kalib9

តារាទាំង១១នេះទម្ងន់របស់ពួកគេមានភាពខុសប្លែកខ្លាំងក្រោមមានភាពល្បីល្បាញ

រូបថតស្រស់ស្អាតរបស់តារាល្បីនិងរាងកាយដ៏ល្អឥតខ្ចោះរបស់ពួកគេគឺមាននៅលើអ៊ីនធឺណិត។ ពេលខ្លះវាអាចធ្វើឱ្យមានអារម្មណ៍ច្រណែនពួកគេបន្តិចបន្តួច។ ទោះជាយ៉ាងណាក៏ដោយមិនមែនមនុស្សគ្រប់គ្នានៅក្នុងហូលីវូដកើតមកមានភាពសម្រស់ស្រស់ស្អាតតែម្ដងនោះទេ។ តារាសម្តែងនិងតារាចម្រៀងដែលពេញនិយមបំផុតរបស់យើងដែលពួកគេមានភាពខុសប្លែកខ្លាំងពីrរូបរាងរបស់ពួកគេកាលពីមុន។

១. Adele

វាពិបាកក្នុងការកត់សម្គាល់ថា Adele ដែលគាត់មានទម្ងន់ធ្ងន់ច្រើនតាំងពីឆ្នាំ២០០៨ មកម្ល៉េះបើទោះបីជានាងមិនដែលប្រាប់ពីទម្ងន់ដែលនាងបានសម្រកក៏ដោយ។ តារាចម្រៀងរូបនេះនិយាយថានាងបានធ្វើបែបនេះសម្រាប់សុភមង្គលផ្ទាល់ខ្លួនរបស់នាងហើយនាងមិនបានធ្វើតាមកម្រិតសម្រស់ស្តង់អ្វីនោះទេ។ Adele បានកាត់បន្ថយស្ករទាំងស្រុងពីរបបអាហាររបស់នាង។

២. Mama June

June Shannon បានពីកម្មវិធីទូរទស្សន៍បង្ហាញពីការពិត ដែលមានឈ្មោះថា Here Comes Honey Boo Boo សម្រកទម្ងន់អស់ចំនួន ១៣៦គីឡូក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ នាងត្រូវឆ្លងកាត់ការវះកាត់ក្រពះពោះវៀននៅឆ្នាំ ២០១៥ ។ តាំងពីពេលនោះមកនាងបានញ៉ាំអាហារយ៉ាងត្រឹមត្រូវនិងហាត់ប្រាណឱ្យបានទៀងទាត់។

៣. Rebel Wilson

អ្នកស្រី Rebel Wilson បានសម្រកទម្ងន់របស់នាងនៅឆ្នាំ ២០១៦ ។ ចាប់តាំងពីពេលនោះមកនាងបានបាត់បង់ប្រហែល ១៥គីឡូក្រាម។ តារាសម្ដែងរូបនេះបាននិយាយថាគន្លឹះនៃការស្រកទម្ងន់របស់គាត់គឺការហាត់ប្រាណ។

៤. Kelly Osbourne

Kelly Osbourne បានស្រកទម្ងន់អស់ប្រហែល ៣១គីឡូក្រាមចាប់តាំងពីឆ្នាំ២០០៩ នៅពេលដែលនាងបានចូលរួមក្នុងកម្មវិធី Dancing With The Stars។ Kelly បានបង្ហាញថានាងបានទទួលលទ្ធផលនេះដោយសារតែការមានរបបអាហារត្រឹមត្រូវនិងហាត់ប្រាណឱ្យបានទៀងទាត់។

៥. Jordin Sparks

អ្នកចូលរួមក្នុងកម្មវិធី American Idol  អ្នកនាងJordin Sparks បានស្រកទម្ងន់អស់ ២២គីឡូក្រាមក្នុងឆ្នាំ២០១២ ។ នាងចង់មានសុខភាពល្អដូច្នេះនាងចាប់ផ្តើមគិតកាឡូរីរបស់នាង ដោយដើរជារៀងរាល់ថ្ងៃនិងធ្វើការហាត់ប្រាណជារៀងរាល់ថ្ងៃ។

៦. Zach Galifianakis

តារាសម្តែង Hangker លោក Zach Galifianakis បានសម្រកទម្ងន់ជាច្រើននាពេលថ្មីៗនេះហើយគាត់មើលទៅដូចជាខុសប្លែកទាំងស្រុង។ តារាសម្តែងរូបនេះបាននិយាយថាអ្វីដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ការស្រកទម្ងន់របស់គាត់គឺឈប់ផឹកស្រា។

៧. Khloe Kardashian

Khloe Kardashian តែងតែមានអារម្មណ៍មិនល្អជាមួយរាងកាយរបស់នាងបើប្រៀបធៀបទៅនឹងប្អូនស្រីរបស់នាង។ នាងបានគិតថានាងជាសមាជិកដែលធាត់ជាងគេនៅក្នុងគ្រួសារ។ ហើយបន្ទាប់ពីនាងបានលែងលះជាមួយប្ដីរបស់នាងជាសារធារណៈ នាងក៏បានស្រកទម្ងន់អស់ ១៨គីីីឡូក្រាម។

៨. John Goodman

នៅពេលដែលលោក John Goodman មានទម្ងន់ ១៨១គីឡូក្រាម ហើយគាត់បានដឹងខ្លួនថាដល់ដែលលោកត្រូវសម្រកទម្ងន់។  តាំងពីឆ្នាំ ២០១៥ តារាសម្តែងរូបនេះបានស្រកទម្ងន់អស់៤៥គីឡូក្រាម។ គាត់ចាប់ផ្ដើមគ្រប់គ្រងលើអ្វីដែលគាត់បរិភោគ។

៩. Jennifer Hudson

អ្នកនាង Jennifer Hudson បានសម្រកទម្ងន់អស់ ៣៦គីឡូក្រាមតាំងពីឆ្នាំ២០១០។ អ្នកនាងមិនមានពេលដើម្បីហាត់ប្រាណនោះទេ។ ប៉ុន្តែនាងញ៉ាំអាហារបានយ៉ាងត្រឹមត្រូវនិងមានរបបអាហារយ៉ាងតឹងតែង។

១០. Christina Aguilera

Christina Aguilera បានសម្រកទំងន់អស់ជិត២២គីឡូក្រាមនៅក្នុងឆ្នាំ ២០១៣ ។ នាងបានធ្វើតាមកាលវិភាគនៃការញ៉ាំអាហាររបស់នាងហើយនាងធ្វើហាត់ប្រាណឱ្យបានទៀងទាត់។

១១. Jimmy Kimmel

កាលពីមុនលោក  Jimmy Kimmel  មានទម្ងន់រហូតដល់ ៩១គីឡូក្រាម ហើយគាត់ក៏បានផ្លាស់ប្ដូរលើរៀងកាយរបស់គាត់។ គាត់ក៏បានចាប់ផ្ដើមធ្វើការហាត់ប្រាណដើម្បីកាត់បន្ថយកាឡូរីី និងមានការតមអាហារផងដែរ។ ហើយលោកក៏បានស្រក់គីឡូអស់ប្រហែល ១១គីឡូក្រាម។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide