៍នៅលើការធ្វើជាយោធា ប៉ុន្តែព្រះអង្គជាអ្នកស្នងរាជបល្ល័ង្កទី ២ ព្រះអង្គមិនអាចបម្រើការងារនៅកន្លែងដែលមានគ្រោះថ្នាក់ឡើយ។ ព្រះអង្គក៏បានធ្វើការជាគ្រូពេទ្យផងដែរ។

ព្រះអង្គម្ចាស់ Harry ក៏មានការអប់រំផ្នែកយោធាហើយព្រះអង្គថែមទាំងបម្រើនៅប្រទេសអាហ្វហ្កានីស្ថានផងដែរ។ ឥឡូវនេះព្រះអង្គទាំងពីរមានរាជកិច្ចយ៉ាងសំខាន់ជាមួយភរិយារបស់ព្រះអង្គក្នុងការធ្វើការងារសង្គម ដូចជាធ្វើកម្មវិធីសប្បុរសធម៌ និងការតាំងពីពណ៌ផ្សេងៗ។

៦. តើព្រះមហាក្សត្រិយានីនិរាជវង្សានុវង្សទទួលបានលុយពីណា?

រាជវង្សានុវង្សទទួលបានប្រាក់ពីជំនួញឯកជន។ ដូចគ្នានេះផងដែរ Windsor មានប្រាក់ដែលពួកគេប្រមូលបានរាប់សតវត្សរ៍រួមមានគ្រឿងអលង្ការនិងវីឡា នេះហើយជាវិធីរកលុយ។ រដ្ឋាភិបាលបានបង់ប្រាក់ទៅព្រះមហាក្សត្រិយានីនិងព្រះអង្គម្ចាស់ Charlesដើម្បីបំពេញកាតព្វកិច្ចរាជវង្សហើយព្រះមហាក្សត្រិយានីបង់ពន្ធលើប្រាក់ចំណូល។ ទាំងនេះហើយជាវិធីក្នុងការរកលុយរបស់រាជរង្សានុរង្សអង់គ្លេស។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide