kalib9

មិនគួរឱ្យជឿ!!! ស្រ្តីម្នាក់នេះបានសម្រាលកូននៅក្នុងឡានរបស់គាត់

ស្រ្តីមានផ្ទៃពោះម្នាក់បានសម្រាលកូនរបស់គាត់នៅក្នុងឡានរបស់គាត់ ហើយរឿងដែលគួរឱ្យរន្ធត់នោះគឺទារកនោះមិនបានរើបម្រាស់អ្វីនោះទេ។ នេះជាកូននាងឈ្មោះ  Ean Jamal បានកើតទាំងមិនទាន់គ្រប់ខែ គឺគេបានកើតនៅសប្ដាហ៍ទី ២៩។ រឿងដែលកាន់តែរន្ធត់ទៀតនោះគឺគាត់បានបង្ហាញរូបថតនៅពេលដែលគាត់កំពុងកាន់កូនប្រុសរបស់គាត់ដោយដៃទទេនៅក្នុងឡានរបស់គាត់។

ថង់ទឹកភ្លោះមានសារធាតុរាវដែលមានតួនាទីក្នុងការការពារទារកពីការរងរបួស ហើយវាក៏ផ្ដល់ខ្យល់ដង្ហើមសម្រាប់ក្មេងផងដែរ។ នៅពេលដែលម្ដាយបែកថង់ទឹកភ្លោះ វាក៏ហូរចេញតាមទ្វាមាសរបស់ម្ដាយ។

Raelin Scurry មកពីរដ្ឋ Pennsylvania ជាជនជាតិសហរដ្ឋអាមេរិចមិនដែលរំពឹងថានឹងផ្តល់កំណើតទារកទាំងដែលមិនទាន់គ្រប់ខែនោះទេ។

នៅពេលដែលនាងមានអារម្មណ៍ថាកន្រ្តាក់ ហើយនាងគិតថាដោយសារតែនាងរមួលក្រពះដែលបានកើតឡើងនៅពេលដែលមានផ្ទៃពោះ។

នាងមិនមានការបារម្ភខ្លាំងចំពោះការឈឺចាប់នោះទេ ដោយសារនាងគិតថាវាជារឿងធម្មតាដែលមានការកន្រ្តាក់ពោះនៅពាក់កណ្ដាលនៃការមានផ្ទៃពោះ។ ក៏ប៉ុន្តែបន្ទាប់ពីមានការកន្រ្តាក់អស់រយៈពេល ៤៥នាទីមិនឈប់នាងក៏សម្រេចចិត្តទៅមន្ទីពេទ្យ។

Scurry បានប្រាប់រឿងរ៉ាវរបស់នាងនៅលើ Instagram ថា “ការកន្ត្រាក់បន្តកាន់តែខ្លាំងឡើងថែមទៀតហើយមុនពេលដែលខ្ញុំបានដឹងខ្ញុំដឹងថាវាទារកនឹងចចេញមក” ។

“ខ្ញុំបានទូរស័ព្ទទៅ ៩១១ ព្រោះខ្ញុំខ្លាចខ្លាំងណាស់។ ពួកគេមិនអាចយល់បាននោះទេដោយសារតែខ្ញុំស្រែកនៅពេលកន្រ្តាក់។ ដូច្នេះខ្ញុំបានឱ្យទូរស័ព្ទទៅឱ្យគូដណ្តឹងរបស់ខ្ញុំជាអ្នកនិយាយ។

ខ្ញុំបានទាញខោរបស់ខ្ញុំចុះក្រោម ហើយដាក់ឱ្យប្រាកដថាក្បាលរបស់ទារកចំទីនោះ។ ហើយខ្ញុំបានប្រឹងម្ដងទៀតកូនរបស់ខ្ញុំក៏បានកើតចេញមក។ នៅពេលដែលខ្ញុំមើលទៅក្រោមបានឃើញកូនរបស់ខ្ញុំនៅរុំដោយថង់ទឹកភ្លោះ។

កូនប្រុសដ៏គួរឱ្យស្រលាញ់នេះមានទម្ងន់ត្រឹមតែ ១.៦ គីឡូក្រាមប៉ុណ្ណោះ។ កំណើតបែបនេះកម្រមានខ្លាំងណាស់ ដែលមានអាចកើតមាន ១ ករណីនៅក្នុង ៨០០០០ករណី។

ប្រែសម្រួលដោយ៖ KALIB9

ប្រភព៖ GOODTIMES